ភាគទី​39​ • បាត់ខ្លួន​ ។

1.6K 125 6
                                    

Part 39

"អែលឡា? "​ យ៉ុនហ្គី​និយាយតិចៗល្មមឮតែខ្លួនឯងប៉ុណ្ណោះ​ ។
​ " សួស្ដី​ បងយ៉ុន​ " នាងស្ទុះមកឱប​យ៉ុនហ្គី​ដោយមិនចេះក្រែងចិត្តឬខ្មាស់​នរណា​ម្នាក់ឡេីយ។ តែ​យ៉ុនហ្គី​បានរបេះខ្លួននាងចេញ​ ព្រោះ​ខ្លួនពិតជាមិនពេញចិត្តនឹងកាយវិការនាងឡេីយ។
​ " អូននឹកបងខ្លាំងណាស់​ យ៉ុន​"អែលឡាមិនខ្វល់ច្រេីនបែរទៅចាប់ប្រអប់ដៃកម្លោះសង្ហារជាប់
​ " អ្នកនាងមាន​បញ្ហា​អ្វីមែនទេ? " ទោះជា​យ៉ាងណា​ក៏​យ៉ុនហ្គី​មិនខ្វល់នឹងនាងឡេីយនាយរបេះដៃនាងចេញម្ដងទៀតរួចបោះសំណួរសួរ​ មុននេះគេប្រាប់ថាមាន​បញ្ហា​ ហេីយមានភ្ញៀវចង់ជួបការពិតជានាងសោះ​ អតីត​សង្សារ​។

​ + ដូចដឹងកាលពីភាគ​មុនចឹង​ យ៉ុនហ្គី​មិនបានស្រឡាញ់​ជីមីន​ឡេីយព្រោះនាយមាន​មនុស្ស​ដែលនាយស្រឡាញ់រួចហេីយ​ គេម្នាក់នោះ​ជា​អែលឡានឹងហេីយ។ ពួកគេ​បែកព្រោះ​ អែលឡាជ្រេីសទៅរៀននៅ​បរទស​ តែហេតុផលនេះវាមិនសម​ មកផ្ដាច់​ទំនាក់ទំនង​សោះ​ ទៅរៀនក៏ទៅៗ​ ទាក់ទង​គ្នា​ធម្មតា​ទៅថី? ? ក្រោយ​បែកគ្នាបាន1ឆ្នាំ​យ៉ុនហ្គី​មិនទាន់កាត់ចិត្តពីនាងបានឡេីយ​ តែ​យូរ​ៗ​ទៅដោយសារតែ​ ជីមីន​ទេីបនាយ​ កាត់ចិត្តដាច់ហេីយ​ ដាច់ប៉ាត់តែម្ដង។ ចាំបានថា​នាងក៏តែង​ខលមកខ្លួនជារឿយៗតែ​យ៉ុនហ្គី​មិនដែល​ទទួល​ម្ដងណាឡេីយ​ ដូចកាលលេីកមុន​ជីមីន​ទាន់ហ៎><​ តែ​យ៉ុនហ្គី​បែរជាចុចបិទ​ ហេីយថែមទាំងប្ដូរលេខទៀត​ហ៎​ (ម្ចាស់​កម្មពារ)

​ " យ៉ុន​ ពួកយេីង​.."​ នាងធ្វេីជា​ទឹក​មុខ​កម្សត់​ តែ​យ៉ុនហ្គី​ដឹងពីគំនិតនាងមុនទេីបនិយាយកាត់៖
​ " បេីគ្មានការអ្វីទេ​ អាចចេញទៅបាន​"យ៉ុនហ្គី​លាដៃទៅមាត់ទ្វារដេីម្បីបញ្ជាក់ប្រាប់នាងថា៖​ នោះផ្លូវទៅកាន់មាត់ទ្វារចេញពីទីនេះ🥺
​ " តែខ្ញុំជាភ្ញៀវ​ ណា៎​ " នាងយក​សិទ្ធិ​ជាភ្ញៀវមកអាង​ យ៉ុនហ្គី​សេីចចុងមាត់បែបហួសចិត្តមុននឹងឆ្លេីយ៖​
​ " បេីចឹងសូមនិយាយតែរឿង​ ការងារ​ប៉ុណ្ណោះ​"
​ " បានៗ​ អូនទិញឡានតែមិនដឹងយកបែបណាល្អ"កុំឲ្យ​
យ៉ុនហ្គី​ដេញទាន់ទេីបយកការទិញឡានមកធ្វេីជាខអាង
​ " រឿងតែ​ប៉ុណ្ណឹង​? ? គ្មាន​បញ្ហា​ទេ​ ខ្ញុំនឹងឲ្យ​បុគ្គលិក​មកជួយណែនាំ​ " យ៉ុនហ្គី​បានយក​ទូរស័ព្ទ​លេីតុដេីម្បីខលទៅបុគ្គលិក
​ " តែអូនចង់ឲ្យបងជាអ្នកណែនាំដោយផ្ទាល់ណា៎​ "នាងចាប់ផ្ដេីមតម្លេីងសម្លេងបន្ទិច​ មករាវរកលេខបងរបស់នាង​សះផ្សាទំនាក់ទំនងប៉ុណ្ណោះ
​ "​ នេះមិនមែនជាការងាររបស់ខ្ញុំទេ​ បេីចង់ទិញ​បុគ្គលិក​មាន​ ឲ្យ​បុគ្គលិក​គេជួយទៅ​ បេីអស់អីហេីយល្មមចេញទៅបានហេីយ​ បុគ្គលិក​កំពុង​ចាំនៅខាងក្រៅ​ សូមរេីសឡានតាមសប្បាយ"យ៉ុនហ្គី​
​ " ហ៊េីយ! ! "​ ពេលនេះស្ពឹកមុខមិនស្ទេីរទេ​ មិននឹកស្មានថា​យ៉ុនហ្គី​នឹងដេញខ្លួនដល់ថ្នាក់នេះទេនាងក្ដាប់ដៃ​ រួចទាញកាបូបចេញពី​អូហ្វីសនេះ។ តែមិនមែនចុះចាញ់ឡេីយ​ នាងនឹងមកម្ដងទៀត។
​ ..............

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now