________________________
[....]
"តិបៗ"
សំឡេងរត់យ៉ាងប្រញេប្រញាប់របស់នាយតូចម្នាក់កំពុងរត់សំដៅចូលទៅក្នុងមន្ទីរពេទ្យមួយកន្លែង។ ទឹកមុខស្លេកស្លាំង មានដក់ជាប់ដានទឹកភ្នែក ទេ...មិនមែនឡើយ ព្រោះពេលនេះវាក៏កំពុងតែហូរចុះមកដែរ ហូរចុះមកខ្លាំងណាស់។
នាយតូចដដែលលើកដៃរុញទ្វារមន្ទីរពេទ្យ ដៃម្ខាងក៏លើកជូតទឹកភ្នែកដែលកំពុងហូរ រួចក៏រត់ចូលទៅខាងក្នុងភ្លាមតម្រង់ទៅបន្ទប់សង្គ្រោះបន្ទាន់។
《 ហឹក!...តាវសុង...ហឹក...អីុ..អីុបូគេយ៉ាងមិចហើយ? មិចក៏មានរឿងបែបនេះកើតឡើង? ហឹកៗ~~ 》ចាន់រត់មកដល់ឃើញតាវសុងកំពុពងដើរឆ្វែលមុខបន្ទប់សង្រ្គោះបន្ទាន់ក៏ស្ទុះរត់ចូលទៅចាប់ដើមដៃនាយ ពោលសួរទាំងដង្ហក់ខ្យល់ដាច់ៗព្រោះយំខ្លាំងពេក។ នាយតូចខំប្រឹងអង្រួនដៃនាយខ្លាំងទាមទារចម្លើយពីមាត់នាយ គេសឹងតែទប់ស្មារតីមិនជាប់ពេលដែលទទួលទូរសព្ទមកថាប្ដីរបស់ខ្លួនមានគ្រោះថ្នាក់បើកឡានរេទៅបុកដើមឈើ ហើយក៏ត្រូវចូលបន្ទប់សង្រ្គោះបន្ទាន់ភ្លាមៗ។ គេខំណាស់ ខំទប់ចិត្ត ខំលាក់ពីកូនហើយយកកូនទៅផ្ញើនៅម្ដាយក្មេក ទើបខ្លួនស្រូតមកមន្ទីរពេទ្យយ៉ាងលឿន។
《 ចៅ...ចៅហ្វាយតូចសម្រួលអារម្មណ៍សិនទៅ....! 》តាវសុងស្រវាទប់រាងកាយរបស់ចាន់ជាប់នឹងដៃពេលទទួលដឹងថាគេទន់ខ្លួនទប់លំនឹងលែងជាប់ដួលមកលើខ្លួន។ ក្នុងចិត្តគេនេះក៏រន្ធត់ញាប់ញ័រមិនតិចដែរ នៅពេលដែលចៅហ្វាយជាទីស្រឡាញ់ត្រូវមកចូលបន្ទប់មួយនេះ។
《 ប្រាប់..ប្រាប់ខ្ញុំមកតើគេមានរឿងអី? ក្រែងគេទៅក្រុមហ៊ុនហេស? ហឹក...ហេតុអីក៏គេចូលទៅបន្ទប់ឆ្កួតនេះទៅវិញ? ឆាប់ប្រាប់ខ្ញុំមក!! 》ចាន់សន្សំកម្លាំងបន្តិចបន្ដួចស្រវាទាញកអាវតាវសុងជម្រិតសួរទាំងបន្តយំសស្រាក់។ វាមិនគួរឲ្យជឿឡើយ ដែលមនុស្សនៅជ្រងោៗសុខៗក៏ស្រាប់តែត្រូវកើតរឿងបែបនេះ ព្រឹកមិញនេះគេនៅញញឹមដាក់ខ្លួនទេតើ!!
《 ឡាបរបស់ចៅហ្វាយរេទៅបុកដើមឈើ ពេលធ្វើដំណើរតាមផ្លូវ វាជាគ្រោះថ្នាក់ចៃដន្យ ចៅហ្វាយតូច...កុំបារម្ភពេកអី បន្តិចទៀតចៅហ្វាយចេញមកវិញមិនខាន ចៅហ្វាយតូចសម្រាកសិនទៅ 》តាវសុងម្នះម្នាគ្រាចាន់មកឲ្យអង្គុយលើកៅអី ព្រោះមើលទៅនាយតូចខ្សោយខ្លាំងណាស់ យំបារម្ភពីអ្នកដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ឡើងស្លេកខ្លួនអស់ទៅហើយ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
