ភាគទី២៨ : សមាជិកថ្មី

Start from the beginning
                                        

《 មួយ! ពីរ! បី! អឹប..!! 》ជីធានរាប់ដល់បីភ្លាម ពួកនាយទាំងបីក៏ប្រើកម្លាំងផ្ដុំគ្នាលើកនាយតូចឡើងមក ហើយក៏បានសម្រេចដូចបំណងមកមែន

     ចាន់បន្ទាប់ត្រូវបានទាញឡើងមកវិញ ហើយក៏ដួលខ្លួនសង្រ្គាប់ទៅលើអីុបូមួយទំហឹង ឯតាវសុងនិងជីធានក៏ដាច់ផ្ងារដូចគ្នា ផ្អែកខ្នងផ្ទាល់នឹងផ្ទៃសាបដកដង្ហើមស្ទើរមិនដល់គ្នា ព្រោះអម្បាញ់មិញប្រើកម្លាំងច្រើនពេក តែក៏ញោចស្នាមញញឹមឡើងព្រោះពួកគេជួយនាយតូចបានសម្រេច។

《 ចាន់!!! អូន...អូនយ៉ាងមិចហើយ?? ឈឺត្រង់ណាទេ?? 》អីុបូលើកដៃក្រសោបមុខចាន់ ពោលសួរទាំងញ័រមាត់ទាំងរាងកាយចាន់នៅលើខ្លួននាយនៅឡើយ ចាន់វិញក៏សំឡឹងមើលមុខនាយផ្លង់ៗទឹកភ្នែកហូរមិនឈប់ហើយក៏ឱនទ្រុបមុខនឹងទ្រូងនឹងនាយជាប្ដី

《 ហឹកៗ!!! 》ចាន់គិតតែពីយំមិនបានឆ្លើយតបនឹងនាយក្រាស់ឡើយ ហេតុការណ៍អម្បាញ់មិញហាក់មិនទាន់ដាច់ស្រឡះឡើយពីខួរក្បាល បើភ្លាត់តែបន្តិចគេនិងកូនប្រាកដជាបានទៅជួបយមរាជមែនទែនហើយ

《 មិនអីទេៗ កុំយំ!...អស់អីហើយៗ! 》អីុបូលើកដៃអង្អែលខ្នងចាន់ ឱនមុខថើបសក់ក្បាលចាន់ខ្សឺតៗលួងលោម ខណៈពេលដែលចាន់ក៏ងើបមុខឡើងមកវិញ

《 ហឹក!បងឈឺទេ...ហឹកៗ! 》ចាន់យំខ្លាំងលើសដើម ពេលសំឡឹងឃើញស្នាមឈាមដែលកំពុងហូរចុះពីលើក្បាលប្ដី លើកដៃទាំងរញីរញ័ររកទៅប៉ះវា តែក៏ត្រូវនាយលើកដៃមកចាប់ដៃនាយតូចជាប់ទាំងញញឹម

《 មិនឈឺទេ! 》អីុបូគ្រវីក្បាលតិចៗបង្ហាញប្រាប់ថានាយមិនបានឈឺ ហើយចាន់ក៏ញញឹមចេញមកលាយទឹកភ្នែក តែបានតែបន្តិចក៏ប្រាប់តែជ្រួញចញ្ចើមមានអារម្មណ៍ឈឺចុកឆ្អល់ពោះឡើងមក

《 ហឹកៗ!អីុ..អីុបូ!អូន..អូនឈឺពោះ ហឺ! 》ចាន់ស្រែកយំគ្មានខ្វល់អ្នកណា ស្របពេលដែលអីុបូក៏រហ័សលើកឲ្យរាងកាយឲ្យអង្គុយឡើង ឯតាវសុងនិងជីធានពេលលឺសំឡេងនាយតូចយំម្ដងទៀតក៏រហ័សនាំគ្នាក្រោកមកមើលភ្លាម

《 អូន...អូនឈឺខ្លាំងទេ? 》អីុបូចាប់ផ្ដើមស្លេកមុខស្លេកមាត់ម្ដងទៀតសំឡឹងមុខចាន់ដែលទ្រាំឈឺស្ទើរតែបោកក្បាលចោល នាយហាក់ធ្វើអីមិនត្រូវ គិតអីក៏មិនចេញពេលស្ថិតក្នុងស្ថានភាពបែបនេះ

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now