ភាគទី​39​ • បាត់ខ្លួន​ ។

Start from the beginning
                                    

​ { Ttttaekookkk Scene }

​ បន្ទាប់ពី​ដេីរលេងអស់ពេល​យូរគ្រាន់បេីរទេីបពួកគេត្រឡប់មកកាន់ផ្ទះវិញ​ ។ ពេលនេះ​ទេីបតែ​ម៉ោង1ថ្ងៃទេ។
​ មកដល់បានឃេីញ​ខែល៍​នៅចាំខ្លួន​ ។
​ " Taeបងមាន​ការងារ​ត្រូវ​ធ្វេី​បន្ទិច​ Taeទៅលេងនៅចម្ការសិនបានទេ? " Jungkook ងាកមកនិយាយជាមួយTae។ Taeយល់សាចការទេីបងក់ក្បាលយល់ព្រមនិងមិនភ្លេច​ជន្ទឺតជេីងទៅថេីបJungkook រួចរត់ចេញទៅបាត់ទាំងអៀន។ ថេីបគេអៀនខ្លួនអៀន><ដោយសារតែចរឹកTaeគួរឲ្យស្រឡាញ់បែបនេះហេីយទេីបJungkook ងប់ងេីបក្បាលមិនរួចនោះ។ រាងក្រាស់​សម្លឹងមេីលTaeរត់ចេញរហូតដាច់កន្ទុយភ្នែកនិងសេីចហួសចិត្តនឹងចរឹកក្មេងរបស់គេ។
​ " ចៅហ្វាយ​នៅឈរញញឹមយូរទៀតទេ​ បាទ​ "ខែល៍​ពោលទាំងញញឹមតែស្ទេីរតែជុងហ្គុកបែរជាសម្លក់នាយជំនួសទៅវិញ
​ " មានអ្វីឬ? "​ មិនឲ្យ​ស៊ាំញ៊ាំច្រេីនរាងក្រាស់ដេីរទៅអង្គុយលេីសាឡុងហេីយសួរតែម្ដង.អាចថាខែល៍ជាជំនិតដែលម៉ត់ចត់ក្នុងការងារបំផុតបេីមករកដល់ផ្ទះបែបនេះ​ប្រាកដ​ជា​រឿងសំខាន់មិនខាន។
​ " នេះជា​ឯកសារ​ដែលលោក​ យ៉ុនហ្គី​ផ្ញេីរ​មកឲ្យ​ពិនិត្យ​ " ខែល៍​បង្ហាញ​ឯកសារ​មួយទៅរាងក្រាស់។ ជុងហ្គុក​ក៏លេីកវាមកមេីលហេីយ​ខែល៍​ក៏ចាប់និយាយបន្ត៖
​ " ចំណែក​រឿងម្យ៉ាងទៀត​ដែលខ្ញុំ​ស៊េីប​បានគឺ​ ហ្គូស៊ុន​សព្វថ្ងៃ​រកស៊ី​ខុស​ច្បាប់​ជាច្រើន​ ហេីយយប់នេះនឹងមានការដឹក​ជំនិញទៅជាយដែន​ " ខែល៍​និយាយចប់ភ្លាម​ជុងហ្គុក​ងេីបមុខពីឯកសារហាក់កពុងសញ្ជឹងគិតអ្វីម្យ៉ាង..

​ .............

