ភាគទី ០៥ : ហួងហែង

321 41 4
                                    

ភាគទី ០៥...

« ចាំខ្ញុំជូនទៅផ្ទះ »
មួយឆ្នាំក៏មិនប្រាកដថាមានឱកាសបែបនេះម្ដងឡើយដូច្នេះ Youngmin ត្រូវតែចាប់យកវាទុកដោយការស្នើរខ្លួនចង់ជូនរាងតូចត្រឡប់ទៅផ្ទះវិញ ។

« អត់ទេ ខ្ញុំជូនទៅវិញ »
អារម្មណ៍អ្វីក៏មិនដឹងតែ Taehyung ប្រកាន់យកតែរឿងមួយគត់គឺមិនព្រមបណ្ដោយអោយរាងតូចទៅជាមួយនឹងអាមុខសង្ហារម្នាក់នោះជាដាច់ខាត ត្រូវតែជំទាស់ ហើយក៏ធ្វើមុខកាចនិយាយសម្លេងធំៗ បែបនេះហើយទើបអាចឈ្នះបាន ។

« មិនអីទេ!! យ៉ាងណាខ្ញុំក៏ត្រូវចេញទៅផ្ទះដូចគ្នាទុកអោយខ្ញុំជូនគេទៅវិញល្អជាង »
ឃើញថាអាម្នាក់នោះបញ្ចេញចង្កូមកាងទៅហើយ Youngmin ក៏មិនស្លូតជាមួយដែរ គេស្ទុះដើរមកកាន់ដៃរបស់រាងតូចម្ខាងដើម្បីទាញអោយដើរទៅជាមួយគ្នា ចំណែក Jungkook ក៏មិនប្រកាន់អ្វីដែរ អ្នកណាជូនទៅក៏បានដែរ ជិះឡានដល់ផ្ទះដូចតែគ្នានឹង ។

« តែខ្ញុំជាអ្នកនាំគេមក ខ្ញុំក៏ត្រូវតែជូនគេទៅផ្ទះវិញដូចគ្នា...ឯងទៅផ្ទះរបស់ឯងទៅមិនបាច់មកខ្វល់ទេ »
Taehyung ក៏មិនព្រមចាញ់ ស្ទុះទៅទាញដៃម្ខាងទៀតរបស់រាងតូចអោយដើរមករកគេវិញដូចគ្នា ពេលនេះកំពុងតែសម្លក់ប្រឆាំងគ្នាតាមរយៈក្រខ្សែភ្នែកជាមួយនឹង Youngmin ឡើងចង់ផ្ទុះឈាមតាមខួរក្បាលហើយ ។

« ចឹងសួរគេទៅថាចង់អោយអ្នកណាជូនទៅ » Youngmin

« ឯងចង់ទៅជាមួយអ្នកណា?? »
សួរបែបនេះតិចគិតថា Taehyung ធ្វើដោយយុត្តិធម៌ចុះ តាមពិតមិនមែនគេ ខំវ៉ៃភ្នែកផ្ដល់សញ្ញាបញ្ជាអោយរាងតូចទៅជាមួយគេហើយបដិសេធនឹង Youngmin ។

« ហ៊ើយ...ខ្ញុំទៅជាមួយអ្នកណាក៏បាន!! »
ទោះបីដឹងថាមិត្តសម្លាញ់វ៉ៃភ្នែកអោយសញ្ញា តែ Jungkook ក៨រើសជាធ្វើមិនយល់រឿង ហើយឆ្លើយដោយមិនកាន់ជើងខាងណាឡើយ ។

« ថាខ្ញុំអោយរើស!! »
Taehyung ចាប់ផ្ដើមតម្លើងសម្លេងបន្តិចដោយសារតែមិនបានដូចចិត្តប៉ុន្តែក៏មិនទាន់ដល់ដំណាក់កាលដែលហៅថាសម្លុតនៅឡើយទេ...។

« អ៎...ចឹងទៅជាមួយ Youngminie ក៏បាន »
ដោយសារតែខ្ចិលរំខានទើប Jungkook មិនរើសយកមិត្ត ហើយក៏បែរដើរទៅខាងប្រុសសង្ហារម្នាក់ទៀត Youngmin វិញលឺតែចឹងសប្បាយចិត្តរំភើបជាងស្អីទៅទៀត!!

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now