ភាគទី៣៦ : ឆូវ ជីធាន

Start from the beginning
                                        

《 ហឹក...ហឹក! 》ចាន់ក៏យំសសឹកក្នុងដៃរបស់តាវសុងទាំងភ្នែកមិនដកចេញឡើយពីទ្វារបន្ទប់សង្គ្រោះបន្ទាន់។ ក្នុងចិត្តបារម្ភពីប្ដីស្ទើរតែមិនអាចទ្រាំបាន ចង់ចូលទៅមើល ចង់ចូលទៅឱបនាយ ហើយប្រាប់ឲ្យនាយក្រោកមកនិយាយជាមួយខ្លួនវិញ។

   +SKIP

《 វាយ៉ាងមិចហើយ? 》ជីធាន! មែនហើយគេគឺជីធាន! ជីធានបោះសំណួរឡើងភ្លាមពេលដែលទទួលដឹងថាកូនចៅជំនិតបើកទ្វារដើរចូលមក។ នាយកំពុងអង្គុយជូតកាំភ្លើង រង់ចាំស្ដាប់ដំណឹងល្អៗពីមាត់កូនចៅជំនិត ពីគម្រោងការដែលគេរៀបចំមុននេះ។ ឃើញទេ? ផែនការដែលគេរៀបចំគឺត្រូវតែបែបនេះ គ្មានឡើយពាក្យថាភ្លាត់ស្នៀត។

《 បាទទាន! ពេលនេះវាកំពុងនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ អាការៈយ៉ាងមិចនៅមិនទាន់ដឹងទេទាន! ...តែខ្ញុំឃើញប្រពន្ធវាយំខ្លាំងណាស់ 》ហារ៉ូឱនក្បាលចុះបន្តិចទើបរាយការណ៍ដែលខ្លួនទៅឃ្លំមើលនៅមន្ទីរពេទ្យមុននេះប្រាប់ទៅចៅហ្វាយនាយកំណាច

《 ល្អ! យ៉ាងណាក៏យើងមិនទាន់ចង់ឲ្យវាស្លាប់ដែរ ហ្គេមទើបតែចាប់ផ្ដើម បើវាងាប់ងាយៗយើងមិចនឹងបានឃើញវាវេទនាទៅ?...បានហើយ ឯងទៅរៀបចំឡានមួយគ្រឿងទៀតមក យើងត្រូវការទៅដើរតួជាមិត្តល្អរបស់វាបន្តិច ហាសៗហា! 》ផ្ទៃមុខស្លូតៗបិទបាំងភាពឃោរឃៅក៏រំញោចចេញស្នាមញញឹមឡើងគួរឲ្យខ្លាច សូម្បីតែសំឡេងសើចរបស់គេ ក៏គិតថាអាក្រក់ហួសអ្វីៗដែរ។

《 បាទទាន! 》ហារ៉ូឱនក្បាលសារជាថ្មី ទើបបែរខ្នងដើរចេញទៅវិញ ទៅរៀបចាំឡានតាមការបង្គាប់បញ្ជា ខណៈដែលនៅអង្គុយក្នុងបន្ទប់ក៏សសៀទម្លាក់កាំភ្លើងនិងក្រណាត់ជូតចុះ លូកដៃទៅទាញបើកថតទូ យករូបថតពីរសន្លឹកចេញមក

《 តើវាយូរប៉ុណ្ណាហើយ ឡាវសឺុ? 》សំណួរមួយប្រយោគក៏បន្លឺចេញពីបបូរមាត់គេម្ដងទៀត។ មែនហើយនេះគឺជារូបថតរបស់ឡាវសឺុនិងអីុបូដែលគេជាអ្នកថតឲ្យផ្ទាល់កាលពីនៅរៀន តែមុខរបស់អីុបូត្រូវបានគេយកកន្ដ្រៃឆូតមើលសភាពមិនយល់។

មែនហើយ គ្រប់យ៉ាងគឺគេជាអ្នកនៅពីក្រោយ! គេជាអ្នកលួចស្រឡាញ់ ឈិន ឡាវសឺុ ជាអ្នកសរសេរសំបុត្រផ្ញើទៅនាង តែនាងបែរជាយល់ច្រឡំថាជារបស់អីុបូ ហើយទៅធ្វើសង្សារជាមួយអីុបូទៅវិញ។ គិតមើលទៅថាគេឈឺប៉ុណ្ណា? នៅពេលដែលមនុស្សស្រីខ្លួនស្រឡាញ់ មិនស្រឡាញ់យើង បែរទៅជាស្រឡាញ់មិត្តយើង។ បើមិត្តយើងស្រឡាញ់នាងដែរ គឺវាមិនអីទេ តែគេដឹងចរឹកមិត្តរបស់គេច្បាស់ដូចថ្ងៃអញ្ចឹង។ មិនយូរប៉ុន្មានក៏ស្រាប់តែលឺដំណឹងថានាងពិតជាបែកគ្នាជាមួយអីុបូមិត្តរបស់គេមែន តែមិនបានន័យថានាងឈប់ស្រឡាញ់អីុបូឡើយ។ នាងនៅតែស្រឡាញ់អីុបូមិត្តភក្តិអាត្មានិយមរបស់គេ គេឃើញនាងយំរាល់ពេលដែលដើរកាត់ផ្ទះនាង គេទ្រាំឃើញនាងឈឺចាប់ទៀតមិនបានឡើយ ទើបថ្ងៃនោះ...ថ្ងៃនោះ ថ្ងៃដែលគេសម្រេចចិត្តចូលទៅបញ្ចប់ជីវិតនាង ហើយរៀបចំឲ្យដូចជានាងធ្វើអត្តឃាតខ្លួនឯង ដោយចងកសម្លាប់ខ្លួន។ ឈិន ឡាវសឺុ មិនបានស្លាប់ដោយសារសម្លាប់ខ្លួនឯងឡើយ គឺគេនេះហើយដែលជាអ្នកសម្លាប់នាង សម្លាប់នាងព្រោះមិនចង់ឃើញទឹកភ្នែកនាងយំដោយសារតែអាមិត្តគម្រក់របស់គេ។ មូលហេតុនេះហើយដែលគេស្គាល់ ចាង តាន់បេ ច្បាស់ថានាងជា ឈិន រ៉ាន់បេ ប្អូនស្រីរបស់ ឈិន ឡាវសឺុ មនុស្សស្រីដែលគេស្រឡាញ់ ទើបគេព្យាយាមចូលទៅក្បែរនាង រួមដៃជាមួយនាងកម្ចាត់អីុបូ ទម្លាក់ចាក់ចូចថាអីុបូជាអ្នកធ្វើឲ្យឡាវសឺុស្លាប់។ តែគិតថាហេតុផលប៉ុណ្ណឹងមែនទេ? ដែលគេស្អប់អីុបូខ្លាំងថ្នាក់ហ្នឹង..វាពិតជាមិនមែនឡើយ រឿងដែលគេស្អប់ គឺស្អប់តាំងតែពីនៅក្មេងៗម្ល៉េះ។

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now