​ ថេហ្យុង​មកលេងនៅ​ចម្ការ​ និយាយពីរលៀមដូចស្វា​អញ្ចឹង​គ្មាននរណាចាប់ឈ្នះទេ​ ។ រាងតូច​ដេីរបេះផ្លែឈេីមក​ញ៊ាំ​ផងនិងជួយ​ពួក​កម្មករ​បេះផ្លែឈេីផង​ បេះដាក់​កន្រ្តក​ពេលភ្លេចខ្លួនច្បាមពេញដៃយកមកញ៉ុកមាត់😖។ ហេីយក៏គ្មាននរណាហ៊ានថាស្ដីឲ្យឡេីយ​ ព្រោះ​ដឹងច្បាស់ពី​ឋានៈ​
​ " ឆ្អែត​ ៗៗ​ "​ Taeដាក់ខ្លួនអង្គុយលេី​កញ្ចុះ​ស្ទាបអង្អែលពោះដែលវាកំពុងណែន..មាត់​ប្រឡាក់ក្រហមងាំងនិងប្រឡាក់ទាំងថ្ពាល់ទៀតព្រោះ​ញ៊ាំ​​​ស្ត្រូប័ររី​ ។ ដោយ​កញ្ចុះ​នៅឆ្ងាយពីចម្ការបន្ទិច​ ។
​ កំពុង​អង្គុយ​អង្អែល​ពោះនោះ​គេស្រាប់តែមាន​កម្មករពីរនាក់​មកក្បែរគេ​ ថេហ្យុង​សម្លឹងមុខ​ពួកគេ​ទាំងមិនយល់សាច់ការ។
​ " ឯងជាកម្មករថ្មីមែនទេ​ ជួយពួកយេីង​លេីក​ផ្លែឈេី​ទៅដាក់ផ្សារបានទេ? " គេនិយាយមកកាន់Tae។ Taeគ្រាន់តែ​ឮថាផ្សារក៏កេីត​អារម្មណ៍​ចង់ទៅលេង​ ទេីបប្រញ៉ាប់ងក់ក្បាលនិងដេីរទៅតាមពួកគេណាមួយគិតថាពួកគេគឺជាកម្មករនៅទីនេះចឹងអាចទុកចិត្តបានមិនខាន។ ឡានដឹកផ្លែឈេីក៏ចេញ​ដំណើរ​ទៅ​ វាជាប្រភេទឡានគូទវែង(ឡានធំៗ​ដូចឡាន​កុងទីន័រ​)។ គេឲ្យTaeចូលទៅក្នុងគូទឡានរួច​ខ្ទាស់​ទ្វារពីក្រៅ​ ។ ថេហ្យុង​នៅក្នុងនេះងងឹតណាស់​ គេចាប់ផ្ដេីមខ្លាចបន្ទិចដែរ​ តែក៏ខំតាំងចិត្តឲ្យមាំ។
​ "អ្ហាយ៎! ! " កំពុង​អង្គុយ​ខ្លាចផង​ ស្រាប់តែមានអ្នកមកចាប់ស្មាគេពីក្រោយទេីបធ្វេីឲ្យTaeស្រែកចេញមកនៅក្នុងនេះមិនមែនមានតែគេម្នាក់ឯងទេ​
​ " នាងជានរណា? " ថេហ្យុង​សួរអ្នកម្ខាងទៀតព្រោះងងឹតទេីបមេីលមុខមិនច្បាស់​ តែអាចដឹងបានថាជាមនុស្សស្រី។
​ " គឺជាខ្ញុំទេ​ "
​ " ជូណា​? នាងជា​ជូណា​ហេ៎ស​? នាងឡេីងមកបានយ៉ាងម៉េចចង់ទៅផ្សារដែលមែនទេ? " ថេហ្យុង​ចាំច្បាស់នូវសម្លេងនាង​ រាងតូច​បោះចោលភាពភ័យខ្លាចអស់រលីងដេីម្បីកុំឲ្យ​ជូណា​ដឹងថាខ្លួនកំពុងខ្លាច​
​ " គឺឡេីងតាមឯងនឹងហេីយតែរៀបចុះទៅវិញហេីយស្រាប់តែបេីកទ្វារនោះមិនរួច​ "
​ មុនដំបូង​នាងគិតថាមក​រក​ជុងហ្គុក​ តែស្រាប់តែបានឃេីញ​Taeឡេីងចូលក្នុងគូទឡានទេីបនាងឡេីងមកតាម​ បំណងសួរTaeចូលមកក្នុងនេះធ្វេីអីតែ​ នាងនឹកឃេីញសារជាថ្មីថាវាជាឱកាសខ្លួនហេីយដែលTaeមិននៅនឹងអាលទៅរក​ជុងហ្គុក​។ គាប់ជួន​គេ​ខ្ទាស់​ទ្វារពីក្រៅ​បាត់ទេីបចេញមិនបាន​ ។
