ភាគទី ០២: L

376 45 5
                                    

ភាគទី ០២...

« ឯងស្រឡាញ់ម្នាក់ឈ្មោះ L នោះ?? »
មានអារម្មណ៍ថាបេះដូងវាដូចជាចង់ឈប់ដើរយ៉ាងមិចទេ នេះ Jungkook ស្ដាប់ច្រឡំឬ!!
ស្រឡាញ់ចឹងហ្អេស៎?? មិនទាំងស្គាល់ឈ្មោះពិត មិនទាំងធ្លាប់ជួបមុខផងនឹង...។

« អឹម... »
រឿងនេះវាកើតឡើង 3 ឆ្នាំហើយ!!
3 ឆ្នាំដែលមនុស្សអាថ៌កំបាំងឈ្មោះកាត់ថា L បានចូលមកក្នុងជីវិតរបស់ Taehyung ដោយមិនធ្លាប់បញ្ចេញឈ្មោះពិតឬមកបង្ហាញខ្លួនអោយឃើញសូម្បីតែម្ដង ។
ត្រឹមតែផ្ញើរថង់ពណ៌ស្វាយដែលមានអាហារពេលព្រឹកមកអោយជារៀងរាល់ថ្ងៃ រួមជាមួយនឹងផ្កាកុលាបពណ៌ក្រហមនិងទឹកដោះគោរសជាតិ Strawberry អូ៎...ហើយក៏មានកូនសំបុត្រតូចមួយ សរសេរដាក់ថា
' I purple chu♡ '
- L !!

« ចុះក្រែងមិញនេះឯងប្រាប់ខ្ញុំថាមិនបានស្រឡាញ់ម្នាក់ឈ្មោះ L នោះឯណា? » Jungkook

« ក៏...ក៏មុនដំបូងៗខ្ញុំក៏មុនមានអារម្មណ៍អ្វីដែរ!! តែបន្ទាប់ខ្ញុំចូលចិត្តរសជាតិអាហារដែលគេធ្វើ  អក្សរស្អាតៗរបស់គេទាក់ភ្នែករបស់ខ្ញុំ ម្យ៉ាងទៀតគេដូចជានៅក្បែរៗខ្លួនរបស់ខ្ញុំ មិនថាជាពេលដែលខ្ញុំពិបាកចិត្តនូវរឿងអ្វីមួយ គេផ្ញើរសំបុត្រមកលើកទឹកចិត្តនិងលួងលោមខ្ញុំរហូត » Taehyung

« តាមដែលខ្ញុំឃើញក្នុងសំបុត្រ គេសរសេរត្រឹម
' I purple chu♡ ' - L !! ហើយសារលើកទឹកចិត្ត គឺជាសរសេរវ៉ៃចេញមកពីពុម្ពអក្សរក្នុងកុំព្យូទ័រសោះនឹង ឯងថាអក្សរគេស្អាតទាក់ភ្នែក? » Jungkook

« ក៏ត្រឹម I purple chu នឹងគ្រប់គ្រាន់អោយដឹងហៀយថាអក្សរផ្សេងទៀតរបស់គេក៏ស្អាតដែរ » Taehyung

« អួយ៎...កាថេយ៍!! ខ្ញុំនេះណាជាមិត្តរបស់ឯងតាមងតែពីនៅរៀនបឋមណាវើយ ពេលឯងកើតទុក្ខមានខ្ញុំនៅក្បែររហូតសោះ មិនដែលលឺឯងនិយាយថាស្រឡាញ់ខ្ញុំផង » Jungkook

« កុំមកប្រូ...ពេលខ្ញុំកើតទុក្ខ ឯងក៏មិនដឹងជាបាត់ទៅណា ទាល់តែពេលដែលខ្ញុំបានធូរស្បើយព្រោះ L បន្តិច កន្លះថ្ងៃក្រោយទើបឃើញឯងមកសោះ » Taehyung

« អាវ៎!! ក៏ខ្ញុំត្រូវទៅផ្ទះធ្វើការងារ មើលថែបងស្រី មានការងារផ្ទាល់ខ្លួនអោយ Clear នឹងណា » Jungkook

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now