ភាគទី ២៦ : Partyyy

182 33 3
                                    

ភាគទី ២៦...

   <  Jennie's birthday  >

  ថ្ងៃកំណើតទាំងមូល ក៏ច្បាស់ជាមាន Party ប្រាកដណាស់ ហើយលើកនេះក៏មកធ្វើនៅផ្ទះថ្មីដែលជាកាដូអាពាហ៍ពិពាហ៍របស់គូស្វាមីភរិយាថ្មីថ្មោងត្រកូល Min នេះឯង...ជាផ្ទះដែលធំល្មម មិនមែនជាភូមគ្រឹះ តែក៏ស្រស់ស្អាត មានការតុបតែងប្រណិត តម្លៃក៏ខ្ទង់លានដូចគ្នា ហើយនេះជាកាដូបានមកពីអ្នកស្រី Harin ដែលជាម៉ាក់របស់ Youngmin ផ្ទាល់ ។

« ឯងនេះវាដូចជាម្ចាស់ក្សត្រីពិតមែនណាវើយ...មនុស្សអីសំណាងយ៉ាងនេះ? »
Jennie មានមោទនភាពខ្លាំងណាស់ ដែលប្អូនប្រុសរបស់នាងមានសំណាងបាន Youngmin មកធ្វើជាគូជីវិត ព្រោះប្រុសម្នាក់នោះស្រឡាញ់គេណាស់ ផ្ដល់អ្វីៗគ្រប់យ៉ាងអោយទាំងអស់ មើលថែបានយ៉ាងល្អមិនអោយទាស់ចិត្ត ។

« ចុះបងគិតចង់ទៅធ្វើការនៅក្រុមហ៊ុនត្រកូល Min ដែរទេ? ឬមួយធ្វើអ្វីផ្សេង » Ryujin

« Sana...ឆ្លើយជំនួសបងទៅ »
Jungkook ងាកទៅប្អូនស្រីថ្លៃ ដើម្បីអោយនាងជួយឆ្លើយជំនួស ព្រោះថាការងារដែលគេចង់ធ្វើ គឺជួយពឹងអោយនាងអ្នករៀបចំនឹងឯង ។

   Min Sana ប្អូនស្រីរបស់ Youngmin ត្រូវជាកូនស្រីពៅនៃគ្រួសារ ទើបតែរៀនចប់មកទេ ហើយថ្ងៃមង្គលការនាងក៏បានចូលរួមដែរគ្រាន់តែមិនសូវស្និទ្ធស្នាលនឹងអ្នកណាផ្សេងក្រៅពីបងប្រុសនិងបងថ្លៃ ។

« គឺ...បង Koo មិនទៅធ្វើការនៅក្រុមហ៊ុនទេ គាត់ចង់បើកហាងកាហ្វេហើយក៏មានលក់នំផ្អែមៗដែរ ទើប Youngmin-oppa បានទិញហាងមួយអោយ រួចក៏ទុកអោយខ្ញុំជាអ្នកតុបតែងនឹងរៀបចំគ្រប់យ៉ាង » Sana

« មែនហើយ!! ខ្ញុំជាអ្នក Design ម៉ូតហាង ហើយក៏អោយនាងអ្នកជួយរៀបចំ » Jungkook

« អូយ៎...ឯងនេះមិនធម្មតាទេណា!! ទើបតែលឺថាទៅ Design ម៉ូតសម្លៀកបំពាក់របស់មនុស្សស្រីអោយ The Min Fashion ឥឡូវនេះ ផ្ទុះសាហាវ ម៉ូតមួយនឹងឃើញគេទិញពាក់គ្រប់គ្នាដើរបង្ហាញរាងពេញប្រទេសហើយ » Mark

« ប្រពន្ធរបស់ខ្ញុំនេះក៏ពូកែពិតមែន...Design អោយលើកទីមួយតែក៏ល្បីណាស់ រកចំណូលអោយក្រុមហ៊ុនលើសពីឆមាសមុនជាង 30% ដែលទំនិញទើបដាក់លក់បានត្រឹមជាងមួយសប្តាហ៍ » Youngmin

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now