ភាគទី៣៦ : ឆូវ ជីធាន

Comenzar desde el principio
                                        

《 ហឹម~~ 》ជីធានក្រហឹមដើម.កផ្ដល់ដំណឹងឲ្យទៅហារ៉ូ ហើយរហ័សក្រវាសដៃយករូបថតទុកក្នុងថតតុវិញ ស្ទុះក្រោកឈរពីកៅអី លើកដៃសម្រួលសម្លៀកបំពាក់របស់ខ្លួនឲ្យរួចរាល់ ទើបបោះជំហានដើរចេញទៅជាមួយស្នាមញញឹមបង្កប់ទៅដោយល្បិច សម្ដែងមករាប់ឆ្នាំហើយ គេមិនដែលមានអារម្មណ៍ថាធុញឡើយ មានតែសប្បាយ+សប្បាយប៉ុណ្ណោះ។

   +មន្ទីរពេទ្យ

     អាចថាជាសំណាងមួយក្នុងគ្រោះដ៏ធំក៏បាន អីុបូត្រូវបានសង្គ្រោះដោយសុវត្ថិភាពហើយក៏ត្រូវបានបញ្ជូនឲ្យទៅសម្រាកនៅបន្ទប់សម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ នាយដេកសន្លប់ស្ដូកស្ដឹងនៅលើគ្រែ ទាំងមិនដឹងថាប្រពន្ធម្នាក់នេះសម្រក់ទឹកភ្នែកចង់អស់ខ្សោះពីខ្លួនទៅហើយ។

   ចាន់ ដាក់ខ្លួនអង្គុយលើកៅអីក្បែរគ្រែអ្នកជំងឺដែលដៃម្ខាងត្រូវបន្តោងសឺុរ៉ូម ក្បាលត្រូវរុំបង់ពណ៌សម្ដងទៀតព្រោះត្រូវទង្គិចនឹងចង្កូតឡានមួយទំហឹង ខាណៈមុខមាត់បន្តចុះមកកក៏ត្រូវមានរបួសស្នាមឆូតតិចៗដែលបង្កឡើងដោយសារខ្ទាតត្រូវនឹងអម្បែងកញ្ចក់។ នាយតូចលើកដៃស្រឡូនយឺតៗទៅប៉ះថ្ពាល់របស់ប្ដី ខាំមាត់ខំទប់ទឹកភ្នែកមិនឲ្យហូរបន្ត ដឹងហើយសប្បាយចិត្តហើយថាប្ដីផុតគ្រោះថ្នាក់ តែចិត្តគេជាភរិយានេះនៅតែមិនអស់ចិត្តដដែល នៅពេលដែលគេមិនទាន់ដឹងខ្លួនបែបនេះ។

《 ហឹកៗ..ឆាប់ដឹងខ្លួនឡើងប្ដីសម្លាញ់! អូននឹកបង...ហឹក! 》ចាន់អណ្ដឺតអណ្ដកផ្ដេកក្បាលទៅលើទ្រូងមាំ ស្មាញ័រទទ្រើកព្រោះប្រឹងទប់សំឡេងយំ នៅក្នុងបន្ទប់មានតែពួកគេពីរនាក់ប៉ុណ្ណោះ ព្រោះតាវសុងរវល់ទៅចាត់ការរឿងថ្លៃថ្នាំនៅកន្លែងបង់ប្រាក់។

《 បងដឹងទេ? អូនភ័យស្ទើរតែធ្លាក់សួតចេញពីប្រម៉ាត់ទៅហើយ បងចង់បំភ័យអូនឲ្យដល់ស្លាប់មែនទេ? ហឹកៗ! អាប្ដីចម្កួត!! 》ចាន់ងើបមុខមកវិញបន្តិច ស្ដីឲ្យប្ដីទាំងញញឹមលាយលំទឹកភ្នែក ហើយក៏ស្ទុះរុលចូលទៅផ្ដេកក្បាលលើទ្រូងប្ដីម្ដងទៀត បន្ថែមកម្លាំងឱបណែនៗរហូតអ្នកដែលសន្លប់ ក៏ត្រូវបើកភ្នែករលីវៗឡើងមកវិញ បន្ទាប់ពីសន្លប់ច្រើនម៉ោងយូរគួរសម។

✨ប្រពន្ធឆ្នាស់💕(Completed)Donde viven las historias. Descúbrelo ahora