《 នាងទៅវិញហើយមែនទេ? ទេ!...មិនអាចទេ បើនាងទៅប្រាកដជាប្រាប់យើងមិនខាន! 》ចាន់ចងចញ្ចើមឆ្ងល់ពោលតែម្នាក់ឯង បាត់ខោអាវអស់ពីទូបែបនេះទៅហើយ តើអីុជូទៅណាទៅ? គេគិតឡើងក្រញ៉ាញ់ខួរហើយ!!
《 អរុណសួស្ដី ប្រពន្ធសម្លាញ់! ជុប* 》សំឡេងប្រហែលៗសាំុត្រចៀកក៏ស្រាប់តែបន្លឺឡើងក្រោយខ្នង ធ្វើឲ្យចាន់រហ័សងាកទៅមើល ហើយថ្ពាល់របស់ចាន់ក៏បានប៉ះដោយចៃដន្យនឹងបបូរមាត់អ្នកដែលឱនមុខមករកល្មម។
ចាន់បើកភ្នែកធំៗថយក្រោយបន្តិច លើកដៃប៉ះថ្ពាល់ ស្វាងងងុយដូចគេចាប់ទះមួយរយដៃ ពេលវត្តមានប្ដីសង្ហារឈរញញឹមស្រស់ឲ្យជ្រងោៗនៅចំពោះមុខ ហើយអ្វីដែលសំខាន់នៅបានឆក់ថើបថ្ពាល់គេមួយខ្សឺតទៀត។
អីុបូលូកដៃចូលហោប៉ៅញញឹមមានក្ដីសុខមិនឈប់ សំឡឹងមើលផ្ទៃមុខតូចៗដែលចាប់ផ្ដើមឡើងពណ៌សីុជម្ពូរដោយសារស្នាមថើបចៃដន្យអម្បាញ់មិញ។ ផ្ទៃមុខតូចគួរឲ្យស្រឡាញ់មួយនេះ គេខានបានឃើញវាយូរហើយ ទើបជាពេលនេះគេសំឡឹងមើលវាទាំងញញឹមមិនដាក់ភ្នែក រហូតធ្វើឲ្យសាមីខ្លួនអៀនដោយមិនដឹងខ្លួន។
《 បង...អឺ!លោក...លោកចូលមកផ្ទះខ្ញុំបានយ៉ាងមិច?ឆាប់ចេញទៅវិញភ្លាម បើ..បើមិនចឹងខ្ញុំប្ដឹងប៉ូលីសមិនខាន! 》ចាន់បានស្មារតីត្រឡប់មកវិញក៏រហ័សពោលដេញនាយទាំងញ័រមាត់និយាយរដាក់រដុបលើកដៃចង្អុលចំកណ្ដាលមុខរបស់នាយ ដែលគិតតែពីឈរច្រត់ចង្កេះញញឹមខ្នក់ខ្នាញ់កាយវិការគួរឲ្យស្រឡាញ់របស់គេ។ ចាន់ដឹងច្បាស់ណាស់ ថាបេះដូងរបស់គេកំពុងលោតញាប់ ដុកដាក់ៗ ពេលឃើញមុខនាយកំពុងឈរនៅចំពោះមុខរបស់គេ គេចង់ចូលទៅឱបនាយណាស់ ចង់ប្រាប់នាយថាគេនឹកនាយខ្លាំងណាស់ ប៉ុន្ដែអាចិត្តសឿងនេះ វាបានហាមឃាត់មុនបាត់ទៅហើយ។
《 ហឹស!ប្ដី គេចូលផ្ទះប្រពន្ធគេ ប៉ូលីសហ៊ានចាប់ដែរហេស? ចាប់ពីបទស្អី? ជួយប្រាប់បងបន្តិច បងអត់ដឹងសោះតាហ្មងនាក៎! 》អីុបូមិនញ៉ិនពោលញ៉ោះទៅចាន់ ទាំងឱនមុខយឺតៗចូលទៅជិតផ្ទៃមុខតូចច្រមិច ធ្វើឲ្យចាន់រហ័សលើកដៃរុញមុខនាយចេញយ៉ាងលឿន ហើយថយក្រោយឡើងប៉ិតខ្នងនឹងទូ ធ្វើដូចខ្លាចនាយណាស់អញ្ចឹង អាប្ដីឯងសោះហ្នឹងហា៎ ><
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី២១ : លុបលាងទោស
Start from the beginning
