ភាគទី ០៨ : ជាមិត្ត!!

240 38 4
                                    

ភាគទី ០៨...

តុក...តុក..!!
ក្រាក

« Der...នេះបងយកទឹកដោះគោមកអោយ »
Jennie កាន់ថាសដើរចូលមក ដាក់ទុកនៅលើតុរួចនាងក៏ទម្លាក់ខ្លួនអង្គុយលើគ្រែ សម្លឹងមើលក្មេងពីរនាក់នោះហាក់ដូចជាកំពុងតែខឹងគ្នានៅឡើយ ។

« អរគុណ noona » Jungkook

« Oh...Taehyung បងដឹងមកថាឯងចេះថតរូបមែនទេ? ពឹងអោយជួយថតរូបអោយមិត្តរបស់បងបានទេ? គេចង់ថត Pre-wedding » Jennie

« បាទ... » Taehyung

« អឹម អរគុណណា...!! Der...ស្អែកនេះបងមានរឿងពិភាក្សា កុំភ្លេចមករកបងផង » Jennie

« Okay... » Jungkook

« ចុះពួកឯងកើតអី? ឆ្លើយតែមួយម៉ាត់ៗចឹង ស្អប់ខ្ពើមនឹងការសន្ទនាជាមួយខ្ញុំឬយ៉ាងមិច? » Jennie

« Noona...កុំ Drama »
Jungkook rolled ភ្នែកដាក់បងស្រីមុននឹងលើកកែវទឹកដោះគោមកផឹកក្អឹកៗ អកដាច់មួយដង្ហើមតែម្ដង ។

« ឯង!! Min--Jeon Jungkook!! ឆឹស...បង្អាប់ទឹកចិត្តខ្ញុំរហូតតែម្ដងហើយ មិនមែនដូច Taehyung សោះ » Jennie

« យកគេធ្វើប្អូនជំនួសខ្ញុំទៅចឹង » Jungkook

« កុំរុញខ្ញុំ » Taehyung

« បានហើយ...ពួកឯងសម្រួលគ្នាតាមសន្តិវិធីចុះណា ជា Bestfriend មករាប់ឆ្នាំហើយណាវើយ មកងរង៉ក់ស្អីត្រឹមរឿងប៉ុណ្ណឹងៗ...ខ្ញុំសូមដកខ្លួន...Bye.. » Jennie

« Koo... » Taehyung

« វាថី?? » Jungkook

« ខ្ញុំនឹងមិនពាក់ព័ន្ធរឿងរវាងឯងនឹង Youngmin ទេដូច្នេះសូមឯងកុំមកពាក់ព័ន្ធនឹងរឿងរបស់ខ្ញុំនិង Lily ដូចគ្នា បានទេ? មិត្តភាបរបឹ់ពួកយើងគឺនៅដូចដើម » Taehyung

« បាន... »
ត្រូវហើយ ស្នេហាវាមិនពាក់ព័ន្ធនឹងមិត្តភាពទេ ទោះបី Jungkook លួចស្រឡាញ់ Taehyung មកច្រើនឆ្នាំហើយក៏ដោយតែបើសិនជារាងក្រាស់ស្រឡាញ់អ្នកផ្សេងហើយអាចរស់នៅជាមួយគ្នាមានក្ដីសុខ គេក៏រីករាយជាមួយ ។
តែអ្វីដែលគេចង់ធ្វើជារឿងចុងក្រោយនោះគឺ សារភាពសូមឱកាសនិងសួរ Lily ថានាងជា L មែនឬអត់??

« ចាត់ទុកថាត្រូវគ្នាវិញហើយណា »
បានឈប់ងរង៉ក់ Taehyung ក៏សប្បាយចិត្ត ព្រោះសម្រាប់គេមិត្តក៏សំខាន សង្សារក៏សំខាន់ តែអារម្មណ៍ដែលមានអោយមនុស្សដែលខ្លួនស្រឡាញ់ក្នុងន័យស្នេហា វាតែងតែពិសេសជាងមិត្តស្រាប់ហើយមែនទេ?
ហើយបើគេចំណាយពេលនៅជាមួយនឹងសង្សារច្រើនជាងជាមួយ Jungkook គេក៏មិនខុសដែរ ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now