​ " ហ៊ឹស​ៗ​ សំណាងហេីយនាងជាប់នៅទីនេះជាមួយយេីងកុំអី​ ជុងហ្គុក​របស់យេីងប្រហែលជាត្រូវនាងចាប់សុីបាត់ហី​ ហាសហា...​" ថេហ្យុង​សេីចចម្អកដាក់នាង​
​ " គិតថាយេីងបែបនោះឬ? កុំឡប់ពេក​យេីងយក​បង្អែម​មកឲ្យគាត់ទេ​ " នាងរុញក្បាល​ថេហ្យុង​
​ " ថាយេីងឡប់ផងហេស៎? នាងឯងនឹងហេីយ​ភ្លេីនៅមិននៅឡេីងមកតាមយេីង​ " កុំឲ្យចាញេីថេហ្យុង​ពេបមាត់ឌឺដាក់វិញ។ នាងឈប់មាត់ជាមួយ​ថេហ្យុង​ទេីបអង្គុយឱបដៃរងចាំពេលដល់ផ្សារនឹងឆាប់បានចុះ។
​ " នែ៎​ សុំបង្អែមនោះ​ភ្លក្ស​តិចមក​ " កុំឲ្យស្ងាត់​ថេហ្យុង​បបួល​និយាយទៀត​
​ " សម្រាប់​បង​ជុង​ តែម្នាក់គឯងកុំសង្ឃឹម​បាន​ភ្លក្ស​"
​ " យ៉ាងណាក៏យេីងជា​ប្រពន្ធ​គាត់ដែរ~"​
​ " មិនទាន់ការ​ យេីងមិនទទួលស្គាល់​ "
​ " ឆឺស​ ចាំមេីលពេលយេីងបានការ​ យេីងរកនាងឯងឲ្យទៅជួយទប់ជេីងគ្រែមិនខានទេ​ គ្រាំទ្រូងស្លាប់ទៅចុះ"ថេហ្យុង​និយាយខ្សឹបៗមាត់អេចអូចៗម្នាក់ឯង
​ ធ្វេីដំណេីរយូរគួរសមហេីយ​ ឡានក៏មិមទាន់ឈប់​ដូចគ្នា​ធ្វេីឲ្យជូណាហាក់ប្លែកចិត្តជាខ្លាំង។ តាមធម្មតា​ពីចម្ការជុងហ្គុកទៅផ្ទះនាងមកប្រេីពេលតែ5នាទីប៉ុណ្ណោះ(ជិះឡាន)តែនេះ...យូរ~~
" ឯងច្បាស់ទេថាឡាននេះទៅផ្សារ? " ជូណា​សួរ​Tae
​ " មែនពួកគេ​ប្រាប់ថា​ មកផ្សារយ៉ាងម៉េចហេ៎ស?"
​ " យេីងដូច​មិនស្រណុកក្នុងចិត្តសោះ​នេះបេីកមកយូរណាស់ហេីយនៅមិនទាន់ដល់ទៀត" ជូណា​ពេបមាត់​ ភ័យតិចៗនាងនៅទីនេះរាប់ឆ្នាំហេីយប្រាកដជាអាចស្មានរយៈពេលធ្វេីដំណេីរបាន
​ ​ " ឬត្រូវគេបោកយកទៅលក់​ " ថេហ្យុង​និយាយបន្លាច
តែ​ជូណា​ភ័យមែនទែន​ ក្រៅពីក្រុមគ្រួសារនាងគ្មានអ្នកណាដឹងឡេីយថានាងជាក្មេងស្រី​ពូកែ​ខ្លាចម្នាក់ដែរ​ អាចរឹកឆ្នាស់នេះគ្រាន់តែជា​សម្បក​ក្រៅ​។
​ " យេីងខលរក​បងប្រុស​សិន​ " ជូណា​ទាញ​ទូរស័ព្ទ​មករាវរកលេខបងរបស់នាង​ ។ តែបងនាងមិនទទួលទេ​ នាងចុចជាច្រេីនដង​ " ហ៊ឹក​ៗ​ បងប្រុស​ឆាប់ទទួលទៅ​ " នាងយំហេីយ​ ។ សកម្មភាព​របស់នាងធ្វេីឲ្យ​ថេហ្យុង​ ភ័យទៅតាមដែរ​នេះភ័យដល់យំមែនទេ?
​ " សាកខលទៅ​ជុងហ្គុក​មេីល៍​"Taeនិយាយទេីបជូណាដញ័រៗរាវរកលេខJungkook ។
​ { Jungkook Scene }

