ភាគទី៣៦ : ឆូវ ជីធាន

Start from the beginning
                                        

《 ខិខិ...! // អីុ...អីុបូ!! បង..បងដឹងខ្លួនហើយហេស? ហឺុ...!! 》គ្រាន់តែសំឡេងខ្អកបន្លឺឡើងភ្លាម ចាន់ក៏ស្ទុះងើបមុខមកវិញ បើកភ្នែកធំៗសំឡឹងទៅអីុបូដែលបើកភ្នែកព្រឹមៗខ្អក ហើយក៏ស្រាប់តែយំហ៊ូមិនខុសពីកូនក្មេង ក្រសោបឱបបន្ដឹងប្ដី ទាំងដែលគ្នាទើបតែភ្ញាក់ក៏មកឱបរឹតបែបនេះទៀត មានស្រួលណាលោកព្រះ ចង់ដង្ហក់ខ្យល់បាទ!

《 ខិខិ..អូន..លែងបងទៅ! បង..ដាច់ខ្យល់ឥឡូវហើយ! 》អីុបូហារឡើងទាំងដាច់ៗដកដង្ហើមស្ទើរតែលែងដល់គ្នា ពេលត្រូវប្រពន្ធចាប់ក្រញិចឱបយកៗ ធ្វើមើលតែខ្នើយឱបគ្មានជីវិតទៅហើយ

《 ពុទ្ធោ!អូន...អូនសុំទោស ចាំ..ចាំអូនហៅពេទ្យ..// មិនបាច់ទេ បងមិនអីទេ 》ចាន់ដែលដឹងខ្លួនក៏ស្រវេស្រវ៉ាលើកខ្លួនមកវិញ ឆ្លេឆ្លារកចុចកណ្ដឹងហៅពេទ្យតែក៏ត្រូវបានដៃមាំរបស់អីុបូចាប់ឃាត់ជាប់ទាន់

《 ហឹកៗ!បងដឹងថាអូនបារម្ភពីបងប៉ុណ្ណាទេ?ប្រុសឆ្កួត!! 》នាយតូចដាក់ខ្លួនអង្គុយចុះលើកៅអីវិញ ពោលអំបេបអំបែបដាក់នាយទាក់ទាញស្នាមញញឹមរំញោចឡើងលើផ្ទៃមុខស្កេកស្លាំងដូចមាន់ស្ងោរបស់អ្នកជំងឺ

《 អូហូ! ឲ្យប្ដីសុំទោសណា៎! 》ថាហើយ ស្រឡាញ់ប្រពន្ធស្ទើរលេប ទោះជាខ្លួនកំពុងឈឺក៏ឆ្លៀតលួងដែរ។ អីុបូទាំងដៃមិនជាប់សឺុរ៉ូមទាំងដៃជាប់សឺុរ៉ូមក៏ស្រវាមកក្រសោបដៃចាន់ទៅថើបខ្សឺតៗ ហុចផលឲ្យម្ចាស់ដៃញញឹមចេញមកយ៉ាងស្ញេញ

《 ជុ៎! លើកក្រោយកុំបែបនេះទៀតណា៎? 》ចាន់ទម្លាក់បបូរមាត់លើបបូរមាត់ប្ដីបន្តិចទើបដកចេញមកវិញ

《 បាទ បងសន្យា!》

"ក្រាក!!"

《 បងបូ! ហឹកៗ! បងមិនត្រូវស្លាប់ចោលខ្ញុំទេ!! ហឺុ..!! 》អីុជូស្ទុះរុញទ្វារចូលទាំងយំទឹកភ្នែកជោគថ្ពាល់ដៃម្ខាងបីអាល្អិតហ្វូដែលភ័យយំតាមនាងទាំងមិនដឹងខ្យល់អី

《 បងមិនកើតអីទេ ឯងយំធ្វើអី? នៅនាំក្មួយយំទៀត? 》អីុបូរហ័សស្ដីឲ្យនាងភ្លាម យំតែម្នាក់ឯងមិនអស់ចិត្តអូសក្មួយឲ្យភ័យតាមទៀត

《 ហឹក!គឺភ័យពេកហ្នឹងណា៎ 》

《 ប៉ាៗ! 》អាហ្វូឆ្លេឆ្លាចុះពីដៃអីុុជូហើយក៏ដើរឡើងពីចុងគ្រែមកគេងឱបទ្រូងអីុបូ

《 ប៉ាៗរបស់កូនមិនអីទេ ឈប់ភ័យទៅ! 》ចាន់លើកដៃអង្អែលក្បាលកូនប្រុសទាំងញញឹមមិនឈប់ ពេលឃើញគេពេបមាត់សង្ងំឱបអីុបូ

《 ឯងមិនអីទេហេស? 》គ្រប់គ្នាងាកតាមសំឡេងសួរ ក៏បានឃើញថាជាជីធាននិងតាវសុងកំពុងបោះជំហានដើរចូលមក

《 យើងមិនអីទេ 》អីុបូញញឹមតបមិត្តបន្តិច

《 គ្រាន់តែដឹងដំណឹងភ្លាម យើងភ័យចង់ងាប់ ក៏ចេញឡានមកមើលឯងតាម្ដងទៅ សំណាងហើយដែលឯងមិនអី ( ព្រោះយើងក៏មិនចង់ឲ្យឯងស្លាប់ដែរ! ) 》ទាំងទឹកមុខទាំងសម្ដីនិយាយចេញមកយ៉ាងស្លូតបូត អ្នកណាទៅដឹងថាក្នុងចិត្តគេគិតអីនោះ?

_______________________

ជួយvoteផង

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now