《 បងកុំបារម្ភពេកអី បងចាន់នឹងមិនអីទេ....បងបូ! នេះបងមានរបួសហ្អេស? 》អីុជូលើកដៃដាក់លើស្មាបងប្រុស ហើយអីុបូក៏ងាកមុខមកទើបនាងបានឃើញក្បាលដែលឈាមរបស់នាយដែលកំពុងហូរចុះ តែនាយធ្វើដូចជាមិនឈឺសោះ ទើបនាងឧទានឡើងទាំងភ្ញាក់ផ្អើល
《 បងមិនអីទេ! 》អីុបូឆ្លើយនឹងប្អូនតែប៉ុណ្ណឹងក៏ងាកទៅវិញ តែអីុជូក៏ក្រឡេកឃើញអ្នកគ្រូពេទ្យម្នាក់ដើរកាត់ ទើបរហ័សចូលទៅឲ្យមកហៅអីុបូទៅលាងរបួសសិន
《 អត់ទោស! លោកមានរបួស សូមមកតាមខ្ញុំខាងនេះដើម្បីទៅលាងរបួស 》អ្នកគ្រូពេទ្យនិយាយទាំងសំឡេងស្រទន់
《 ខ្ញុំមិនអីទេ អ្នកគ្រូពេទ្យទៅវិញចុះ 》អីុបូមិនយល់ព្រមហើយក៏បែរទាំងដេញទៀត ព្រោះពេលនេះគេបារម្ភពីចាន់ពេកគ្មានពេលទៅលាងរបួសឡើយ
《 តែបើលោកទុកយូរ វានឹងបង្កឲ្យមានមេរោគឆ្លង សូមកុំចចេសហើយមកតាមខ្ញុំ! 》អ្នកគ្រូពេទ្យនិយាយយ៉ាងប្រាកដប្រជា តែអីុបូគ្មានកម្រើកខ្លួនអីបន្តិចឡើយ ទើបធ្វើឲ្យអ្នកគ្រូពេទ្យគ្រវីក្បាលដកដង្ហើមធំសំឡឹងទៅអីុជូវិញ
《 បើដូច្នេះ ពេលលោកសម្រេចចិត្តថាទៅលាង សូមមករកខ្ញុំចុះ 》ថាតែប៉ុនណេះអ្នកគ្រូពេទ្យក៏ដើរចេញទៅបាត់ ហើយជីធាននុងតាវសុងដែលរផបចំសាកសពតាន់បេហើយក៏នាំគ្នាបោះជំហានចូលមក ហើយអីុជូក៏ទៅប្រាប់តាមដំណើររឿងទៅ
"ក្រាក!"មួយសន្ទុះក្រោកមកលោកគ្រូពេទ្យក៏ស្រាប់តែបើកទ្វារចេញមក ធ្វើឲ្យអីុបូដែលកំពុងឆ្លេឆ្លាស្រាប់រត់ចូលទៅជំរឹតសួរភ្លាម
《 លោកគ្រូពេទ្យ!! ប្រពន្ធកូនខ្ញុំយ៉ាងមិចហើយ? 》
《 គឺ...មានការពិបាកបន្តិច ព្រោះក្នុងខ្លួនប្រពន្ធរបស់លោកមានផ្ទុកសារធាតុម្យ៉ាងដែលបង្កផលលំបាកពេលវះកាត់ 》លោកគ្រូពេទ្យតបមកវិញទាំងទឹកមុខមិនសូវល្អ ហើយសារធាតុដែលគាត់និយាយនោះជាសារធាតុថ្នាំដែលតាន់បេបានចាក់ឲ្យចាន់នោះអី!
《 លោកចង់បានន័យយ៉ាងមិច? បើប្រពន្ធខ្ញុំមានរឿងអីកើតឡើង មន្ទីរពេទ្យលោកហុយផ្សែងមិនខាន! 》អីុបូក្ដៅក្រហាយឡើងភ្លាម ពេលលឺសំដីគ្រូពេទ្យមិនច្បាស់លាស់ នាយចូលទៅគ្របួចកអាវគ្រូពេទ្យយក បំណងចង់វាយពេទ្យតែម្ដង >< និយាយគម្រាមចង់ដុតមន្ទីរពេទ្យកំុជោរ
( អាពាក្យហ្នឹង Readerម្នាក់ខមិនរាល់ដងគម្រាម បើដឹងខ្លួនខមិនទៀតមក😒)
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី២៨ : សមាជិកថ្មី
Start from the beginning
