ភាគទី ៣៤ : រាត្រីសួស្ដី

193 30 3
                                    

ភាគទី ៣៤...

« Tae...ញ៉ាំអត់?? »
Jungkook លើកសមចាក់នំយកទៅដាក់ក្បែរមាត់របស់រាងក្រាស់ជាការបញ្ចុកអោយញ៉ាំ~ គេបើកភ្នែកភ្លិះភ្លឹះៗ ឆ្ងល់ឡើងពេលដែល Taehyung នៅស្ងៀមមិនព្រមឆ្លើយតប បានត្រឹមសម្លឹងមើលមុខរបស់គេយ៉ាងយូរ ។

« ពិតជាចែកអោយខ្ញុំញ៉ាំមែនឬ? » Taehyung

« អឹម!! ហេតុអី? » Jungkook

« ព្រោះរាល់ដង ពេលដែលខ្ញុំសូមញ៉ាំដែរឯងក៏មិនអោយខ្ញុំញ៉ាំទេ... តែឥឡូវនេះបញ្ចុកចឹងខ្ញុំចម្លែកចិត្ត » Taehyung

« ហិហិ មកពីកាលមុនវាមានតិចពេក ខ្ញុំខ្លាចឯងដណ្ដើមខ្ញុំញ៉ាំអស់ តែពេលនេះវាមានច្រើនហើយ ចែកឯងញ៉ាំដែរក៏មិនមានបញ្ហាអ្វីទេ » Jungkook

« បញ្ចុកមកចឹង... » Taehyung

« Okay »
Jungkook លើកបញ្ចុកអោយញ៉ាំដល់មាត់យ៉ាងទន់ភ្លន់ ហើយមិនមែនតែនំមួយមុខនឹងទេ គឺមានទាំងការ៉េមនិងមីឆា ពួកគេញ៉ាំជាមួយគ្នា ប្រើប្រាស់ស្លាបព្រាសមរួមគ្នា ។

« អេ៎...ចុះខ្ញុំឯងមិនចែកអោយញ៉ាំដែរទេ? »
ឈរនៅទីនេះយូរមកហើយតែ Jennie មានអារម្មណ៍ថាទាំងពីរនាក់នោះមិនទុកនាងក្នុងក្រខ្សែភ្នែកសោះ មិនដឹងថាធ្វើជាមើលមិនឃើញឬមិនចាប់អារម្មណ៍ទាល់តែសោះឬយ៉ាងមិច?
បើនាំគ្នាបញ្ចុកអាហារទៅវិញទៅមក អង្គុយញញឹមញញែមផ្អែកផ្អងលើគ្នាយ៉ាងផ្អែមល្ហែម អត់មានក្រែងក្បាលនាងដែលជាបងស្រីសោះ ។

« អត់ទេ!! Noona..meanie!! »
Jungkook ពេបមាត់ហើយក៏ធ្វើជាក្រវាសសក់ដាក់បងស្រី រួចក៏បែរទៅដួសអាហារញ៉ាំវិញធម្មតា ទុកអោយ Jennie ឈរជំហរមាត់ភ្ញាក់ផ្អើលនឹងចរិករបស់គេ ។
Wow...ព្រះអើយ!! Sassy សន្លប់ នេះមែនទេមនុស្សដែលទើបសម្ងំឃុំខ្លួនយំក្នុងបន្ទបលរយៈពេលមួយសប្តាហ៍ ឈឺចាប់ស្ទើរសម្លាបលខ្លួនម្ដងៗ...ប៉ុន្តែពេលនេះ គេផ្លាស់ប្ដូរ 180 ដឺក្រេ ។

( Lssi : Koo ពេលមានកូនគឺ Innocent , Cute ហើយក៏ Sassy ចឹងហើយចាំតែទ្រទៅ )

« ហ្អឹកៗ...ពេលនេះឯងលែងស្រឡាញ់បងហើយ!! » Jennie

« N...noona!! កុំយំ...ខ្ញុំសូមទោស...មកនេះមក ញ៉ាំជាមួយគ្នាក៏បានដែរ...okei?? » Jungkook

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now