ភាគទី ៣៣ : swing mood?

213 30 6
                                    

ភាគទី ៣៣...

    <  មួយខែក្រោយ  >

កូនក្នុងពោះរបស់ Jungkook មានអាយុ 3 ខែ...!!
   ពេលនេះគឺម៉ោង 1 កន្លះយប់ហើយ ប៉ុន្តែគេបែរជាស្រាប់តែក្រោកពីគេង ពេបមាត់សម្លឹងរកមើលរាងក្រាស់ដែលគេងនៅគ្រែមួយទៀតនៅខាងស្ដាំដៃ ។
ក៏ដូចដែលដឹងចឹងថា Taehyung ផ្លាស់មករស់នៅក្នុងផ្ទះនេះជាមួយគេនិងបងស្រី ហើយក៏មកគេងបន្ទប់ជាមួយគ្នាដែរ ដោយសារតែ Jungkook ត្រូវការមនុស្សម្នាក់មកមើលថែជាប់អោយបានដិតដល់...គ្រាន់តែពួកគេគេងគ្រែខុសគ្នាប៉ុណ្ណោះ ។

« T...Tae!! »
ឈោងដៃបើកភ្លើងរួច Jungkook ក៏សសៀរចុះពីលើគ្រែយឺតៗដើរទៅជិតរាងក្រាស់ដែលកំពុងតែគេងអោបខ្នើយដោយមិនស្កប់ស្កល់ឡើយ~~ ។

« ហ្អឹម?? ហឹម...មាន..មានការអី? »
ប្រាប់ហើយថា Taehyung គេងមិនស្កប់ស្កល់ទេ ព្រោះគេមិនហ៊ានគេងតែម្ដង តែងតែនៅពាក់កណ្ដាលភ្ញាក់ ពាក់កណ្ដាលគេងលក់ជារៀងរាល់យប់ ដើម្បីងាយស្រួលអោយរាងតូចមកដាស់ ។

« ខ្ញុំឃ្លាន... »
អោយតែថាឃ្លានគឺ Jungkook គេងមិនលក់ ប្រឹងសម្ងំដែរតែវាលឺសូរគ្រូកក្រាករហូត ម្យ៉ាងគេមានផ្ទៃពោះផង មិនមានការអត់ធ្មត់បានយូរទេ ទោហបីជាក្រែងចិត្តមិត្តក៏ដោយ តែបើវាដល់ដំណាក់កាលហើយត្រូវតែងើបទៅដាស់ ។

« ចង់ញ៉ាំអី? » Taehyung

« គឺរបស់ផ្អែមៗ...ការ៉េម នំខេកហើយនឹងមីឆា » Jungkook

« អឺ...នំខេក ការ៉េម?? មីឆា...?? ម៉ោង 1 កន្លះទៅហើយខ្ញុំមិនដឹងថាត្រូវទៅទិញនៅទីណាទេ » Taehyung

« អឹម?? ហ្អឹក...ហ្អឹក...តែខ្ញុំ...ឃ្លាន ចង់ញ៉ាំវា!! នេះឯងទិញអោយខ្ញុំមិនបានពិតមែនឬ? »
អារម្មណ៍អន់ចិត្តបុកឡើងដល់កំពូល Jungkook បែរក្រោយដើរទៅអង្គុយលើគ្រែរបស់ខ្លួនវិញ រួចក៏ចាប់ផ្ដើមយំរៀបរាប់យ៉ាងកំសត់តែម្ដង គេសម្លឹងមើលរាងក្រាស់ទាំងក្ដីខកបំណងដែលមិនបានញ៉ាំ...។

« Koo...Koo...Okay...ខ្ញុំនឹងចេញទៅដើររកទិញ!! ឯងឈប់យំសិនណា ហើយចុះទៅចាំខ្ញុំនៅខាងក្រោម »
និយាយមែនទោះបីគ្មានក៏ត្រូវតែមានព្រោះ Taehyung មិនអាចទ្រាំទ្រនឹងទេកភ្នែករបស់រាងតូចបានឡើយ ឃើញហើយគឺឈឺចាប់ជំនួស ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now