ភាគទី៩ : គម្រោងការសម្ងាត់

184 17 0
                                        


រឿង : ប្រពន្ធឆ្នាស់

ភាគទី៩ : គម្រោងការសម្ងាត់

Enjoy Your Reading 📖💚

កុំភ្លេចចូលទៅReact❤Albumផងណា៎

_______________________

        តាវសុងបោះជំហានញាប់ៗចូលមកក្នុងក្រុមហ៊ុន ពេលនេះទើបតែម៉ោង6:30នាទីព្រឹកប៉ុណ្ណោះ បុគ្គលិកក៏មិនទាន់មកដល់គ្រប់គ្នា ហើយអ្នកដែលមកក្រុមហ៊ុននៅស្មើនេះក៏សុទ្ធតែសល់ការងារធ្វើមិនទាន់ហើយពីម្សិល ដើម្បីមកបង្ហើយ ហើយនិងបុគ្គលិកដែលឧស្សាហ៍ៗ រួមទាំងបុគ្គលិកអានាម័យតែប៉ុណ្ណោះ។ រាល់ដងគេក៏មិនដែលទាន់មកក្រុមហ៊ុនថ្មើនេះដែរ ប៉ុន្ដែថ្ងៃនេះគឺមានរឿងសំខាន់មួយដែលត្រូវមកបកស្រាយប្រាប់ចៅហ្វាយ។

     តាវសុងដើរចូលជណ្ដើរប្រអប់ហើយចុចឡើងទៅជាន់ទី5ដែលជាជាន់បន្ទប់ធ្វើការរបស់អីុបូ។ 1,2,3,4,5! ក្រោយពេលដល់ជាន់ដែលបានចុចហើយ ទ្វារជណ្ដើរប្រអប់ក៏របើកឡើង ធ្វើឲ្យនាយរហ័សដើរចេញលូកដៃស៊កចូលក្នុងហោប៉ៅម្ខាង បោះជំហានចេញទៅទាំងស្ងាបម្ដងម្កាលព្រោះថ្ងៃនេះក្រោកតាំងពីព្រលឹមពេក។

《 ឡាវ...ឈិន? ឯងថ្ងៃនេះមកលឿនម្ល៉េះ?ហើយឯងឡើងមកជាន់លើនេះធ្វើអី? 》តាវសុងទម្លាក់ដៃពីហោប៉ៅចុះជ្រឹមភ្នែកសំឡឹងទៅមើលបុគ្គលិកប្រុសផ្នែកទីផ្សារដែលកំពុងដើរចូលមកជ្រុសនឹងនាយ ក្នុងដៃមានឯកសារស្អីមិនដឹងទេ ដឹងត្រឹមថាវាក្រាស់ ហើយញាត់ចូលក្នុងសាមីពណ៌សមួយ

《 គឺ...គឺខ្ញុំមកយកឯកសារដែលបានទុកកាលពីយប់មិញ យប់មិញខ្ញុំធ្វើមិនទាន់ហើយ ទើបថ្ងៃ...ថ្ងៃនេះយើងមកលឿនដើម្បីបង្ហើយវា ព្រោះប្រញាប់បញ្ជូនវាយកឲ្យចៅហ្វាយសីុញ៉េ! 》ឡាវ ឈិន តបមកវិញទាំងរដាក់រដុប ក្នុងឫកពាភ័យៗ ដូចទើបមកពីធ្វើអីខុស ឬបានជួបខ្មោចមកអញ្ចឹង

《 អឺៗ!...ហើយពេលឯងឡើងមក មានឃើញចៅហ្វាយចូលមកក្រុមហ៊ុនឬនៅ?...ហើុយ យើងទៅសួរឯងធ្វើអីទៅ ចៅហ្វាយឯណាថ្មើហ្នឹងមក ប្រហែលនៅរវល់ដេកឱបប្រពន្ធផងមិនដឹង..បានហើយ ឯងទៅចុះ! 》តាវសុងបោះសំណួរតែក៏បែរជាឆ្លើយខ្លួនឯងវិញ ហើយក៏បោះជំហានទៅរកតុធ្វើការរបស់ខ្លួនភ្លាមនឹងយកទូរសព្ទខលទៅតឿនឲ្យអីុបូប្រញាប់មកក្រុមហ៊ុន។

✨ប្រពន្ធឆ្នាស់💕(Completed)Donde viven las historias. Descúbrelo ahora