《 ហឹកៗ!អាប្ដីឆ្កួត ឈឺខ្លាំងណាស់វើុយ!! 》ចាន់ដៃខ្ញាំដើមដៃអីុបូស្ទើរតែដៃសាច់ អាគ្នាឈឺចង់ងាប់ហើយមកឃ្លាតភ្លីភ្លើទៀត ក្ដៅចិត្តណាស់
《 វីវហើយ! ចៅហ្វាយតូចប្រហែលឈឺពោះសម្រាលកូនទេដឹង? 》តាវសុងឧទានឡើងទាំងធ្វើភ្នែកស្លើស្របពេលដែលអីុបូងាកទៅមើលមុខនាយ ហើយក៏មិនចាំយូរនាយក៏លើកបីចាន់ហើយរត់ចុះទៅវិញទាំងរហ័ស ឯតាវសុងនិងជីធានមិនចាំយូរក៏ប្រញាប់រត់ចុះទៅតាម
《 ហឹកៗ!ឈឺណាស់ ឆាប់ឡើង!! 》ចាន់ស្រែកយំទាំងក្ដិចអីុបូផង មួលផងដើម្បីកាត់បន្ថយភាពឈឺចាប់ ខណៈអីុបូបីខ្លួនចុះពីជណ្ដើរយ៉ាងញាប់ជើង យ៉ាងប្រាំជាន់ឯណោះ គេលឿនដាច់ជើងហើយ
《 ទ្រាំបន្តិចទៅប្រពន្ធសម្លាញ់! ដល់ឡានឥឡូវហើយ! 》អីុបូស្លេកមិនបាត់ បារម្ភពីប្រពន្ធស្ទើរតែកកឈាមស្លាប់ភ្លាមៗ
《 តាវសុង! ជីធាន! ពួកឯងជួយរៀបចំហៅសមត្ថកិច្ចមករៀបចំសាកសពឲ្យនាងផង!....តាន់បេ!ខ្ញុំសុំអហោសិកម្មពីនាងផង ហើយខ្ញុំក៏អហោសិកម្មឲ្យនាងដូចគ្នា ខ្ញុំនៅតែចង់ប្រាប់នាងថា ខ្ញុំមិនបានធ្វើឲ្យបងស្រីនាងស្លាប់នោះទេ 》ពេលមកដល់ខាងមុខសំណង់អគារអីុបូក៏ឈប់ដំណើរបន្តិច ងាកភ្នែកមើលសពតាន់បេក្នុងថ្លុកឈាមយ៉ាងសង្វេគ នាយក៏ជួយមិនបានដែរព្រោះនាងជាអ្នកទម្លាក់ខ្លួនចុះមកខ្លួនឯង។ នាយងាកទៅប្រាប់តាវសុងនិងជីធានដែលចុះមកដល់ឲ្យរៀបចំសាកសពនាង ហើយពួកគេទាំងពីរក៏ងក់ក្បាលយល់ព្រម ឯនាយក៏ងាកមកនិយាយអហោសិកម្មជាមួយសាកសពនាងម្ដងទៀត មុននឹងបោះជំហានយ៉ាងបន្តតម្រង់ទៅរកឡាន ព្រោះចាន់រឹតតែទ្រាំលែងបានហើយ។ បន្ទាប់ពីដាក់ចាន់ឲ្យអង្គុយផ្អែកស្រួលបួល អីុបូក៏រត់វាងមកកន្លែងបញ្ជាចង្កូតដាក់ដៃម្ខាងក្ដោបដៃចាន់ ឯដៃម្ខាងទៀតកាន់ចង្កូតឡានហើយបញ្ឆេះចេញទៅ ជិះចូលទៅក្រុងវិញសម្ដៅទៅរកមន្ទីរពេទ្យ។
《 ចាន់!អូនទ្រាំបន្តិចទៅ ជិតដល់ហើយ!! 》អីុបូក្ដោបដៃចាន់យ៉ាងណែន ប្រឹងជាន់សីុផ្លេទៅឡានដែលបើកនៅខាងមុខដើម្បីជិះវ៉ាឲ្យលឿន ប្រញាប់ទៅដល់គោលដៅខណៈចាន់នៅតែស្រែកយំឱបពោះមិនឈប់
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី២៨ : សមាជិកថ្មី
Start from the beginning
