ភាគទី ២២ : ឃ្លាន!!

251 38 7
                                    

ភាគទី ២២...

    មួយសប្តាហ៍ក្រោយ

Pre-wedding ថតចប់រួចរាល់គ្រប់ Concept ហើយរូបចេញមកគឺស្អាតៗសាហាវណាស់ វាមកពីថ្វីដៃរបស់អ្នកថតរូបហើយរួមជាមួយនឹងសម្រស់របស់អ្នកអោយថតនោះដែរទេ ។

« ឯងពិតជាសំណាងណាស់ដែលបានគេមកធ្វើជាកម្មសិទ្ធិ ខ្ញុំសង្ឃឹមថាឯងនឹងមិនធ្វើអោយគេឈឺចាប់ដូចអ្វីដែលខ្ញុំធ្លាប់ធ្វើទៅចុះ » Taehyung

« ថាបែបនេះក៏បាន...ខ្ញុំពិតជាសំណាងដែលមានគេ ការរង់ចាំរបស់ខ្ញុំមករាប់ឆ្នាំវាក៏សាកសមនឹងតម្លៃ »
បើអ្នកមកធ្វើជា Youngmin ទើបដឹងថាឈឺប៉ុណ្ណា !!
លួចស្រឡាំងមកជាង 8 ឆ្នាំហើយ តែរាល់ពេលដែលព្យាយាមចូលទៅក្បែរ ក៏មិនមានអ្វីតបស្នង បានត្រឹមតឺនិយាយគ្នាធម្មតាៗរួចក៏ដើរចេញទៅបាត់ ។
Jungkook មិនបានចិត្តអាក្រក់ដល់ថ្នាក់រុញគេចេញ គ្រាន់តែបង្ហាញអោយឃើញថាមិនបានចាប់អារម្មណ៍មិនបាច់មកចំណាយពេលជាមួយឡើយ...តែគេក៏ក្បាលរឹងនៅតែប្រឹងប្រែងជម្នះ រហុតដល់មានថ្ងៃនេះ!!

« ហ្អឹម!! ខ្ញុំសប្បាយចិត្តដែលទោះបីយ៉ាងណា Koo ក៏បានរស់នៅជាមួយមនុស្សល្អដូចឯង ខ្ញុំក៏មិនបាច់បារម្ភ ព្រោះឯងក៏អាចមើលថែនិងការពារគេបាន » Taehyung

« អរគុណហើយណាវើយ ដែលឯងយល់ » Youngmin

« អឺ...ខ្ញុំក៏មិនមែនជាមនុស្សអាក្រក់ដូចក្នុងរឿងភាគ ពេលដែលមិនបានមនុស្សដែលខ្លួនស្រឡាញ់មកបែរជាទៅបំបែកបំបាក់គេឡើយវើយ » Taehyung

« ហាហា ខ្ញុំក៏ដឹងដូចគ្នា ទើបយល់ព្រមអោយឯងចូលក្បែរគេ មិនចឹងខ្ញុំក៏មិនព្រមដែរ » Youngmin

« ហើយឯងពិតជាមិនប្រកាន់ទេឬ? » Taehyung

« ខ្ញុំដឹងថាឯងជាមនុស្សល្អ ហើយខ្ញុំជឿជាក់លើមនុស្សដែលខ្ញុំស្រឡាញ់ដូចគ្នា... » Youngmin

« ឯងនេះជាបុរសដែលគ្រប់គ្នាប៉ងប្រាថ្នាពិតមែនណាវើយ ល្អណាស់ រហូតដល់ខ្ញុំឆ្ងល់ថាតើអនាគតទៅខ្ញុំអាចល្អបានមួយចំណិតរបស់ឯងបានឬអត់?? » Taehyung

« មនុស្សយើងវាមានចំណុចពិសេសរៀងខ្លួននឹងណា ឯងនេះគ្រាន់តែភាពសង្ហារប៉ុណ្ណឹងក៏គ្រប់គ្រាន់អោយគ្រប់គ្នាមកឈរតម្រង់ជួររង់ចាំហើយទេដឹង? » Youngmin

បន្ទាត់ស្នេហ៍ Friendzone  |  TaeKook ft YoungKookWhere stories live. Discover now