ភាគទី ១៨ : ពីរឆ្នាំក្រោយ

304 39 3
                                    

ភាគទី ១៨...

     ពីរឆ្នាំក្រោយមក

ថ្ងៃនេះ Jungkook នឹងត្រឡប់មកវិញ ហើយគេក៏បានផ្ដល់ដំណឹងប្រាប់បងស្រីមុនដល់ទៅមួយសប្តាហ៍ឯណោះ ដូច្នេះពេលនេះ Jennie ក៏ឆ្លេឆ្លាអន្ទះចិត្តចង់ជួបមុខប្អូនប្រុសអោយបានឆាប់ ។

« ហេតុអីក៏ជើងរបស់បងញ័រចឹង?? »
Ryujin អ្នកដែលខំអូសកបងប្រុសតាមមកដល់ប្រលានយន្តហោះ ចាប់ផ្ដើមហើបមាត់សួរភ្លាម ព្រោះនាងនៅមិនស្ងប់ពេលឃើញជើងរបស់ Jennie ញ័រៗដូចជាចង់លេចនោមដាក់ខោយ៉ាងមិចទេ ។

« អូយ៎...ព្រោះបងរំភើបនោះអី? បែកពីប្អូនមកជាងពីរឆ្នាំហើយណា » Jennie

« តែនាង Call Video នឹងគេរាល់ថ្ងៃណា? » Taehyung

« ហ៊ើយ រវាងជួបផ្ទាល់និងឃើញមុខតាមទូរស័ព្ទវាមិនដូចគ្នានោះទេវើយ » Jennie

« កុំប្រកែកអីបង មិនឈ្នះទេ!! »
Ryujin ទាញបងប្រុសចេញមកវិញ ព្រោះដឹងថាគ្មានថ្ងៃឈ្មោះឈ្នះឡើយ ម្យ៉ាងវាក៏សមហេតុផលដែរ ជួបតាមទូរស័ព្ទវាមុនដូចជាការបានជួបគ្នាផ្ទាល់នោះទេ ។

« Noonaaaa~~~ »
មនុស្សមាឌតូចគ្រងឈុតអាវស្ដើងពណ៌ស និងខោរឹបរាងពណ៌ខ្មៅហើយក៏មានអាវវែងក្រាស់ពណ៌ផ្កាឈូកខាងក្រៅពាក់បន្ថែមពីលើ គេរត់ត្រដាងដៃមករកបងស្រីទាំងផ្ទៃមុខពោរពេញដោយស្នាមញញឹម ។
Jungkook មានកាន់ថង់ប្រអប់ធំល្មមមួយ រួមជាមួយនឹងថង់អាហារ!!

« Wow...Koo...បងស្អាតជាងមុខសាហាវណាស់!! បើមិនយល់ទាស់ទេមកធ្វើសង្សារខ្ញុំហ្មងទៅ ខ្ញុំសុខចិត្តធ្វើ Top អោយបងជា Btt ណា »
មួយប្រយោគនេះ Ryujin មិនមែនលេងសើចទេណា និយាយពិតមែន នាងសុខចិត្តធ្វើ Top !!
សំខាន់ Jungkook ពេលនេះស្អាតខ្លាំងណាស់ ស្អាតជាងពេលមុនរាប់លានដងឯណោះ...មិនឆ្ងល់ទេថាហេតុអីទាំងមនុស្សប្រុសនិងស្រីគ្រប់គ្នានៅក្នុងប្រលានតន្តហោះនេះតាមមើលស្ទើរតែបាក់ កអស់ហើយ ។

« ឯងនេះ...ញ៉ែសាហាវណាស់ » Jungkook

« សួស្ដី...Koo... »
Taehyung ដើរចូលមកក្បែរហើយនិយាយរាក់ទាក់ដាក់ទាមងមានអារម្មណ៍ថាខ្មាស់អៀន ម្យ៉ាងក៏ភ្ញាក់ផ្អើលនឹងការផ្លាស់ប្ដូររបស់ Jungkook ដូចគ្នា ។

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now