《 គេមិនបានសើចចំអកឲ្យបង តែគេសើចហួសចិត្តមីងគេទៅវិញទេ 》
《 ខ្ញុុំមិនជឿ បងហ៊ានភ្នាល់ទេ? 》
《 អា៎! បានហើយ អាជូ!ក្មួយអាយុមិនទាន់មួយខួបផង ទៅភ្នាល់ធ្វើស្អី និយាយក៏មិនទាន់ចេះនិយាយ គ្រាន់តែគ្នាសើចសោះក៏នាំគ្នាប្រកែកយកឈ្នះរាងខ្លួនដែរ...បងក៏ចឹងដែរ ចេញឈ្លោះជាមួយអាជូទៅកើត! 》ចាន់លូកមាត់ហាឡើង ដកដង្ហើមធំហត់ចិត្តនឹងបងប្អូនមួយគូនេះ ងាកមសំឡឹងមុខប្ដីបន្តិចទើបសសៀចូលទៅជិតអីុជូហើយលើកដៃបីអាហ្វូមក
《 ហឹស! 》អីុជូធ្វើសំឡេងហឹសទាំងអស់ចិត្ត លើកដៃខ្វែងបែរមុខចេញ
《 កូនឃ្លានហើយទេដឹង? 》អីុបូក៏ដើរទៅយកកំប៉ុងទឹកដោះគោមកហើយហុចឲ្យចាន់ ខណះចាន់ក៏ទទួលយកហើយយកមកបញ្ចុកអាល្អិតក្នុងដៃភ្លាម ក្បាលមឹមដល់មាត់ភ្លាមអាល្អិតក្បាលខូចក៏ចាប់ផ្ដើមបិទត្របកភ្នែកតូចៗរបស់ខ្លួនសង្ងំគេងភ្លាម
《 ចៅហ្វាយចង់ទៅក្រុមហ៊ុនវិញពេលណា? 》តាវសុងក៏ពោលឡើងខាណះពេលដើរតាមអីុបូពីក្រោយកិតៗតម្រង់ទៅរកបន្ទប់ធ្វើការរបស់នាយ ឯចាន់និងអីុជូក៏នាំគ្នាបីអាល្អិតចាន់ហ្វូទៅបន្ទប់ព្រោះគេគេងលក់បាត់ទៅហើយ។ ដែលអីុបូនាំគេមកបន្ទប់ធ្វើការ ព្រោះមានរឿងសំខាន់និយាយគ្នាបន្តិចបន្តួច
《 ប្រហែលជាពេលអាហ្វូបានមួយខែពីរខែសិន ហើយបើទៅក៏ទៅបានតែមួយភ្លេតដែរ ការងារទាំងអស់ប្រហែលធ្លាក់លើឯងនិងអាជូហើយ 》អីុបូឆ្លើយតបនឹងជំនិត ស្របពេលដៃលើកទាញបើកទ្វារធ្វើមកពីឈើខ្លឹម ចូលទៅខាងក្នុងដើរតម្រង់ទៅដាក់បង្គុយលើកៅអីវិល ឯតាវសុងក៏ដាក់បង្គុយទល់តុធ្វើការនាយលើកៅអីដូចគ្នា
《 ចុះចៅហ្វាយគិតថាចង់ជួលមនុស្សមកជួយមើលថែអ្នកប្រុសតូចទេ? 》
《 យើងមិនសូវទុកចិត្តនរណាទេ ម្យ៉ាង...យើងចង់មើលថែកូនដោយដៃខ្លួនឯងផ្ទាល់ ចិញ្ចឹមគេឡើងមកដោយក្ដីស្រឡាញ់ ធ្វើឲ្យគេក្លាយទៅជាមនុស្សល្អ និងពេលធំឡើងចេះប្រើអំពើល្អរបស់គេទៅជួយអ្នកដទៃ 》អីុបូពោលបណ្ដើរញញឹមខ្ចឹបមាត់បណ្ដើរ នាយហាក់បរិយាយមិនត្រូវនឹងអារម្មណ៍ដែលបានក្លាយជាឪពុករបស់គេ ហើយដូចដែរគេនិយាយអញ្ចឹង គេមិនសូវទុកចិត្តនរណាឡើយ ទោះជាតាន់បេស្លាប់ទៅបាត់ហើយក៏ដោយ ក៏អារម្មណ៍ភ័យព្រួយរបស់នាយហាក់់មិនបានថមថយស្រាកស្រានយ៉ាងមិចមិនដឹង ហើយតាំងពីពេលរៀបការប្ដូរមកនៅភូមិគ្រឹះតូច ពួកគេក៏រស់នៅតែពីរនាក់ប្ដីប្រពន្ធ មិនបានជួលអ្នកបម្រើណាម្នាក់មកឡើយ ព្រោះចាន់ក៏ចេះរឿងផ្ទះបាយ ថែរក្សាផ្ទះ ដូចស្រ្ដីទូទៅ តែប៉ុណ្ណឹងក៏គ្រួសារតូចពួកគេរស់នៅដោយសុភមង្គលដែរ។
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី៣០ : មនុស្សម្នាក់នេះ
Start from the beginning
