ភាគទី៣៦ : ឆូវ ជីធាន

Start from the beginning
                                        

《 គ្រប់គ្នាស្រឡាញ់តែឯង!!!តែយើងស្អប់ឯង ឯងលឺទេ? វ៉ាង អីុបូ!! 》ជីធានខ្ញាំរូបថតមួយសន្លឹកទៀតយ៉ាងណែន កែវភ្នែកឡើងក្រហមកំណាច វាជារូបថតកាលពីក្មេងៗរបស់គេនិងអីុបូហ្នឹងឯង។ ក៏ដូចដែលដឹងហើយថាគេនិងអីុបូជាមិត្តនឹងគ្នាតាំងពីក្មេងៗ ព្រោះលោកតារបស់ពួកគេជាមិត្តភក្តិនឹងគ្នាស្រាប់។ គេច្រណែន ច្រណែនអីុបូ ព្រោះរាល់ពេលដែលពួកគេធ្វើការអ្វីមួយបានសម្រេច លោកតារបស់គេនឹងសរសើរអីុបូហើយចម្អន់ឲ្យគេ ហើយបើពេលពួកគេធ្វើខុស លោកតារបស់គេនឹងទម្លាក់ឲ្យគេការពារអីុបូ លាបរបួសឲ្យអីុបូ ធ្វើឲ្យគេកើតចិត្តច្រណែន មិនយល់ថាអ្នកណាជាចៅគាត់ឲ្យប្រាកដ។ ពេលបាននំចំណីក៏ចែកឲ្យអីុបូច្រើនជាងខ្លួនជាចៅបង្កើត មិនត្រឹមតែលោកតាគេទេ សូម្បីតែប៉ាម៉ាក់គេផ្ទាល់ក៏សរសើរអីុបូមិនដាច់ពីមាត់។ គេទ្រាំរស់ ទ្រាំធ្វើជាមិត្តអីុបូ ទាំងដែលក្នុងចិត្តខឹងស្អប់ស្ទើរតែលើកដៃសម្លាប់ចោល គេរង់ចាំឱកាសមកយូរហើយ គេខំប្រឹងពង្រឹងឲ្យខ្លួនឯងឆ្លាត ស្អាត ពូកែ ឲ្យស្មើអីុបូ តែចុងក្រោយមនុស្សជុំវិញខ្លួននៅតែសរសើរអីុបូហើយបង្អាប់ខ្លួន សូម្បីតែរឿងស្នេហាគេក៏មិនដែលសមប្រកបម្ដង ពេលគេស្រឡាញ់ ស្រីម្នាក់នោះក៏ទៅស្រឡាញ់អីុបូទាំងដែលដឹងហើយលឺហើយថាវាជាប្រុសសាវា។ មកដល់ពេលមនុស្សប្រុស ពេលគេចាប់អារម្មណ៍មនុស្សប្រុសម្ដង មនុស្សម្នាក់នោះក៏ត្រូវមកក្លាយជាប្រពន្ធវាទៀត គិតទៅថាគេត្រូវដើរជាន់ដានជើងរបស់ វ៉ាង អីុបូ ប៉ុន្មានដង? អ្វីៗគ្រប់យ៉ាងក្នុងជីវិតគេត្រូវប្រគល់ឲ្យទៅមិត្តម្នាក់នេះ ដែលស្អប់បំផុត គឺស្អប់ដល់ឆ្អឹង។ កន្លងមកប៉ុន្មានឆ្នាំនេះគេខំសម្ដែងជាល្អ សម្ដែងចូលជិតដើម្បីធ្វើឲ្យអីុបូទុកចិត្តខ្លួន គេដឹងហើយថាអីុបូស្រឡាញ់មិត្តភាពរវាងពួកគេណាស់ គេចង់ឲ្យអីុបូពេលដែលដឹងថាមិត្តជាទីស្រឡាញ់ស្អប់ខ្លួនដល់ឆ្អឹង គ្មានអ្វីឈឺបំផុតជាងពេលដែលមនុស្សយើងទុកចិត្ត ស្រឡាញ់ មកក្បត់យើងស្រស់ៗនោះទេ តើមែនទេ?

"តុក តុក"

《 ចៅហ្វាយ! ឡានរៀបចំរួចរាល់ហើយ 》សំឡេងបន្លឺចេញមកពីខាងក្រៅបន្ទប់ព្រោះមិនហ៊ានចូលខ្លួនមកខាងក្នុងបន្ទប់ ធ្វើឲ្យជីធានដែលកំពុងតែអណ្ដែតអណ្ដូងត្រូវភ្ញាក់ឡើងក្រញោង ទម្លាក់រូបថតចុះ លើកដៃវាសទឹកភ្នែកដែលហូរមកតាមកន្ទុយភ្នែកព្រោះភ្លើងកំហឹង។

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now