《 តែឃើញឈ្លោះគ្នាលើកក្រោយទៀតរំពាត់ឡើងខ្នងហើយប្រាប់ឲ្យហើយ ខ្លួនឡើងក្រមុំស្ដូកអស់ហើយនៅមកឈ្លោះគ្នាដូចក្មេងទៀត យី! 》ចាន់រអ៊ូរទាំហើយបែរទៅបេះតែវិញ សម្ដែងឫកពាដូចជាម្ដាយប្រដៅកូនស្រីកំហូចទាំងពីរអញ្ចឹង មិនខុសគ្នាទេ
《 តាចណាស់វើុយ! 》អីុជូងាកមុខទៅរកលីជីងទាំងធ្វើមាត់ម្ហបៗ
《 អឺ!យើងចង់រោគនោម 》លីជីងក៏ម្ហបៗតបមកអីុជូវិញ ហើយដៃជូតទឹកភ្នែករលីងរលោងចេញ ត្រូវបែបនេះទើបពួកនាងអាចស្រុះស្រួលគ្នាបាន។
ភ្នំមួយមិនអាចមានខ្លាពីរ ហើយខ្លាមួយដែលនៅក៏មិនលីជីង ហើយរឹតតែមិនមែនអីុជូ តែជាកាចាន់យើងទៅវិញទេ!
+Skip
"ងឺត"
ឡានស្ព័រសេរីទំនើបពណ៌ក្រហមរបស់តាន់បេក៏បរចូលមកដល់ផ្ទះថ្មតូចមួយកន្លែងដែលនៅឆ្ងាយពីក្រុងខ្លាំងមែនទែន ហើយក៏មិនសូវមានមនុស្សបើកមកឆ្លងកាត់ដូចគ្នា។ វាជាប្រភេទផ្ទះថ្មតូចសង់ជាប់ដី លាបពណ៌ប្រផេះ ហើយរាងស្រអប់ មានរបងដែលព័ទ្ធជុំវិញហើយសងខាងគឺជាដើមឈើហហើយនិងព្រៃស្ដុក។
មែនហើយទីនេះគឺជាកន្លែងដែលនាយសង្ហារណាត់នាងមកជួប។ តាន់បេលើកដៃទាញទ្វារឡានបើកហើយបោះជំហានដោយស្បែកជើងកែងកម្ពស់ពីរតឹកតាំងៗចូលទៅខាងក្នុងទាំងចងចញ្ចើមមិនឈប់តែម្ដងហើយ។
ពេលចូលមកដល់ខាងក្នុងនាងក៏បានឃើញអង្គរក្សឈុតខ្មៅជាច្រើននាក់ឈរយាមកាមយ៉ាងតឹងរឹង មានកាំភ្លើងគ្រប់ដៃ តែមិនបានធ្វើឲ្យនាងតូចសក់ពណ៌ទង់ដែងរបស់យើងខ្លាចព្រឺសម្បុរឡើយ សូម្បីតែបន្តិចក៏មិនមានផង នាងបែរជាញញឹមចុងមាត់ នឹកគិតទៅដល់ម្ចាស់ពួកគេទៅវិញទេ។
《 សួស្ដី!អ្នកនាង ចាង , ខ្ញុំស្មានតែអ្នកនាងវង្វេងបាត់ទៅហើយ 》នាយសង្ហារដែលអង្គុយលើសាឡុងរហ័សទម្លាក់កែវស្រាក្រហមចុះក្រោកឈរញញឹមនិយាយស្វាគមន៍តាន់បេដែលដើរចូលមកជាមួយជំហានដ៍ស្វាហាប់របស់នាង
《 ក៏វង្វេងបន្តិចដូចគ្នា សំណាងហើយដែលបានផែនទីលោកផ្ញើមកឲ្យ 》តាន់បេញញឹមតបហើយក៏ដើរទៅដាក់បង្គុយលើសាឡុងទំនើបតម្លៃថ្លៃទល់មុខដៃគូ ស្របពេលដែលអ្នកបម្រើក៏ចូលមកចាក់ស្រាក្រហមឲ្យនាង
《 លំបាកដល់អ្នកនាងបន្តិចហើយ តែទីនេះវាសុវត្ថិភាពដូចដែលអ្នកនាងចង់បាន ទោះជាប៉ូលីសក៏រកទីនេះមិនឃើញផង 》
《 យើងចូលសាច់ការតែម្ដងទៅ លោកណាត់ខ្ញុំមកមានគម្រោងអី? មិនមែនអញ្ជើងខ្ញុំផឹកស្រាក្រហមទេហេស? 》តាន់បេក៏ចាប់កាន់កែវស្រាក្រហមមកក្រេប
《 ហឹស!ប្រាកដជាមិនមែនហើយ....ខ្ញុំគិតថា យើងរៀបគម្រោងការមកយូរសមល្មមហើយ ខ្ញុំចង់ឲ្យនាងចេញសកម្មភាពពេលនេះតែម្ដង!》
《 ពេលនេះហ៎? 》
《 ឬមួយនាងមិនហ៊ាន? 》
《 ហឹស!រឿងអី ឈិន រ៉ាន់បេ ខ្ញុំមិនហ៊ាននោះ? ខ្ញុំខំសាងវាមកយូរហើយ គឺដើម្បីតែចង់ឃើញ វ៉ាង អីុបូ រលាយ លោកគិតថាខ្ញុំគួរខ្លាចអី? 》
《 ក៏ដោយសារតែខ្ញុំគិតថានាងមានចិត្តលើវានោះអី 》
《 កំប្លែងពេកហើយ...បាន! ខ្ញុំនឹងចាត់ការនៅអាទិត្យក្រោយនេះ លោកចាំតែមើលទៅ! 》
____________________________
មួយភាគនេះហួសចិត្តតែ លីជីងនិងអីុជូ ទេ😌
សូមរងចាំភាគបន្ត...
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១៩ : ការពិត
Start from the beginning
