The End

599 44 10
                                    

ភាគទី ៤៤...

  <  មួយឆ្នាំក្រោយមក  >

   បិទបើកៗភ្នែក ម៉ែអើយ ជាងមួយឆ្នាំបាត់!!
អ្នកខ្លះក៏ទើបតែរៀបការហើយបានជិតមួយឆ្នាំដូចគ្នា ហើយពេលនេះមាន Baby បានដូចបំណង...។
YunJin អាយុ 6 ឆ្នាំ ចំណែក TaeKook អាយុ 27 ឆ្នាំឯ  Jungkook ក៏មានផ្ទៃពោះម្ដងទៀតអាយុបាន 4 ខែក្នុងពោះទៅហើយ ។

« My world!! »
ភ្ញាក់ពីប្រលឹមមនុស្សដែលបើកភ្នែកមកឃើញមុខមុនគេគឺជាប្រពន្ធជាទីស្រឡាញ់នេះឯង Taehyung ញញឹមខ្ចិប សម្លឹងគយគន់មើលសម្រស់ដ៏ស្រស់ស្អាតរបស់រាងតូច~~គេនៅតែមិនចង់ជឿថា ពួកគេបានរៀបការជាមួយគ្នា ។
Min Jungkook បានក្លាយមកជា Kim Jungkook បាត់ទៅហើយ...ពេលនេះ Taehyung មានប្រពន្ធជាទីស្រឡាញ់នៅក្បែរខ្លួន មានកូនប្រុសម្នាក់និងកូនស្រីក្នុងពោះប្រពន្ធអាយុបានបួនខែទៀត!! សេចក្ដីសុខ ។

« ហ្អឹម.... »
Jungkook បើកភ្នែកមកតិចៗស្រវាឈ្មុលក្បាលចូលអោបប្ដីភ្លាមៗ គេញញឹមបន្តិចមុននឹងងៀយក្បាលទៅថើបថ្ពាល់រាងក្រាស់មួយខ្សឺតហើយក៏សម្ងខំគេងវិញ ។

« ហិហិ!! ភ្ញាក់ឡើងព្រឹកហើយ មិនឃ្លានទេឬ? មើលចុះគេងឡើងថ្ពាល់ហើមប៉ោងដូចនំប៉ាវហ៊ើយ--Shit...បង...បងសូមទោស...បងមិនបានតាំងចិត្តចិត្តទេ »
តាមពិតគេគ្រាន់តែចង់ញ៉ោះប្រពន្ធលេងប៉ុណ្ណោះព្រោះឃើញថ្ពាល់ប៉ោងៗចឹងគួរអោយស្រឡាញ់តែដល់ពេលនិយាយចប់ទើប Taehyung ដឹងខ្លួនថា រាងតូចកំពុងតែមានផ្ទៃពោះ អារម្មណ៍ក៏ប្រែប្រួលឆាប់ចាប់យកបានចំណុចអវិជ្ជមានណាស់។
បទពិសោធន៍នៃការលួងលោមមនុស្សមានផ្ទៃពោះគេក៏ឆ្លងកាត់មកអស់ហើយគឺជូរចត់សម្បើមណាស់ កាលពីពេលដែល Jungkook ពពោះ YunJin នោះអី??

« ហិហិ...ប្រុសឆ្កួត បងភ័យធ្វើអី នេះខ្លាចអូនយំឬ? »
គ្រាន់តែឃើញទឹកមុខប្ដី Jungkook ក៏ចង់តែសើចអោយរយះមាត់ហើយ ដល់ពេលស្ដាប់ការបកស្រាយទៀត គេអាចទាយដឹងថារាងក្រាស់គិតបែបមិច ។

« ពិតមែនហើយបងខ្លាចអូនយំនោះអី!! ដឹងទេថាកាលពីជំនាន់ពពោះ YunJin បងមិនបាននិយាយដៀមដាមអ្វីទាល់តែសោះ ត្រឹមសម្ដីធម្មតាៗក៏អាចធ្វើអោយអូនអន់ចិត្តបានដែរ » Taehyung

« ពេលនេះមិនដូចគ្នាទេ...កាលនោះព្រោះអូនស្មុកស្មាញរឿង Youngmin ម្យ៉ាង YunJin ជាកូនដំបូងជាពិសេសជំនាន់នោះអូននៅអាយុតិច មិនទាន់មានភាពចាស់ទុំច្រើនដូចឥឡូវឡើយ!! ដូច្នេះបងមិនបាច់ភ័យទេ » Jungkook

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now