《 ប្រាកដហើយ ខ្ញុំនឹងការពារម្ដាយនិងប្អូនស្រីឯងមិនឲ្យមានរឿងអីកើតឡើងឡើយ បើសិនជាឯងព្រមធ្វើសាក្សីឲ្យខ្ញុំ ហើយបកអាក្រាតភាពពិសពុលរបស់ ចាង តាន់បេ 》អីុបូលើកដៃទះស្មា ឡាវ ឈិន ទាំងញញឹមមិនឈប់ ក្រោយពីដោះស្រាយរឿងអស់នេះហើយ គេនឹងត្រឡប់ទៅរកប្រពន្ធជាទីស្រឡាញ់ភ្លាម គិតដល់ត្រឹមនេះក៏នឹកដល់កណ្ដាប់ដៃ នឹកដល់កំភ្លៀង នឹកដល់ពាក្យជេររបស់ប្រពន្ធខ្លាំងស្ទើរតែចាំមិនបានទៅហើយ ( បងបូប្លែកទៀត!😑 )
《 ខ្ញុំនឹងជួយលោក ខ្ញុំនឹងលុបលាងទោសដែលខ្ញុំក្បត់លោកប្រធាន ខ្ញុំសង្ឃឹមថាលោកប្រធាននឹងព្រមលើកទោសឲ្យខ្ញុំ 》ថាចប់ ឡាវ ឈិន ក៏ឱនខ្លួន90° ធ្វើឲ្យអីិុបូរបស់ទាញដៃគេឡើង
《 សម្រាប់មនុស្សចេះកែខ្លួនដូចជាឯង ខ្ញុំលើកទោសឲ្យស្រាប់ហើយ កុំបារម្ភអី! 》
《 អរគុណលោកប្រធានហើយ! 》
《 ចាន់!ចាំបងបន្តិចទៀតណា៎! 》
+ព្រឹកថ្មី
ងាកមកមើលចាន់ដែលនៅចម្ការតែនេះវិញ ពួកគេកំពុងនាំគ្នាមកបេះស្លឹកតែ ឯអីុជូក៏បានតាមមកដូចគ្នា។ និយាយពីថា បេះមួយព្រឹកធំហើយ គ្មានបានការស្អីឡើយ ព្រោះរវល់តែចូលទៅឃាត់អីុជូនិងលីជីងកុំឲ្យឈ្លោះគ្នាបង្កររឿងវាយគ្នាផ្អើលចម្ការតែ ប៉ុន្ដែទោះជាខំឃាត់ប៉ុណ្ណា ក៏ពួកនាងមិនព្រមឈប់ដែរ នៅតែដៀងភ្នែកវាចមាត់ពោលឆ្កឹះឆ្កៀលគ្នារាងខ្លួន ឡើងគេឈរច្រត់ចង្កេះមើលទៅហើយ។
ចាន់ក៏បានទទួលដំណឹងពីជីធានថា ប្រហែលមួយខែពេញនេះ គេប្រហែលមិនបានមកលេងឡើយ ព្រោះនៅក្រុមហ៊ុនគេរវល់ខ្លាំង ហើយមួយអាទិត្យអីទៀតគេក៏ត្រូវឡើងទៅក្រៅប្រទេសដើម្បីបណ្ដាក់ទុនដូចគ្នា។
《 បងចាន់! មើលនែ៎ ខ្ញុំបេះថ្ងៃដំបូងក៏បានច្រើនបែបនេះទៅហើយ ខ្ញុំពូកែទេ? 》អីុជូដើរតាំងៗកាន់កន្ត្រកដែលបេះតែមករកចាន់ដែលឈរបេះនៅម្ខាង
《 ប៉ុណ្ណឹងក៏អួតដែរ ចឹថហ្មងណ៎អ្នកក្រុង! 》លីជីងដែលឈរនៅម្ខាងទៀតក៏ពោលឡើងបេះបួយអីុជូ ទាំងធ្វើមុខធ្វើមាត់ហាក់ជ្រេញនឹងអីិិុជូណាស់ចឹង
STAI LEGGENDO
✨ប្រពន្ធឆ្នាស់💕(Completed)
Narrativa generaleTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១៩ : ការពិត
Comincia dall'inizio
