ភាគទី៤០ : ប្រុសក្មេង

Start from the beginning
                                        

        ងាកមកមើលនាយសង្ហារអាយុសាមជាងឯនេះវិញ បន្ទាប់ពីកូនប្រុសបណ្ដូលចិត្តផ្តាច់ទូរសព្ទមកនាយក៏ទាក់ទងទៅលែងបាន ទើបបានត្រឹមតែដើរទៅដើរមកទាំងតប់ប្រមល់ចិត្ត មុខមាត់ស្លេកស្លក់ដូចមាន់ស្ងោរក្នុងឆ្នាំង។

"ធ្វើយ៉ាងមិចទៅ?តែចាន់មកវិញចប់ហើយ!!"អីុបូលើកដៃញីសក់ក្បាលឡើងសំពោង គ្មានម្ដងណាដែលលោកកូនមិនធ្វើឲ្យគេត្រូវថ្មោងប្រពន្ធនោះទេ។

"ចប់យ៉ាងមិច? លោកប្ដី!"និយាយមិនផុតពីមាត់ ចាន់ក៏ដើរចូលមកទាំងយួរឥវ៉ាន់ពេញដៃ ព្រោះទើបនឹងដើរផ្សារហើយជាមួយអីុជូ។ និយាយពីអីុជូ នាងក៏បានរៀបការនឹងតាវសុងមានកូនស្រីម្នាក់ទៀតផង អាយុខ្ទង់10ឆ្នាំជាងនេះឯង។

"ហា៎? អូន...អូនត្រឡប់មកវិញហើយឬប្រពន្ធសម្លាញ់? អូនហត់ទេ អង្គុយចុះសិនមក!"អីុបូស្ទុះស្ទារត់ទៅជួយយកឥវ៉ាន់ពីដៃចាន់ទុក បែរមកក្រសោបស្មាចាន់ឲ្យអង្គុយចុះលើសាឡុងរួចក៏រត់ទៅរកទឹក។

"យកចិត្តធ្វើអី?បងធ្វើស្អីខុសជាមួយអូនមែនទេ? វ៉ាង អីុបូ!"ចាន់ទម្លាក់កែវទឹកចុះងាកទៅសម្លក់មុខអីុបូ មុខហ្នឹងដឹងតែធ្វើស្អីខុសហ្មងបានដូចទ្រង់យកចិត្តយកថ្លើមសម្បើមណាស់

"គ្មាន...គ្មានអីទេ បងគ្រាន់តែចង់បង្ហាញក្ដីស្រឡាញ់ដាក់អូនប៉ុណ្ណោះ ឬមិនបាន?"

"អូហ៍ចឹងហ៎?......"ចាន់ស្ទុះក្រោកឈរបែរមុខមកឈរទល់មុខអីុបូផ្អែកខ្លួនអង្គុយលើគែមសាឡុងទាញកអាវអីិុបូមកជិត ច្រមុះទល់ច្រមុះ

"---ឆ្នាំនេះបងអាយុប៉ុន្មានហើយ បងគិតថាបងចាស់ទេ?"ពេលឃើញអីុបូមុខបម្រុងនឹងឱនថើបចាន់ក៏ប្រញាប់រុញនាយចេញទៅវិញ ថែមទាំងជ្រួញច្រមុះសួរ

"យ៉ា!អូនកាត់ចង្វាក់បងហើយ ចង់ថាឲ្យបងចាស់ទៀត?"អីុបូលើកដៃច្រត់ចង្កេះសំឡឹងមើលមុខម៉ែប្រពន្ធដែលថាខ្លួនចាស់ ចាស់ឯណាបើគេនៅសង្ហារមិនចាញ់ក្មេងអីប៉ុន្មានផងហ្នឹង?

"ហើយបងមិនចាស់ទេចឹង?"ចាន់លើកចញ្ចើមសួរ ទាំងក្នុងចិត្តលួចអស់សំណើច គេមានបំណងធ្វើលេងប៉ុណ្ណោះ សម្រាប់គេមនុស្សប្រុសម្នាក់នេះនៅតែសង្ហារ នៅតែជាប្ដីនៅតែជាប៉ារបស់កូនគេជានិច្ច

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now