ភាគទី ៣២ : គេដូចជាកូនរបស់ខ្ញុំចឹង

221 33 4
                                    

ភាគទី ៣២...

« Noona!! ខ្ញុំសូមទោសណា ដែលធ្វើខ្លួនមិនគួរអោយស្រឡាញ់ ខ្ញុំធ្វើអោយគ្រប់គ្នាបារម្ភហើយក៏មិនសប្បាយចិត្តជាមួយ » Jungkook

« ហ៊ើយ ឯងកុំនិយាយបែបនេះអី គ្រប់គ្នាយល់ថាឯងត្រូវប្រឈមមុខនឹងអ្វីខ្លះ វាមិនងាយស្រួលក្នុងការធ្វើចិត្តទេ...បើពេលនេះឯងចេះគិតបានខ្លះ បងក៏សប្បាយចិត្តដែរ តទៅនេះឈប់ធ្វើបាបខ្លួនឯងទៀតដឹងទេ? » Jennie

« អឹម...ខ្ញុំឈប់ធ្វើបែបនឹងទៀតហើយ ចាប់ពីពេលនេះទៅខ្ញុំនឹងមើលថែខ្លួន៣ងអោយបានល្អ ញ៉ាំអោយបានទៀងទាត់ សម្រាកអោយបានគ្រប់គ្រាន់ ខ្ញុំព្យាយាមព្យាបាលចិត្តអោយបានធូរស្រាលជាងមុន គ្រប់យ៉ាងខ្ញុំតស៊ូជម្នះដើម្បី Youngmin និងដើម្បីកូនរបស់ពួកយើង ( His & Youngmin's ) » Jungkook

« Der...ឯងគិតត្រូវហើយ!! ត្រូវគិតពីកូន មើលថែខ្លួនឯងអោយបានល្អ Move on ជាជម្រើសដែលល្អបំផុត បងមិនបានអោយឯងឈប់ស្រឡាញ់គេទេ តែបងចង់អោយឯងទទួលស្គាល់ការពិតហើយក៏រៀនប្រលែងភាពឈឺចាប់ចោល ចាប់ផ្ដើមជីវិតជាថ្មីម្ដងទៀត »
និយាយដល់ការ Move on និងចាប់ផ្ដើមជាថ្មី Jennie ក៏ងាកមើលទៅ Taehyung អ្នកដែលឈរក្បែរតុអាហារ ដឹងទេថាជាអ្វី? ព្រោះនាងចង់អោយបករុសម្នាក់នោះមើលថែប្អូនប្រុសរបស់នាងបន្ត...។

« ខ្ញុំ...មិនចង់បានអ្នកណាទៀតទេ Noona » Jungkook

« មិនអីទេៗ បងអត់បង្ខំទេ... » Jennie

« តើបងមិនខឹងឬមានអារម្មណ៍ថាខកបំណងនឹងខ្ញុំទេឬ? ព្រោះខ្ញុំធ្វើខ្លួនដូចកូនក្មេង » Jungkook

« អ្នកណាៗក៏មានកំហុស គ្រប់គ្នាគ្មានអ្នកដែលមិនធ្លាប់ធ្វើខុស...ហើយករណីរបស់ឯង វាមិនអាចអោយបងខឹងនឹងឯងទេ ព្រោះថាឯងបាត់បង់ដែលអ្នកដែលខ្លួនស្រឡាញ់ ជីវិតស្នេហារបស់ពួកឯងពិបាកច្រើន!! ដូច្នេះបងយល់ចិត្ត បងមិនខឹងឬខកបំណងទេ នឹះចាត់ទុកថាឯងរឹងមាំបំផុតហើយដែលតស៊ូប្រឈមមុខដើរមកទល់ចំណុចនេះ » Jennie

« មែនហើយ ឈប់មានគំនិតថាគ្រប់គ្នាខឹងនឹងឯងទៀតទៅ...គ្មាននោះទេ តែផ្ទុយទៅវិញពួកគេស្រឡាញ់បារម្ភពីឯងខ្លាំងណាស់ » Taehyung

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now