អានអក្សរ អានតួលេខ វាមិនសូវជាពិបាកអានប៉ុន្មានទេ បើយើងបានរៀនសូត្រពីវាច្បាស់លាស់ រៀនយល់ពីរបៀបអានវាបានត្រឹមត្រូវ។ ប៉ុន្ដែ ចិត្តមនុស្សយើង ពិបាកអានជាងលេខជងអក្សរទៅទៀត ទោះជាពេលខ្លះបានស្គាល់ចិត្ត បានដឹងចិត្តម្នាក់នោះហើយក៏ដោយ ក៏យើងនៅតែមិនអាចអានដាច់ចិត្តរបស់គេដដែល ព្រោះចិត្តមនុស្សម្នាក់ៗខុសពីគ្នា ការគិតគឺរឹតតែខុសគ្នាស្រឡះទៅទៀត។
~~~
សូរ្យសែងវេលាថ្ងៃត្រង់បានចាំងចូលមកដល់ក្នុងបន្ទប់ជួលមួយកន្លែងដែលមានសភាពដូចជាមិនសូវមានផាសុកភាពប៉ុន្មានឡើយ សំឡេងអ៊ូអរអ្វីក៏មិនសូវមានដូចគ្នា។
ដំណើរមនុស្សប្រុសបានចូលមកដើតឆ្លងកាត់ជញ្ជាំងសីុម៉ង់ត៍ដែលមិនបានលាបថ្នាំថែមទាំងមានការគូសវាសខ្វេកខ្វាកពាសពេញផ្ទៃ។ បុរសម្នាក់នោះបោះជំហានវែងៗហើយលឿនៗរហូតមកដល់មុខបន្ទប់មួយ ទើបនាយលូកដៃយកសោរចាក់ចូលហើយទាញទ្វារបិទទៅវិញយ៉ាងលឿន។
ដៃមាំបានលើកដោះម៉ាសចេញ បង្ហាញពីទម្រង់មុខដែលមានស្នាមឆូតពាសពេញរួមជាមួយស្នាមខ្លោចដោយភ្លើងឆេះមួយចំហៀងផងដែរ។ គេគឺ ឆូវ ជីធាន។
មែនហើយ ហេតុការណ៍កាលពីដប់បីឆ្នាំមុនមិនបានធ្វើឲ្យនាយស្លាប់ឡើយ តែជំនួសមកវិញនូវរបួសដែលមានលើរាងកាយទាំងប៉ុន្មាន មិនថាដងខ្លួន ខ្នង ជាពិសេសគឺផ្ទៃមុខដ៏អាក្រក់មួយនេះ។ រយះពេលដប់បីឆ្នាំមកនេះ នាយសង្ងំព្យាបាលរបួសទាំងអម្បាលមាណដោយក្ដីលំបាកវេទនា សឹងតែមិនគិតថាជីវិតមួយនេះអាចឆ្លងផុតមកដល់វេលានេះឡើយ។
"យើងសុំទោស....~~~!!"ជីធានផ្អែកខ្លួនទៅនឹងជញ្ជាំងថ្មយលដៃច្រត់ជង្គង់ បង្ហូរទឹកភ្នែកឲ្យហូរកាត់ផែនថ្ពាល់មានស្នាមសន្លាក។ ស្នាមទាំងអស់នេះដូចជាភស្តុតាងចងរឹតឲ្យនាយភ្ញាក់ខ្លួន ឲ្យនាយចងចាំរឿងអតីតកាលដែលខ្លូនបានគិតខុសទៅលើមិត្តដែលល្អម្នាក់ ដែលមិនមែនងាយស្រួលរកនោះទេ។
កន្លងមកដប់បីឆ្នាំនេះ នាយតែងតែរកឱកាសដើម្បីចូលទៅជិតអីុបូ មិនមែនក្នុងន័យអាក្រក់ដូចកាលពីមុនឡើយ តែគឺចង់ចូលទៅសុំទោសនិងអរគុណ។ សុំទោសនូវអ្វីដែលនាយបានធ្វើទៅលើអីុបូ និងអរគុណនូវមិត្តភាពដែលអីុបូបានផ្ដល់ឲ្យនាយ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
