អីុបូលើកជើងធាក់ទ្វារបើកចូលទៅខាងក្នុង ហើយក៏បីរាងតូចច្រឡឹងចូលទៅ ហើយក៏ដាក់ឲ្យគេងថ្នមៗនៅលើពូក ព្រមទាំងទាញភួយមកដណ្ដប់ឲ្យត្រឹមចុងដង្ហើមទៀតផង។
《 អូនត្រឡប់មកផ្ទះយើងវិញហើយ ស្វាគមន៍ការវិលត្រឡប់មកលើកនេះ បងសន្យាថាបងនឹងមើលថែអូននិង ដោយជីវិតរបស់បងផ្ទាល់!..អូនមិនបាច់បារម្ភទេណា៎ មិនយូរមិនឆាប់ប៉ូលីសពិតជាតាមចាប់ ចាង តាន់បេ បានមិនខាន 》អីុជូដាក់បង្គុយចុះលើពូកក្បែរចាន់ លូកក្រសោបដៃស្រឡូងតូចដូចមនុស្សស្រី ហើយក៏ឱនទៅថើមថ្ងាសថ្នមៗពោរពេញទៅដោយក្ដីស្រឡាញ់។ គេមិនត្រឹមតែសន្យាជាមួយចាន់តែម្នាក់ទេ តែគេក៏សន្យានឹងខ្លួនឯងដូចគ្នា ថាគេនឹងធ្វើគ្រប់យ៉ាងដើម្បីការពារចាន់និងកូន ពេលមុនគេសុខចិត្តសម្រេចចិត្តធ្វើវាដោយមិនបានប្រាប់ចាន់រហូតកើតមានរឿងរ៉ាងច្រើនដល់ថ្នាក់នេះ តែលើកនេះគេនឹងធ្វើវាដោយទទួលកម្លាំងចិត្តមកពីចាន់ ទោះជាមានរឿងអ្វីកើតឡើង ពួកគេទាំងពីរនឹងតស៊ូទៅជាមួយគ្នាឲ្យបាន!
អីុបូក៏ស្ទុះក្រោកឈរឡើងហើយដើរចេញពីបន្ទប់ ដោយទាញទ្វារបិទយឺតៗព្រោះមិនចង់បង្កសំឡេងធ្វើឲ្យរំខានដល់ចាន់គេង។ នាយក្រាស់បោះជំហានចុះពីជណ្ដើរទាំងមុខស្មើមាំ ស្របពេលតាវសុងក៏ដើរចូលមកចាំនាយនៅជិតជណ្ដើរ ព្រោះនាយបានប្រាប់ឲ្យគេនៅចាំសិន ទើបជាគេមិនទាន់ត្រឡប់ទៅវិញ។ អីុបូបោះជំហានមកដល់កាំជណ្ដើរចុងក្រោយ ទើបស្រដីទៅកាន់តាវសុង៖
《 ទៅរកអ៊ូមីុង នៅកន្លែងធ្វើការបស់គេ! 》នាយក្រាស់ពោលតែប៉ុននេះក៏រហ័សដើរចេញទៅមុន ធ្វើឲ្យតាវសុងរហ័សដើរតាម ហើយឡានក៏បើកចេញទៅខាងក្រៅម្ដងទៀត សំដៅទៅរកស្នងការនគរបាល ដែលជាកន្លែងធ្វើការរបស់អ៊ូមីុង ព្រោះនាយមានបំំណងទៅនិយាយជាមួយអ៊ូមីុងអំពើរឿងរបស់ ចាង តាន់បេ ហើយនិងពិភាក្សាគ្នារឿងផ្សេងទៀត ដើម្បីការពារសុវិត្ថភាពពួកគេក្នុងកំឡុងពេលនេះ។
SKIP
+ប្រាំខែកន្លងផុតទៅ
ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ ពីនាទីទៅម៉ោង ពីម៉ោងទៅថ្ងៃ ហើយពីថ្ងៃទៅជាខែ។ ពេលវេលាប្រាំខែបានកន្លងផុត ហើយក៏ជាខែទីប្រាំបីដែរដែលចាន់បានពពោះកូនក្នុងផ្ទៃ គេរងចាំតែថ្ងៃកើតប៉ុណ្ណោះ ព្រោះលោកគ្រូពេទ្យបានប្រាប់ថា ទារកឬទារិកាដែលមកចាប់កំណើតក្នុងផ្ទៃមនុស្សប្រុស វានឹងឆាប់រហ័សសម្រាលជាងនៅក្នុងផ្ទៃរបស់មនុស្សស្រី។
ESTÁS LEYENDO
✨ប្រពន្ធឆ្នាស់💕(Completed)
Ficción GeneralTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី២៥ : បាត់ខ្លួន
Comenzar desde el principio
