ភាគទី៤០ : ប្រុសក្មេង

Começar do início
                                        

"សិស្សច្បង?"

"ស៊ូជីន?"ចាន់បើកស្នាមញញឹមសំឡឹងមុខកំឡោះមុខក្មេងនៅចំពោះមុខ ស៊ូជីនជាសិស្សប្អូនរួមជំនាន់ជាមួយគេ បែកគ្នារាប់ឆ្នាំហើយមិនស្មានថាសុខៗក៏ជួបគ្នាចៃដន្យបែបនេះសោះ

"គឺសិស្សច្បងមែនឬ? បងនៅតែស្អាតដដែល"ស៊ូជីនញញឹមឡើងលិបភ្នែក នាយរាងមាំហើយខ្ពស់ថ្វីតែប្អូនចាន់មែន តែបើមើលមកដូចផ្លាស់ប្ដូរកាយគ្នាចឹង

"ហាសហា៎ ឯងនៅតែខិលដដែល យ៉ាងមិចហើយឯងធ្វើអីដែរ? មិននៅដើរញ៉ែស្រីដូចកាលនៅរៀនទេឬ?"

"នរណាថា? ខ្ញុំចូលធ្វើជាគ្រូហើយតាស៎ ថាទៅឡូយទេ?"

"ស្លាប់ហើយ ឯងហ្នឹងចូលធ្វើគ្រូ?"

"ធ្វើមិនបាន? ម៉ោះទៅរកកន្លែងអង្គុយនិយាយគ្នាវិញ ខ្ញុំខានជួបបងយូរហើយ មានរឿងច្រើនចង់សួរបង"

"okៗ តោះ!"ស៊ូជីនក៏តោងដៃចាន់នាំគ្នាដើរចូលហាងអាហារខាងឆ្វេងដៃ ដំណើរនេះក៏ធ្វើឲ្យនាងតូចអីុជូដែលជូនកូនស្រីទៅរៀនក្រឡេកឃើញក៏រហ័សខលទៅអីុបូភ្លាម

~~~
ក្រិប!
ទ្វារឡានទាញបើកហើយក៏រុញបិទទៅវិញមិនចេះថ្នមដៃ អីុបូងើយមុខមើលយីហោហាងបន្តិចហើយបែរខ្នងលើកដៃច្រត់ចង្កេះដកដង្ហើមសម្រួលអារម្មណ៍ ខុសឬត្រូវដែលតាមមកមើលថាប្រពន្ធលួចមានប្រុសឬអត់នាក៎?

"មិនអី! ឯងត្រូវរឹងមាំ"នាយថាឲ្យកម្លាំងចិត្តខ្លួនឯង ហើយក៏រហ័សបោះជំហានចូលទៅក្នុងហាង ហើយក៏ក្រឡេកភ្នែកប៉ះទៅតុដែលចាន់និងស៊ូជីនអង្គុយជជែកគ្នាសើចក្អះក្អាយ ពេលនេះបេះដូចប្រុសចាស់បែកជាចម្រៀកៗធ្លាក់ទៅលើកម្រាលព្រំក្ដុកៗ។

"លោក...លោកកើតអីទេ?"អ្នករត់តុម្នាក់រហ័សរត់មកជួយទប់អីុបូពេលឃើញនាយទប់ជំហរមិនជាប់

"មិនពិតទេ..."អីុបូពោលខ្សាវៗពេបមាត់រកយំបន្តិចអីបន្ដិច មិនគួរថាចិត្តប្រពន្ធធ្វើបាបប្ដីថ្នាក់នេះសោះ -,-

"លោក...លោកចង់ឲ្យខ្ញុំធ្វើយ៉ាងមិច?"អ្នករត់តុ

"ខ្ញុំមិនអីទេ អរគុណហើយ"អីុបូប្រលែងដៃពីអ្នករត់តុ ដើរលបៗទៅចូលអង្គុយតុកៀកនឹងតុរបស់ចាន់ស៊ូជីន ហើយរហ័សលើកក្រដាសមីនុយមកបាំងមុខផ្ទៀងត្រចៀកចាំស្ដាប់ការសន្ទនាចាន់និងស៊ូជីន ចាំមើលប្រពន្ធគេធ្វើយ៉ាងមិចខ្លះនឹងប្រុសក្មេង?

✨ប្រពន្ធឆ្នាស់💕(Completed)Onde histórias criam vida. Descubra agora