ភាគទី​ ៥​ សន្យា​គ្មានន័យ​ 🤧

3K 206 4
                                    

«ហេតុអ្វី​បានជាថាយេីងមិនចាំ​? » ជុងហ្គុក​ហាក់
មានចម្ងល់ខ្លាំងណាស់​សញ្ញា​សួរលោតពេញខួរក្បាលទៅហេីយនាយចាំបានច្បាស់ណាស់ថា​ កាលជួបគ្នាដំបូងមានតែ​ថេយ៍យ៉ុង​ទេដែលមិនចាំ
មុខខ្លួននោះ។

«មកពីឯងមាន...អឺ​ គ្មានស្អីទេ​ យេីងឃ្លានហេីយ»
ថេយ៍យ៉ុង​ប៊ិះ​នឹងនិយាយការពិតចេញមកទៅហេីយតែវាជាដឹងខ្លួនជាមុនទេីបយកលេសបបួលនាយក្រាស់ទៅញ៉ាំអីវិញ​  ថេយ៍​ដេីរទៅមុនទុកឲ្យ​ជុងហ្គុក​ធ្វេីទឹកមុខមិនយល់សាច់ការអ្វីទាំងអស់នាយអេះកញ្ជឹងកខ្លួនឯងធ្វេីទឹកមុខឡេឡឺៗ​មិនយល់សាច់ការ មេីលផែនខ្នង​ថេយ៍យ៉ុង​ដែលកំពុងតែដេីរចូលហ៊ាងអាហារ​ មិនចាំយូរនាយក៏រត់ទៅតាម។
​ (ថេយ៍យ៉ុង​ថា​ជុងហ្គុក​មិនចាំខ្លួននោះមិនមែនសម្ដៅលេីការចងចាំក្នុងខួរក្បាលទេ​ តែ​សម្ដៅទៅ​ជុងហ្គុក​មានសង្សារចោលរាងតូចមុន​ ទុកឲ្យ​ថេយ៍យ៉ុង​រង់ចាំ​តែឯង​  :)​
​   ពួកគេ​ចូល​ភោជនីយដ្ឋាន​នេះ​អស់​រយៈពេល​កន្លះ​ម៉ោង​ឯណ្ណោះទេីបអ្នកបេីកឡានមកទទួលហេីយជូនពួកគេត្រឡប់ទៅផ្ទះ។ ដោយសារល្វេីយ
និងហត់នឿយ​ ព្រមទាំងបានញ៉ាំឆ្អែតពេញក្រពះផងធ្វេី
ឲ្យ​ថេយ៍យ៉ុង​ទន់ត្របកភ្នែកគេងលក់នៅលេីស្មាមាំរបស់​ជុងហ្គុក​។ ជុងហ្គុក​ក៏អង្គុយសម្លឹង​ ពណ៌នា​ពីសម្រស់របស់​ថេយ៍​ក្នុងចិត្ត​តែម្នាក់ឯង។ មនុស្ស​ប្រុស​ស្អីរាងតូចស្ដេីង​ ចង្កេះ​មួយក្ដាប់ផ្ទៃមុខសររលោងម៉ត់ខៃភ្នែកខ្មៅក្រឹប​មូល​ក្រឡង់​ បេីពេលគេងបែបនេះទៅរោមភ្នែកគេពិតជាក្រាស់ខ្លាំងណាស់សក់ទន់ល្មេីយគួរឲ្យចង់​បោចលេងㅇㅅㅇ បបូរមាត់​ពណ៌​ផ្កាឈូក​មេីលទៅទន់ល្មេីយគួរឲ្យចង់​ប៉ះពាល់​ដោយប្រេីមាត់របស់ខ្លួនផ្ទាល់ក្លិនខ្លួនក្រអូបៗ។ 
​       មិនយូរប៉ុន្មាននាយក្រាស់ក៏លេចស្នាមញញឹម​ឡេីង​
ដោយមិនដឹងខ្លួន​នេះ​គេកំពុងគិតអ្វីខ្លួនគេកំពុងតែលង់ស្រឡាញ់​មនុស្ស​ប្រុស​មែនទេ? គេកំពុងតែមានស្នេហាមែនទេ? ប្រាកដជា
មិនអាចទេតែក៏មិនប្រាកដចិត្តដែរ​ ជុងហ្គុក​បបោសចោលនូវអ្វីដែលគេគិតអម្បិញមិញ​រួចអង្គុយ​ធ្វេីធម្មតា​ ងាក់មុខមេីលទេសភាពតាមផ្លូវ​ តែហេតុអ្វីក្នុងភ្នែកនិងខួរក្បាលនាយពេលនេះលេចចេញតែរូបក្មេងប្រុស​ <<គីម​ ថេយ៍យ៉ុង​>>ម្នាក់ប៉ុណ្ណោះ​
*ទេវតា​អេីយសូមបញ្ឈប់ទៅ​កុំលេងសេីចនឹងខ្ញុំអី​ *

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now