《 លោកប្រធាបបានន័យថាមិច? 》ឡាវ ឈិន ផ្លាស់ប្ដូរទឹកមុខសួរមក ធ្វើឲ្យអីុបូញញឹមបន្តិចមានសង្ឃឹមឡើងហើយក៏រហ័សដកទូរសព្ទយកដារសំឡេងដែលគេបានថតចេញពីទូរសព្ទរបស់តាន់បេមកចាក់ឲ្យ ឡាវ ឈិន ស្ដាប់
《 ក្រោយពេលឯងស្ដាប់សារសំឡេងនេះហើយ ឯងគួរតែដឹងហើយ ថាគួរការពារអ្នកណា! 》អីុបូកាន់ទូរសព្ទហើយងើយមើលមុខ ឡាវ ឈិន បន្តិចទើបសម្រេចចិត្តចុចបើក...
( ខ្ញុំមានការងារឲ្យឯងធ្វើមួយ , ខ្ញុំនឹងផ្ញើររូបថតវានិងគ្រួសារវាទៅឲ្យ ឯងត្រូវសម្លាប់វាបំបិទមាត់ មិនថាជាម្ដាយរបស់វា ឬជាប្អូនស្រីរបស់វា...បើការងារនេះបានសម្រេច ឯងនឹងទទួលបានលុយមួយចំនួនធំ!!... )
《 មិន..មិនពិតទេ!! អ្នកនាងជាអ្នកជួយខ្ញុំនិងគ្រួសារ អ្នក...អ្នកនាងពិតជាមិនអាចចង់សម្លាប់ពួកខ្ញុំទេ! 》ឡាវ ឈិន ក្រោយស្ដាប់ហើយក៏ហាឡើងម្នាក់ឯងបដិសេធនឹងសារសំឡេងដែលបានស្ដាប់ វាគឺជាសំឡេងរបស់ ចាង តាន់បេ មែន! តើ...តើនាងពិតជាចង់សម្លាប់គេបំបិទមាត់មែនហេស?
《 ឬមួយឯងមិនជឿទៀត? នាងសាហាវណាស់ នាងព្រមជួយឯងក៏ព្រោះតែឯងផ្ដល់ប្រយោជន៍ដល់នាងប៉ុណ្ណោះ!...ដូចដែលឯងស្ដាប់លឺ ពេលដែលឯងអស់ប្រយោជន៍ នាងក៏ចង់សម្លាប់ឯងបំបិទមាត់ មិនតែប៉ុណ្ណឹងនាងក៏ចង់សម្លាប់ម្ដាយនិងប្អូនស្រីឯងទៀត! ឯងថាទៅមើល តើឯងគួរនៅការពារនាងទៀតទេ? 》អីុបូក៏ដាក់បន្ថែមដើម្បីឲ្យឡាវ ឈិន កាន់តែភ្ញាក់ដឹងខ្លួន តែឡាវ ឈិន ក៏ស្រាប់តែស្ងាត់មាត់ឈឹងមិនលឺនិយាយអ្វី ហាក់កំពុងសម្រេចថាគួរធ្វើបែបណា
《 បើខ្ញុំព្រមសារភាពថានាងជាអ្នកបញ្ជា តើលោកប្រធានអាចការពារប្អូនស្រីនិងម្ដាយរបស់ខ្ញុំបានទេ? 》ឡាវ ឈិន ក៏និយាយឡើងធ្វើឲ្យអីុបូញញឹមស្រស់តាមការសម្រេចចិត្តរបស់គេដែរ។ គេសម្រេចចិត្តបែបនេះ គឺគ្រាន់តែចង់ការពារប្អូនស្រីនិងម្ដាយប៉ុណ្ណោះ បើតាន់បេចង់សម្លាប់ទាំងគ្រួសារគេបែបនេះទៅហើយ គេមិនអាចនៅការពារនាងបានទៀតទេ អ្វីដែលសំខាន់រឿងដែលគេព្រមធ្វើតាមនាងព្រមចូលទៅលួចឯកសារ ក៏ព្រោះតែគេទល់ច្រកប៉ុណ្ណោះ គេសុខចិត្តបង្ខំចិត្តធ្វើវាក៏ព្រោះតែលុយដែលតាន់បេផ្ដល់ឲ្យយកទៅព្យាបាលជំងឺប្អូនស្រីប៉ុណ្ណោះ គេធ្លាប់ដើរខុសផ្លូវម្ដងហើយ គេមិនអាចដើរខុសម្ដងទៀតបានទេ
DU LIEST GERADE
✨ប្រពន្ធឆ្នាស់💕(Completed)
Aktuelle LiteraturTop : Wang Yibo Bottom : Xiao Zhan 11/02/2022⏳ and 12/05/2022⌛
ភាគទី១៩ : ការពិត
Beginne am Anfang
