ភាគទី១៩ : ការពិត

Start from the beginning
                                        

《 ខ្ញុំដឹងថាឯងមិនមែនធ្វើឡើងដោយចេតនាទេ តើ ចាង តាន់បេ បង្ខំឯងមែនទេ? ប្រាប់ខ្ញុំតាមត្រង់មក ខ្ញុំមិនធ្វើអីឯងទេ! 》អីុបូក៏ចាប់ផ្ដើមលេងធម៌ត្រជាក់សិន ព្យាយាមទិញចិត្ត ឡាវ ឈិន ឲ្យព្រមធ្វើជាសាក្សីរបស់ខ្លួន

《 ទេ...ខ្ញុំធ្វើ...ធ្វើដោយខ្លួនឯង គ្មានអ្នកណាបង្គាប់បញ្ជាខ្ញុំទេ! លោកចង់ចាប់ខ្ញុំចូលគុកក៏តាមចិត្តចុះ ខ្ញុំលែងរត់ហើយ 》ស្ថានភាពបែបនេះទៅហើយ ឡាវ ឈិន ក៏មិនព្រមសារភាពថាអ្នកនៅពីក្រោយគឺជាតាន់បេ បែរទៅជាការពារនាងហើយទទួលកំហុសម្នាក់ឯងទៅវិញ។ ការពិតគេធ្វើបែបនេះក៏ដោយសារគិតថាតាន់បេជាអ្នកមានគុណរបស់គេ ជាអ្នកដែលផ្ដល់លុយឲ្យគេព្យាបាលប្អូន ដូច្នេះហើយទើបជាគេឆ្លើយទៅបែបនេះ

《 ឯងគិតថាឯងកុហកខ្ញុំបានហេស? ឯងជាបុគ្គលិកផ្នែកទីផ្សារឲ្យក្រុមហ៊ុនខ្ញុំយូរហើយ ខ្ញុំមិនជឿថាឯងធ្វើរឿងបែបនេះដោយម្នាក់ឯងហើយគ្មានអ្នកណាបញ្ជាទេ! ហេតុអ្វីក៏ឯងទ្រាំការពារគេហើយទទួលតែម្នាក់ឯងបែបនេះ? 》អីុបូប្រែទឹកមុខមកជាមាំពោលប៉ោចៗមក ឡាវ ឈិន នាយមិនយល់ថា ហេតុអីបានជាគេស្មោះត្រង់ហ៊ានទទួលកំហុសជំនួសតាន់បេបែបនេះ

《 លោកប្រធានមិនបាច់និយាយច្រើនទេ ខ្ញុំព្រមទទួលទោសហើយ គ្មានអ្នកណារួមដៃជាមួយខ្ញុំទេ តែ....ក្រោយពេលលោកចាប់ខ្ញុំសុំលោករឿងមួយទៅចុះ សូមលោកជួយមើលថែម្ដាយនិងប្អូនស្រីរបស់ខ្ញុំផង តើលោកប្រធានអាចធ្វើឲ្យខ្ញុំបានទេ? 》

《 ព្រោះតែហេតុផលនេះមែនទេ? ចាង តាន់បេ ផ្ដល់លុយឲ្យឯងដើម្បីយកទៅព្យាបាលប្អូនស្រីឯង ហើយនាងក៏បញ្ជាឯងឲ្យមកលួចឯកសារពីក្រុមហ៊ុន បន្ទាប់មកឯងក៏ធ្វើតាមនាង ព្រោះឯងបានទទួលលុយពីនាងហើយ! 》

《 ទ..ទេ មិនពិតទេ លោកជឿខ្ញុំទៅ ខ្ញុំធ្វើតែម្នាក់ឯងទេ! 》ឡាវ ឈិន ដែលត្រូវអីុបូនិយាយចំចំណុចក៏រហ័សគ្រវីក្បាលនិយាយបដិសេធយ៉ាងលឿន ធ្វើឲ្យអីុបូដកដង្ហើមធំមិនដឹងថាគួរបញ្ចុះបញ្ចូលបែបណាទៀតទើបគេព្រមសារភាពការពិត

《 ឯងការពារមនុស្សខុសហើយ ឯងគិតថា ចាង តាន់បេ ល្អនឹងឯងមែនទេ? ឯងពិតជាគិតខុសហើយ នាងហ៊ានយកលុយមកបញ្ជាឲ្យឯងមកលួចឯកសារ នាងទុកឯងត្រឹមជាឆ្កែបម្រើមួយក្បាលប៉ុណ្ណោះ ពេលអស់ប្រយោជន៍នាងនឹងទាត់ឯងចោលហើយ ហើយអ្វីដែលសំខាន់នាងក៏អាចបំបិទមាត់ឯងដូចគ្នា 》

✨ប្រពន្ធឆ្នាស់💕(Completed)Where stories live. Discover now