ភាគទី៤០ : ប្រុសក្មេង

Depuis le début
                                        

"អូនសម្អាងអីថាបងចាស់? ស្បែកបងគ្មានជ្រួញអីម៉ាបៀកទេ ឬអូនមានប្រុសក្មេង?"អីុបូលើកដៃស្ទាបមុខស្ទាបមុខរកមើលស្នាមជ្រួញ ប្រយោគចុងក្រោយនាយក៏ទម្លាក់ដៃចុះលើកដៃចង្អុលមុខចាន់។ វាមិនសមសុខៗមកបង្អាប់ថាប្ដីខ្លួនឯងចាស់ទៅកើត។

"យី បងឯងឆ្កួតមែន វ៉ាង អីុបូ? ប្រុសក្មេងប្រុសក្មួយអី? យ៉ាងមិចបងមិនចង់ទទួលស្គាល់ថាបងចាស់ហើយមកចោតអូន?"

"អូខេ បងចាស់ ឥឡូវទៅសាកក្បាច់បងមើលចាស់ឬអត់?"អីុបូស្ទុះចាប់ដៃចាន់ទាញចូលបន្ទប់ តែក៏ត្រូវរាងតូចចាប់ទាញសាឡុងជាប់

"ក្បាច់ស្អីរបស់បង?អូនហត់ អូនចង់សម្រាក"

"មិនដឹង អូនថាបងចាស់!"ថាតែប៉ុណ្ណឹងអីុបូក៏ចូលទៅលើកលីនាយតូចដាក់លើស្មាដើរឡើងជណ្ដើរតែម្ដង ស្រែកយ៉ាងណាក៏គេមិនខ្វល់ នរណាប្រើឲ្យនៅសុខៗមកBullyថាគេចាស់?

"អីុបូ!លែង...លែងអូន!!!"

"បើិមិនស្ងាត់បងយកឌុបហើយ"

"យ៉ា វ៉ាង អីុបូ បងហ៊ានពេកហើយ!!"

"កូនកំឡោះមួយឲ្យស្ដូកហើយ ថីបងមិនហ៊ាន?"
(ក្រឹប*)

+ក្រុមហ៊ុន
(តុក តុក)
"ចៅហ្វាយ នេះជាឯកសារដែលត្រូវសីុញ៉េ"តាវសុងបើកទ្វារចូលមកជាមួយឯកសារក្នុងដៃ នាយនៅធ្វើការដដែល ម៉ោងធ្វើការក៏ហៅចៅហ្វាយ ក្រៅម៉ោងក៏ហៅបងថ្លៃកាត់តាមកាលៈទេសៈហ្នឹងឯង។

"ចៅហ្វាយ?...."ដោយឃើញអីុបូនៅភ្លឹកមិនតប តាវសុងក៏ហៅម្ដងទៀត

"តាវសុង!!!"

"បា...បាទ?"តាវសុងឆ្លើយទាំងញាប់មាត់ព្រោះភ្ញាក់នៅពេលសុខៗអីុបូក៏ហៅឈ្មោះគេឆៅៗ

"យើងសួរមួយ បើយើងចាស់គេប្រែចិត្តទេ?"

"ហ្អា? ចៅហ្វាយចង់បានន័យថាមិច?"តាវសុងរហ័សចូលមកអង្គុយទល់មុខអីុបូ នាយជ្រួញចញ្ចើមមិនឈប់ព្រោះមិនទាន់យល់នូវអ្វីដែលអីុបូនិយាយ

"យើងចង់និយាយថា បើសិនគូស្នេហ៍មួយ ខាងប្រុសស្រាប់តែកើនអាយុចាស់ទៅៗ ឯភាគូម្ខាងទៀតគេនៅក្មេងគេមុខក្មេង តើគេអាចប្រែចិត្តទេ?"

✨ប្រពន្ធឆ្នាស់💕(Completed)Où les histoires vivent. Découvrez maintenant