ភាគទី ៣១ : ខ្ញុំនឹងព្យាយាម

235 33 4
                                    

ភាគទី ៣១...

   ពួកគេសម្ងំគេងនៅក្នុងបន្ទប់បន្ត ប៉ុន្តែភ្លើងក៏បើកឡើងវិញ បទចម្រៀងក៏បន្លឺឡើងយ៉ាងពីរោះ Jungkook ឈប់យំ តែគេក៏ព្យាយាមញញឹម...!!
ហើយក៏បរិជ័យ ព្រោះគេមិនដឹងឡើយថា ញញឹមយ៉ាងមិច??
( Lssi : Forgot how to smile 😑 )

« តើ...មួយសប្តាហ៍កន្លងមកនេះ...ខ្ញុំយ៉ាប់ណាស់មែនទេ? ខ្ញុំធ្វើអោយគ្រប់គ្នាមិនសប្បាយចិត្ត? »
Jungkook ចង់ដឹង គេចាំបានថាគេមានចរិកមួយដែលយ៉ាប់ តែក៏មិនចាំឡើយថាបានធ្វើអ្វីខ្លះ ព្រោះនៅពេលនោះ គេមិនមែនជាខ្លួនឯងឡើយ ជាមនុស្សម្នាក់ផ្សេងទៀតដែលសូម្បីតែគេខ្លួនឯងក៏មិនស្គាល់ដូចគ្នា ។

« ចង់បានការពិតឬ? »
Taehyung មិចនឹងហ៊ានឆ្លើយការពិតភ្លាមៗនោះក្រែងថារាងតូចទទួលយកមិនបាននូវការរិះគន់...ដោយ Jungkook មិនទាន់អាចធ្វើចិត្តបាននឹងទទួលយកបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ពិសេសគឺរាងតូចកំពុងតែមានផ្ទៃពោះ អារម្មណ៍ប្រែប្រួលលឿនជាងអ្វីដែលគ្រប់គ្នាគិត ចឹងហើយមុននឹងនិយាយអ្វីទៅកាន់ Jungkook ត្រូវតែពិចារណាអោយបានល្អិតល្អន់ ខ្លាចតែមិនមែនត្រឹមអន់ចិត្តជាមួយតែក៏មានឆ្នាំង ខ្ទះហោះមករកក្បាលបណ្ដាលអោយបែក ។

« យក...យកការពិតមក »
ក្នុងស្ថានភាពបែបនេះ Jungkook គ្មានភាពឡិកឡក់ដូចមុនទេ បេះដូងរបស់គេនៅរងរបួសនៅឡើយ ទោះបីអារម្មណ៍ប្រែប្រួលលឿនជាងមនុស្សធម្មតា...តែគេគ្មានសមត្ថភាពធ្វើខ្លួនដូចកូនក្មេងនិងសើចសប្បាយដូចមុនឡើយ ។

« ប្រាកដចិត្តហើយ?? » Taehyung

« សូមត្រឹមកុំកុហកបានហើយ និយាយការពិតទាំងអស់ប្រាប់ខ្ញុំក៏គ្រប់គ្រាន់... » Jungkook

« ខ្ញុំសូមទោសមុនបើសម្ដីរបស់ខ្ញុំវាប៉ះពាល់ដល់ទឹកចិត្តរបស់ឯងខ្លាំងតែការពិត ឯងយ៉ាប់បំផុតហើយ រឹងរូស ក្បាលរឹងជាងដែកថែប ធ្វើអោយអ្នកដទៃបារម្ភរហូតដល់យំតាម...ហើយអ្នកដែលធ្ងន់ធ្ងរបំផុតគឺបងស្រីរបស់ឯង » Taehyung

« គាត់យ៉ាងមិច? » Jungkook

« គឺនាងយំ...!! » Taehyung

« ព្រោះខ្ញុំហ្អេស៎? » Jungkook

« មែនហើយ...ព្រោះតែឯងមិនព្រមញ៉ាំអ្វី មិនព្រមចេញពីបន្ទប់ គិតតែពីសម្ងំយំ » Taehyung

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now