​ បន្ទាប់ពី​បញ្ចប់​សន្ទនា​ជាមួយ​ខែល៍​ហេីយ​ ជុងហ្គុក​ក៏ចេញមកតាមរករាងតូចប៉ុន្តែពួកម្មករបានប្រាប់ថារាងតូចចេញទៅវិញហេីយ។ ជុងហ្គុក​មិនអស់ចិត្ត​ ទេីបទៅតាមមេីលនៅ​ចម្ការ​ផ្សេង​ៗទៀតនៅតែមិនឃេីញដដែល​ ញឹសហូរតាមជេីងសក់​ ភ័យផង​ អីផងព្រោះតែពេលនេះបាត់​វត្តមាន​របស់Tae។ ជុងហ្គុក​បានឲ្យគេបំបែកគ្នាស្វែករកTae។ ភ្លាមៗក៏មានឡានមួយជិះដូចហោះ​ មកកាន់​ជុងហ្គុក​

​ " ជូណា​នៅឯណា? " គ្រាន់តែ​បញ្ឈប់​ឡានភ្លាម​ ជីហ៊ុន​រត់មកសួររកប្អូនរបស់គេពី​ជុងហ្គុក​ ព្រោះ​ខ្លួនរវល់មិនបានលេីកទូរស័ព្ទប្អូន​ តែពេលខលទៅវិញគ្មានអ្នកទទួល​ទេីបកេីតចិត្ត​បារម្ភ​។ ធ្វេីឲ្យ​ជុងហ្គុក​ជ្រួញ​ចិញ្ចើម​ឆ្ងល់ភ្លាម​ ជូណា​មកទីនេះតាំងពីកាល់? ឬក៏​ថេហ្យុង​បាត់ទៅជាមួយ​ជូណា​?
​ " យេីងមិនបានឃេីញ​ ថេហ្យុង​ក៏បាត់ទៅដូចគ្នា​"
​ " ឬពួកគេទៅជាមួយគ្នា​ ម៉េចនឹងអាចទៅ​"​ ជីហ៊ុន​ច្រោងសក់​ ព្រោះ​គិតមិនចេញគេបារម្ភពីប្អូនគេខ្លាំងណាស់។ ចំណែក​ជុងហ្គុក​ក៏​ប្រញ៉ាប់​ទៅបេីក​ទូរស័ព្ទ​មេីល​ តែបានឃេីញ​ជូណា​ខលមកគេ
ច្រេីនដូចគ្នាតែ​មុននេះទូរស័ព្ទបិទ​សម្លេង​ទេីបមិនឮ​ នៅមាន​ឆាតមកទៀត (ជាសម្លេង)

​ " បងជុងជួយផង​ ខ្ញុំនឹង​ថេយ៍ត្រូវ​ឡានកម្មករដឹងទៅណាមិនដឹងទេ​ ហ៊ឹក​..លោកប្ដី​ជួយTaeផង​ Taeខ្លាច"សម្លេងជូណានឹងTaeបន្លឺឡេីងម្នាក់ៗដូចជាកំពុងយំភ័យខ្លាច...ជុងហ្គុក​កាន់តែញ័រដៃទៅទៀត។ រួចទៅមេីល​កាមេរ៉ា​សុវត្ថិភាព​ដែលបាន​បំពាក់​នៅកន្លែង​ទុកឡាន​ ។ ហេីយក៏បានឃេីញ....។

.........

​ ដោយសារ​ទូរស័ព្ទ​អស់ថ្មទេីប​គ្មាននរណាទាក់ទងមកវិញបាន​ ។ ពួកគេ​​នាំគ្នាទៅរុញទ្វារឡានក្រែងល៍អាចចេញបាន​ តែមិនអាចឡេីយ​ដោយសារអស់កម្លាំងទេីបអង្គុយយំឱបក្បាល​ជង្គង់​ទាំងពីរ​នាក់។
​ " មកពីឯងតែម្នាក់គត់​ ហ៊ឹក​ហឺ." ជូណាស្ដីឲ្យTae
​ " ឯងជាអ្នកឡេីងឡានដោយខ្លួនឯងតេី​ កុំមកបន្ទោសយេីង..ជុងហ្គុក​អូនខ្លាចខ្លាំងណាស់​ ហ៊ឹក​.."​ ថេយ៍​ពេបមាត់យំគួរឲ្យអាណិត។

​ ង៉ឺត​-ង៉ឺត​-​ សុខៗឡានក៏ឈប់។

​ ជូណា​និង​ថេហ្យុង​សម្លឹងមុខគ្នា​ កាន់តែភ័យលេីសដេីមដែលឡានមកឈប់ង៉ក់បែបនេះ​
​ " ឬដល់កន្លែងលក់ហេីយ? " ជូណា​និយាយទាំងញ័រមាត់​ ចាប់ប្រអប់ដៃ​ថេហ្យុង​ជាប់​ ពេល​អាសន្ន​បែបនេះ​ទេីបពួកគេអាចត្រូវគ្នាបាន​ ។ ថេហ្យុង​ប្រឹងធ្វេីដៃស្រវេស្រវ៉ាដូចជាចង់រាវរកអ្វីម្យ៉ាង​ ទីបំផុត​ក៏ទៅប៉ះដំបងទីប​ ថេហ្យុង​លេីកវាយកមកកា​ន់១​ និងហុចទៅឲ្យ​ជូណា​មួយទុកការពារខ្លួន។ (នាងគិតដូច​ថេហ្យុង​ថាគេយកខ្លួនមកលក់)
មួយស្របក់​ក្រោយមកទេីប​ឮសម្លេង​ គាស់​អ្វីមួយសូរ​ក្រឹកក្រកៗ​ ប្រហែលជាអ្នកខាងក្រៅកំពុងបេីក​ទ្វារ​ឡាន...។

​ ក្រាក​ ទ្វារឡានបានរបេីក​ដោយសារស្នាដៃមនុស្ស​ 🌚ពន្លឺ​បានជះចូលក្នុងគូទឡានរហូតដល់ឃេីញមុខមនុស្សប្រុសម្នាក់នោះច្បាស់​ គេគឺជា....។

​ សូមរងចាំភាគ​បន្ត​.....
Sheila ^~^«<33

ទាយមេីលថា​បុរស​នោះជា​នរណា​? ?

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now