《 ប្ដី! ប្ដីស្អី? លោកមានពាក់ព័ន្ធស្អីនឹងខ្ញុំ? សុំទោស!អ្នកប្រុស វ៉ាង អីុបូ! លោកប្រហែលច្រឡំមនុស្សហើយ យើងធ្លាប់ស្គាល់គ្នាដែរហេស? 》ចាន់ក៏ងើយមុខប្រឹងតបទៅវិញ ធ្វើជាល្ងង់ធ្វើជាមិនស្គាល់គ្នា ទាំងដែលរាល់ថ្ងៃបេះដូងដង្ហើយហៅរកគេឡាហូតសោះ
《 មិនស្គាល់គ្នាបានយ៉ាងមិច? បងប្ដីអូន អូនប្រពន្ធបងណា៎! 》
《 ខ្ញុំប្រពន្ធលោក តែលោកមិនមែនប្ដីខ្ញុំទេ សុំទោស! សូមប្រញាប់ចេញពីផ្ទះខ្ញុំផង ខ្ញុំគ្មានតាប៉ែយូរជាមួយលោកឡើយa 》ថាចប់ចាន់ក៏ដើរគេចចេញពីអីុបូ ដើរចេញពីបន្ទប់អីុជូហើយក៏បន្តចេញមកខាងក្រៅផ្ទះ ទាញកង់តូចពណ៌ស្វាយរបស់ខ្លួនហើយឡើងជិះ មិនខ្វល់ពីអីុបូដែលគ្នាខំរត់តាមមកពីក្រោយឡើយ ខំហៅផងស្អីផង តែគេធ្វើមិនខ្វល់ សូម្បីតែបន្តិចក៏មិនខ្វល់ដែរ!
《 ចាន់! ចាំបងផង! 》អីុបូក្រឡេកឃើញកង់គេទុកចោលក៏រហ័សទាញមកជិះភ្លាម មិនដឹងថាម្ចាស់គេរត់ជេយកកង់វិញពីក្រោយឡើយ ព្រោះអ្វីដែលនាយខ្វល់នៅពេលនេះគឺតាមលួងប្រពន្ធឲ្យបាត់ខឹង។
ជិះមកដល់កន្លែងហើយ ចាន់ក៏ឈប់កង់ងក់ហើយផ្ទាត់ជន្ទុលភ្លិប ស្រវាដៃយកកន្ត្រកហើយក៏បោះជំហានតាំងៗដើរឡើងទៅលើភ្នំ ដើម្បីទៅបេះស្លឹកតែ ឯអីុបូដែលជិះកង់ទាំងលំបាកលំបិនមកដល់ក្រោយ ក៏គ្រវែងកង់ចោលទាំងដាច់ធម៌មេត្តារត់ទៅតាមចាន់ភ្លាម ឯអ្នកសរសេរឯណេះក៏បានត្រឹមតែគ្រវីក្បាលអាណិតកង់ដែលត្រូវកាបូអូសមកជិះទាំងកម្រោល ដល់ពេលលែងចង់ជិះក៏គ្រវែងចោលយ៉ាងអាណោចអាធមជាពន់ពេក។
《 ចាន់! អូនក៏ដឹងហើយមែនទេ ថាបងមិនបានស្រឡាញ់ ចាង តាន់បេ ឡើយ! 》អីុបូក៏ចាប់ចេញបេសកកម្មតាមលួង ពោលបណ្ដើរឈានជើងឡើងតាមពីក្រោយចាន់បណ្ដើរ ទោះបីជាការឡើងភ្នំវាជ្រេរបន្ដិច ប៉ុន្ដែគេបានធ្វើជណ្ដើរឡើងយ៉ាងងាយស្រួល ទើបវាមិនពិបាកដល់កម្មករដែលនាំគ្នាឡើងមកបេះស្លឹកតែ។
《 ចាន់! ឈប់ឡើង ហើយមកនិយាយជាមួយបងសិនណា៎! 》
《 ...... 》
《 ចាន់!អូនមិនអាណិតបងទេហេស បងខំងើបជិះឡានមកតាំងពីម៉ោង4 អត់ងងុយ គឺដើម្បីតែមកតាមលួងអូនណា៎! 》
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី២១ : លុបលាងទោស
Start from the beginning
