ភាគទី ០១ : លោក Straight

1.9K 65 13
                                    

ភាគទី ០១...

  លួចស្រឡាញ់គេតែម្ខាងវាឈឺចាប់ អានេះជារឿងធម្មតា!!
តែឆ្ងាញ់ត្រង់យើងជាប្រុស ហើយទៅលួចស្រឡាញ់មនុស្សប្រុសដែលជា Straight ទៀត អានេះមធ្យម!!
ងំត្រង់ថាម្នាក់នោះជាមិត្តដែលជិតស្និទ្ធបំផុតរបសយើងនេះណា ឥឡូវគិតយ៉ាងមិច??

« Bunny...យប់នេះទៅផ្ទះរបស់ខ្ញុំទេ? »
ស្នាមញញឹម Boxy បង្ហាញនៅលើផ្ទៃមុខរបស់ប្រុសសង្ហារ Kim Taehyung ទាយាទតែម្នាក់នៃត្រកូល Kim !!
អ្នកណាឃើញហើយក៏លង់ដែរ មនុស្សអីកើតមកមានមួយចប់បែបនេះ សង្ហារ  ឆ្លាត  មាន  ។

« ហ្អឹម?? លោកប៉ា អ្នកម៉ាក់នៅផ្ទះ? »
ជាទម្លាប់ហើយបើសិនជា Mr/Mss Kim នៅផ្ទះ Jungkook ច្បាស់ជាត្រូវបានអញ្ជើញអោយទៅញ៉ាំអាហារពេលល្ងាចរួមគ្នាមិនដែលខាន ។
ហើយក៏មិនបាច់ឆ្ងល់ថាហេតុអីហៅថា លោកប៉ាអ្នកម៉ាក់...ព្រោះជាមិត្តដែលស្និទ្ធបំផុតនេះអី ទើបអាចហៅបែបនេះបាន!!

« អឹម...មកពី Business trip ភ្លាម រកឯងភ្លែត ខ្ញុំដែលជាកូនប្រុសបង្កើតបែរជាមិនខ្វល់ខ្វាយ »
ហៅថាច្រណែនក៏បានដែរចឹង!! បើ Taehyung ជាកូនបង្កើតនេះ ប៉ាម៉ាក់ដូចជាមិនសូវស្និទ្ធជាមួយសោះ តែក៏ទៅស្និទ្ធស្នាលជាមួយនឹងមិត្តរបស់កូនខ្លួនឯងទៅវិញ ។

« ជួយមិនបាន ព្រោះខ្ញុំជាមនុស្សដែលមានមន្តស្នេហ៍ គួរអោយស្រឡាញ់ អ្នកណាៗក៏ចូលចិត្ត » Jungkook

« បាទ...ធ្វើមិចខ្ញុំកើតមកបានត្រឹមសង្ហារ តែមិនគួរអោយស្រឡាញ់ដូចជាឯង » Taehyung

« អ្នកណាថា? ឯងគួរអោយស្រឡាញ់សឹងអី រាល់ដងទិញការ៉េម ទិញនំអោយខ្ញុំញ៉ាំរហូត » Jungkook

« នេះគ្រាន់តែជាសម្ដីបោកស៊ីរបស់ឯងប៉ុណ្ណោះ ខ្ញុំលង់ខ្លួនអស់ប៉ុន្មានដងហើយ?? »
ទោះដឹងថាផ្អែមបោក តែ Taehyung ចៀសមិនផុត ព្រមចាញ់បោកទិញអោយទាល់តែបានដដែល ធ្វើមិចបើអាមនុស្សខ្លះវាពូកែនិយាយ ប៉ិនបញ្ចុះបញ្ចូលនិងយកចិត្ត ហ៊ានតែប្រកែកដាក់ ក៏ច្បាស់ជាមកប្រើប្រាស់ភ្នែក Puppy ជាមួយនាំអោយទន់ចិត្តដូចចាហួយ ។

« ទិញអោយខ្ញុំញ៉ាំ វាប្រសើរជាងទិញអោយពួកនាងៗទាំងនោះមិនចឹង? »
Jungkook ចង់សម្ដៅដល់ក្រុមពួកស្រីៗ ដែលតាមតោងទាមមិត្តសម្លាញ់របស់គេជារៀងរាល់ថ្ងៃនឹងហើយ នឹកគិតដល់ភ្លាម អារម្មណ៍ជ្រេញក៏កើតមានឡើង មកម្ដងៗហៅសុទ្ធតែ
TaeTae-Oppa !!

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now