ដប់ប្រាំនាទីក្រោយមក ឡានក៏បានមកដល់មុខមន្ទីរ អីុបូចុះពីលើឡានហើយក៏រត់យ៉ាងលឿនបីចាន់ចូលមកក្នុងមន្ទីរពេទ្យ ហើយគ្រូពេទ្យពីរបីនាក់ដែលប្រចាំការក៏នាំគ្នារត់ចូលមករុញគ្រែឲ្យអីុបូដាក់នាយតូចទៅលើនោះ ហើយក៏រុញចូលទៅបន្ទប់សម្រាល។ ចំពោះករណីចាន់នេះ វាមិនដូចស្រ្ដីសម្រាលកូនទូទៅឡើយ ពោលគឺត្រូវវះកាត់។
《 យើងមកដល់ហើយ កុំភ័យណា៎! បងនៅទីនេះជាមួយអូនរហូត! 》អីុបូក្ដោបដៃចាន់ព្យាយាមរត់តាមគ្រែរុញដែលសម្ដៅទៅរកបន្ទប់សម្រាល នាយអាណិតប្រពន្ធខ្លោចចិត្ត បើអាចឈឺជំនួស នាយនឹងព្រមភ្លាម ណាមួយក៏ទើបតែជួបនឹងរឿងមិនល្អថែមទៀត
《 ហឹកៗ..អូន...ខ្លាច! 》ចាន់និយាយទាំងដាច់ៗ ខ្ញាំដៃអីុបូឡើងជាប់ ព្រោះនេះជាលើកដំបូងទើបគេភ័យស្លេកមុខ ស្លេកមាត់បែបនេះ
《 កុំ...កុំខ្លាច ឈឺតែបន្តិច លែងអីហើយណា៎! 》អីុបូពោលលួងចាន់ ស្របពេលដែលគ្រែរុញមកដល់មុខបន្ទប់សម្រាលល្មម
《 សូមអធ្យាស្រ័យ ស្វាមីសូមចាំនៅខាងក្រៅ! 》គិលានុបដ្ឋាយិកាម្នាក់លើកដៃពាំងទ្រូងអីុបូមិនឲ្យចូលទៅ នាងលើកដៃទាញទ្វារបិទហើយក៏រត់ចូលទៅខាងក្នុងខណៈអីុបូក៏ផ្អោបខ្លួននឹងទ្វារប្រឹងអើតកបើកភ្នែកសំឡឹងមើលទៅចាន់ដែលនៅក្នុងបន្ទប់
កន្លងទៅមួយសន្ទុះ អីុបូដើរទៅវិញទៅមកមុខបន្ទប់សម្រាល ផ្ដោបដៃចូលគ្នា ចិត្តមិនស្ងប់ព្រោះបារម្ភពីប្រពន្ធសំណព្វ ខណៈនោះផងដែរអីុជូ ប្ដីប្រពន្ធលោកវ៉ាង ប្ដីប្រពន្ធលោកស៊ាវ ក៏នាំគ្នារត់ចោលមក ព្រោះតាវសុងនិងជីធានបានផ្ដល់ដំណឹងឲ្យពួកគាត់ដឹងតាមរយះអីុជូ។
《 កូនបូ! កូនចាន់យ៉ាងមិចហើយកូន? 》អ្នកស្រីស៊ាវ អ្នកស្រីវ៉ាងស្ទុះចូលមកសួរនាយក្រាស់មុនគេមុនឯង ទាំងទឹកភ្នែកហូរតាមកន្ទុយភ្នែក ព្រោះពួកគាត់បានដឹងរឿងរ៉ាវគ្រប់យ៉ាងទៅហើយ ទាំងចិត្តអាណិតកូននិងបារម្ភធ្វើឲ្យពួកគាត់ទប់ទឹកភ្នែកមិនបានឡើយ
《 ចាន់នៅក្នុងបន្ទប់ ចូលទៅមួយសន្ទុះហើយ! 》អីុបូតបទៅអ្នកម្ដាយទាំងពីរ ហើយក៏ដើរចូលទៅផ្អោបទ្វារម្ដងទៀត ខណៈលោកវ៉ាងនិងលោកស៊ាវក៏ចូលទៅគ្រាប្រពន្ធអង្គុយលើកៅអី ឯអីុជូក៏ដើរចូលមកជិតបងប្រុស
VOCÊ ESTÁ LENDO
✨ប្រពន្ធឆ្នាស់💕(Completed)
Ficção GeralTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី២៨ : សមាជិកថ្មី
Começar do início
