《 មែនហើយ បងថ្លៃ ខ្ញុំក៏ឆ្ងល់ដែរ មនុស្សយើងនេះណា៎ ហេតុតែគ្នានៅព្រៃភ្នំ ដល់ពេលបានជួបអ្នកក្រុង ស្រស់ស្អាតប្លែកភ្នែកក៏តាំងចេញចរឹកច្រណែន ដើរជ្រេញគេឲ្យតាពាស! 》អីុជូមិនញេញឡើយក៏ដៀមដាមទៅឲ្យលីជីងវិញ ធ្វើឲ្យលីជីងខាំមាត់សម្លក់មកនាង តែនាងក៏លៀនភ្នែកឌឺទៅវិញម៉ាសមចិត្តតែម្ដង
《 ហឹស!..ស្រណោះណាស់លោកអើយ មីកាជីងនេះមិនទៅច្រណែនច្រនួយស្អីទេ ម៉ាអាអ្នកក្រុងប្រើឡេអីនោះ សុខចិត្តធម្មជាតិៗបែបនេះវិញ ល្អជាង! 》លីជីងសើចដើមកចំអកទៅអីុជូវិញ ហាដម្ដីចាក់ទឹកមិនលេចតពីអីុជូដូចខ្លាចចាញ់ តាមពិតទៅនាងជាកូនកំព្រាតាំងពីតូច រស់នៅជាមួយកម្មករមក ចរឹកនាងក៏កាត់ទៅតាមបែបនេះឯង មិនដែលចុះចាញ់នរណា ហើយរឹតតែមិនចុះញ៉មនរណា ដល់ពេលមកបានជួបអីុជូដែលមានចរឹកមិនខុសគ្នាបែបនេះ វាក៏ពិបាកបន្តិចដែរ ប៉ុន្ដែថា ភ្នំមួយមិនអាចមានខ្លាពីរឡើយ
《 និយាយឡើងដូចអត់ខួរ គិតថាអ្នកមិនក្រុងនឹងមិនលាបឡេហេស? បោកឆ្កែក៏វាមិនជឿផង ចង់លើសអ្នកក្រុងផងមិនដឹង 》
《 បាន!!! 》ចាន់ស្រែកមួយទំហឹងធ្វើឲ្យពួកនាងលើកដៃខ្ទប់ត្រចៀកងាកមកមើលចាន់ស្របគ្នា ខណៈដែលកម្មករផ្សេងៗក៏ងាកមកមើលដូចគ្នា
《 យើងឆ្ងល់ដល់ហើយ ពួកឯងពីរនាក់ អស់ពីឈ្លោះគ្នា ក៏មកដៀមដាមគ្នាដូចឆ្កែដូចឆ្មា! ក្រែងថាមកបេះតែហី ឬក៏មកបើកសង្វៀន បើថាចង់បើកសង្វៀនទៅឲ្យឆ្ងាយ តិចទ្រាំមិនបាន តិចថាម៉ាត់ម្នាក់ម៉ាដៃធ្លាក់ពីលើភ្នំ បាក់កបាត់! 》ការពិតមេខ្លានៅទីនេះសោះ! ចាន់ច្រត់ចង្កេះហាឡើងញាប់ស្មេទៅកាន់លីជីងនិងអីុជូ ធ្វើឲ្យពួកនាងធ្វើភ្នែកព្រេចៗរលីងរលោងចង់យំ ព្រោះមិនដែលត្រូវចាន់ស្ដីឲ្យខ្លាំងៗបែបនេះឡើយ
《 យ៉ាងមិច រកយំស្អី? អាងមិនមាត់ៗខ្លាំងដៃទាំងពីរនាក់ បេះតែឲ្យលឿនអាលទៅផ្ទះវិញ មិនឃើញមេឃបើកថ្ងៃក្ដៅជិតបែកសន្ទះក្បាលទេហេស? 》គេថាព្រំដែននៃការអត់ធ្មត់របស់មនុស្សយើងមានដែនកំណត់ដូចគ្នា
《 ចា....ចាស! 》ទាំងអីុជូទាំងលីជីងក៏តបទាំងញ័រមាត់បែរទៅបេះតែយ៉ាងលឿន លែងហ៊ានមាត់តទៅទៀត ( អ្នកសរសេរ be like : សមមុខ🌚 )
YOU ARE READING
✨ប្រពន្ធឆ្នាស់💕(Completed)
General FictionTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១៩ : ការពិត
Start from the beginning
