ភាគទី​12•ចង់ប៉ះ​សូកូឡា​🍫

2.6K 196 2
                                    


​  "​ ចឹងក៏បាន​ សម្រេច​តាមនឹងចុះ​ "​ ជុងហ្គុក​ងក់ក្បាលយល់ស្រប​តាម 

     @ភូមិគ្រឹះ​ ត្រកូល​ << គីម​ >>

     បន្ទាប់​ពីមកពីសាលាមុនម៉ោងព្រោះសាលាឈប់សម្រាក​ថេយ៍​ក៏ត្រូវមានណាត់ពិសេសមួយដែល​ ជីមីន​ក៏មានឈ្មោះក្នុងការណាត់នោះដែលតែទាស់ត្រង់ថាមិនដឹងជាត្រូវចេញពីផ្ទះយ៉ាងម៉េចទេ​ ព្រោះ​ថា​ជុងហ្គុក​ដូចជានៅយាមគេ​24ម៉ោងចឹង​ កាលនៅផ្ទះជាមួយ​ប៉ាម៉ាក់​ចង់ចេញចូលយ៉ាងម៉េចក៏មិនដែលខ្លាចដែលតែត្រង់​អាបុិម្នាក់នេះវិញ​ ឆី​ថេយ៍​ដូច​ខ្លាចៗ...
​  ម៉ោង​ប្រហែល​ជាពីររសៀល ថេយ៍​កំពុងតែ​អង្គុយ​ក្នុង​បន្ទប់​តប់ប្រមល់​រកគំនិតអ្វីមកបោក​ជុងហ្គុក​ដេីម្បី​ខ្លួន​បានចេញក្រៅ​ តែនៅតែគិតមិនឃេីញ​
*ពុទ្ធោ​ ហ៊េីយ​ហេតុអ្វី​ត្រូវ​គិត​  ចង់ចេញទៅណាក៏បាន​ផ្ទះយេីងតេី* 

​    ចំណែកឯ​ជុងហ្គុក​ឯណេះ​វិញកំពុង​តែធ្វេីស្អីមិនដឹងទេនៅមុខនឹង​លែបថប​ ក្នុង​បន្ទប់​របស់​គេ។ នាយកំពុងតែ​ធ្វេីការ​ជំនួស​ប៉ា​របស់​គេ​ ឆ្លៀត​បានចេះតែឆ្លៀតទៅ​ព្រោះ​ថាចុងក្រោយខ្លួនក៏ក្លាយជាអ្នក​កាន់កាប់​ទ្រព្យ​ទាំងនោះ​។ មួយស្របក់​រាងក្រាស់​ក៏ចេញពីបន្ទប់​ដេីម្បី​មករកទឹកផឹក​ព្រោះ​ទឹក​ក្នុង​បន្ទប់​អស់ហេីយ។ តែវាចំពេលស្អីទៅ​ក៏បានឃេីញ​ថេយ៍​លឹបលរៗដំណេីរដូចជាចោរចឹង​ តែនាយមិនមាត់ទេព្រោះចង់ដឹងថា​រាងតូច​កំពុងតែ​ធ្វេីអ្វីនឹង​? ហេីយនឹងធ្វេីស្អីបន្តទៀត?  ។
​   ឃេីញថា​ថេយ៍​ក៏មិនបាន​ចាប់អារម្មណ៍​នឹង​ជុងហ្គុក​ដូចគ្នា​បាន​ឱកាស​ថេយ៍​ដាក់មេ​ព្រូចរត់ចេញពីផ្ទះយ៉ាងលឿន​ ។ ជុងហ្គុក​ក៏ឈរហួសចិត្តមិនយល់កាយ​វិការ​របស់​ថេយ៍​ដូច​គ្នា​

​   "​ ស្អី​? គេទៅណា? "​ ជុងហ្គុក​សួរខ្លួនឯងខណះពេលឃេីញ​ថេយ៍​ចេញ​ពីផ្ទះបាន​សម្រេច​ថែមទាំងឃេីញ​មនុស្ស​ប្រុស​ជិះ​ម៉ូតូ​ធំមកចាំទទួលរួចជាស្រេចដូចណាត់គ្នា​  ដល់មុខផ្ទះទៀតផង​

​   "​ ហ៊ឹស​! ទៅជួប​សង្សារ​មែនទេចឹងតេីបាន​រឹកពារ​ចម្លែក​តាំងពីព្រឹក​ .."​ ជុងហ្គុក​ឈរសេីចចំអកឲ្យខ្លួនឯងរួច​ទៅចាក់ទឹកផឹក​ទាំ​ង​អារម្មណ៍​ក្ដៅក្រហាយ​ផឹកទឹក​ចង់អស់​ប៉ុណ្ណា​ក៏វាមិនត្រជាក់ក្នុងចិត្តដែរ..ព្រោះ​ថាពេលនេះ​កំពុងតែ​ប្រច័ណ្ឌ​ ហួងហែង​...ក្នុង​ចិត្ត​ក្ដៅ
ក្ដៅដូចបាយពុះ...

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now