ភាគទី៤០ : ប្រុសក្មេង

Mulai dari awal
                                        

"អឺ...ចំពោះករណីនេះ បើសិនជាពួកគេស្រឡាញ់គ្នាមែន ទោះមុខចាស់អាយុចាស់ក៏មិនជាបញ្ហាអីដែរ តែសម័យឥឡូវតាអ្នកស្អាត សង្ហារជាងគេយកហើយ"

"ឯងនិយាយអញ្ចឹង យើងរឹតតែខ្វល់ចិត្តហើយ"អីុបូលើកដៃជ្រប់មុខ អាគំនិតប្រពន្ធលួចមានប្រុសក្មេងហ្នឹងវាដកចេញមិនរួចពីប្រព័ន្ធខួរចងចាំរបស់នាយសោះ

"ខ្វល់ចិត្តស្អី?ចៅហ្វាយប្លែកម្ល៉េះ?"

"គឺ....(ទូតៗ)"ទូរសព្ទបានរោទិ៍មកកាត់ធ្វើឲ្យនាយក្រាស់រហ័សលើកទូរសព្ទមកទទួល

"ហាឡូ?"

(បងប្រុស ខ្ញុំគឺអាជូ ខ្ញុំឃើញបងថ្លៃបណ្ដើរប្រុសក្មេងម្នាក់ចូលហាងអាហារ ជាអាហ្វូមែន? តែខ្ញុំមើលទៅមិនដូចក្មួយខ្ញុំសោះ ខ្ពស់ជាងហើយរាងមាំជាងអាហ្វូបន្តិច)

"ឯងថាមិច?"អីុបូស្ទុះក្រោកពីកៅអីបើកភ្នែកធំៗរឹតតែធ្វើឲ្យតាវសុងភ្ញាក់តាម

(ក៏ឃើញបងថ្លៃដើរចូលហាងអាហារជាមួយក្មេងប្រុសម្នាក់ ហើយបងស្រែកធ្វើស្អី?)

"ហាងណា នៅកន្លែងណា ឯងឲ្យlocationបងឲ្យលឿន!!"

(គឺAqura Restaurant ជួនជាខ្ញុំជូនកូនទៅសាលាកាត់តាមផ្លូវហ្នឹង បងប្រាប់ខ្ញុំបានឬនៅ?បងកើតអី?)

"គ្មានអីទេប៉ុណ្ណឹងបានហើយ អាជូ"អីុបូចុចបិទហើយក៏ចុចតេទៅអីុហ្វូហើយដើរចេញត្រុយទៅបាត់

"អាហ្វូ ត្រឡប់មកផ្ទះវិញកូន Appaឯងក្បត់ប៉ាហើយ"

"មានរឿងស្អីអញ្ចេះ?"តាវសុងអេះក្បាលខ្វាកទាំងមិនយល់ងាកខ្លួនមើលទៅអីុបូដែលដើរញាប់ជើងចេញទៅ

(ប្រពន្ធមានប្រុសក្មេងហើយពូឯង😂)

-Aqura Restaurant
(មុននេះបន្តិច)

"ហា៎?ស្ទះឡាន? ក្រែងឯងថាមកឲ្យទាន់យើងនោះអី?"ចាន់កំពុងដើរនៅតាមផ្លូវនិយាយទូរសព្ទជាមួយលីជីង ព្រោះពួកគេណាត់គ្នាថាមកនិយាយគ្នាព្រោះខានជួបគ្នាយូរហើយដែរ តែលីជីងក៏ស្រាប់តែខលមកប្រាប់ថាយប់មិញនៅឯចម្ការតែភ្លៀងទើបធ្វើឲ្យផ្លូវស្ទះពិបាកធ្វើដំណើរមក

"មិនអីទេៗ ចាំយើងទៅអង្គុយចាំមុនក៏បាន"ចាន់ដាក់ទូរសព្ទចុះចូលក្នុងហោប៉ៅវិញ ងាកមើលឆ្វេងស្ដាំបន្តិចហើយក៏ធ្វើដំណើរបន្ត គម្រោងនៅថ្ងៃនេះគឺដើរលេងនឹងលីជីងហើយទៅរកប្ដីនៅក្រុមហ៊ុនប៉ុណ្ណឹង បើរឿងលោកកូនកំឡោះគេក៏អស់ស្ដីហើយទុកឲ្យប្ដីចាត់ការចុះ

✨ប្រពន្ធឆ្នាស់💕(Completed)Tempat cerita menjadi hidup. Temukan sekarang