《 អ្នកប្រុសតូចពិតជាសំណាងណាស់ ដែលបានកើតមកជាកូនប្រុសចៅហ្វាយ 》
《 អឹម!...មែនហើយ ចុះរឿងតាន់បេយ៉ាងមិចហើយ? 》អីុបូក៏ស្រាប់តែនឹកឃើញរឿងនេះ នេះជាថ្ងៃទីប្រាំពីរហើយដែលនាងបានស្លាប់ ពិធីបុណ្យសពដែលរៀបចំមិនសូវធំដុំនៅត្រកូលចាងក៏បានចប់ទៅដែរ តែនាយមិនបានចូលរួមឡើយ ព្រោះត្រូវមើលថៃចាន់នៅឯមន្ទីរពេទ្យ
《 សពរបស់នាងត្រូវបានបញ្ចុះរួចរាល់ហើយ ចៅហ្វាយចង់ទៅលានាងឬ? 》តាវសុងឆ្លើយទាំងរាងថ្នមសំឡេង នាយក៏បានឆ្លៀតពេលទៅបន្តិចដែរពេលគេបញ្ចុះសពរបស់នាង ហើយក៏គួរឲ្យសង្វេគនាងដែរ ព្រោះបុណ្យសពក៏មិនសូវមាននរណាមក ហើយអ្នកដែលមកក៏មិនសូវជាសុទ្ធចិត្តស្អីទេ មកហើយអង្គុយនិយាយដើមពេញរោងបុណ្យ ព្រោះនាងមានរឿងក្ដីជាប់ខ្លួន ប្រហែលបើមិនមែនជាប់ត្រកូលចាងប្រហែលជាគ្មានមនុស្សមកទេ
《អឹម!តែប្រហែលជាសួរចាន់បន្តិចសិន គេចង់ទៅឬអត់? ហើុយ!... 》
《 ចៅហ្វាយដកដង្ហើមធំរឿងអីទៅ? 》
《យើងដូចជាមិនស្ងប់ចិត្តសោះ! 》អីុបូឆ្លើយតបនឹងតាវសុង ហើយក៏ឆ្លៀតឱនមុខចុះដកដង្ហើមធំម្ដងទៀត
《 ចៅហ្វាយមិនស្ងប់ចិត្តរឿងអីទៅ? 》
《 យើងមានអារម្មណ៍ថាពួកយើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ទោះបីជាតាន់បេស្លាប់ទៅហើយក៏ដោយ តាវសុង!ឯងជួយទៅអ៊ូមីុងបន្តិច យើងនៅតែមិនអស់ចិត្តរឿងរបស់ឡាវសឺុ ឯងទៅប្រាប់គេឲ្យជួយសើរើរឿងក្ដីរបស់នានងបន្ដិតទៅ តើបានទេ? 》មែនហើយ ទោះបីជាតាន់បេស្លាប់់ទៅ នាយក៏មិនមែនមានអារម្មណ៍ថាសប្បាយចិត្តសើចក្អះក្អាយរីករាយដែរ ផ្ទុយទៅវិញបែរជាមានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត សោកស្ដាយ អាណិតនិងសង្វេគនាង មិនអស់ចិត្តនឹងនាងដែលនៅតែយល់ច្រឡំលើគេថាជាដើមហេតុដែលធ្វើឲ្យឡាវសឺុបងស្រីនាងស្លាប់ ស្ដាយដែលមិនអាចបកស្រាយការពិតឲ្យនាងយល់ច្រើនជាងនេះ ថាគេពិតជាមិនបានធ្វើឲ្យបងស្រីនាងស្លាប់មែន
《 ចៅ...ចៅហ្វាយ! ចៅហ្វាយគិតថាបើសុុំលោកអ៊ូមីុងឲ្យជួយហើយ ថ្នាក់លើរបស់គាត់ព្រមឲ្យសើរើឬ? រឿងក្ដីនេះច្រើនឆ្នាំហើយ ហើយក៏បិទរួចដែរ អ្វីដែលសំខាន់វាជាក្ដីសម្លាប់ខ្លួន គ្មានប៉ូលីសឯណាសើុបអង្កេតយូរឡើយ 》តាវសុងពោលទាំងញ័រតបទៅវិញ ព្រោះលឺនាយជាចៅហ្វាយមិនបញ្ជាហើយទៅជាដាក់សំណើរទៅវិញ រឿងមួយនេះវាក៏ពិបាកបន្តិចដែរ ដែលសុខៗចង់ទៅសើរើរឿងក្ដីចាស់មកសើុបអង្កេតសារជាថ្មីនោះ
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី៣០ : មនុស្សម្នាក់នេះ
Start from the beginning
