ភាគទី​ ៨​ ស្នាមថេីបស្នេហ៍​ 🤪

2.5K 201 1
                                    

ភាគទី​ ៨​

​ កាយតូចជីមីនចូលមកដល់ក្នុងក្លឹប​ដែល​ស​ម្បូរទៅដោយ
យុវវ័យ​ខុសធម្មជាតិជាច្រេីនអ្នកខ្លះអង្គុយបឺតមាត់គ្នាគ្មាន
ខ្មាស់ក្បាលអ្នកណាសោះ​ អ្នកខ្លះស្រាចូលខ្លួនហេីយ
ឡេីងរាំលេងសប្បាយតាមចិត្តចង់​ ទីនេះ​វា
សប្បាយ​និងធ្វេីឲ្យ​អ្នកខុសធម្មជាតិ​ដូចជាពួកគេកក់ក្ដៅ
កន្លែងនេះវាគ្មានឡេីយថាពាក្យរេីសអេីង​...
​ ជីមីន​ក៏មកអង្គុយកន្លែង​កម្មង់​ភេសជ្ជៈ​ញញឹម​ស្រាលៗ
ទៅកាន់​អ្នក​ក្រឡុក​ស្រា។

"​ ហេឡូ! មីននី​ "​
​ ខណៈ​ដែលកំពុងអង្គុយមេីលគេមេីលឯងនៅក្នុងក្លឹប
នេះ​ស្រាប់តែចែម្ចាស់​ក្លឹប​ចេញ​មករាក់ទាក់តាមបែបអ្នក
ស្គាល់គ្នា។ ឈ្មោះ​គាត់គឺ​ សុីន​ ឌី​ គាត់មាន​សម្រស់ស្រស់
ស្អាតដូចជាមនុស្សស្រី​អញ្ជឹង​ សក់របស់គាត់ត្រង់រលោង
វែងត្រឹមចង្កេះ​ ..ស្អាត​ ស្អាត​ណាស់​..

"​ អ៊ាវ! ! បងសុីន​ ឌី​ សួស្ដី​បាទ​ "​ ជីមីន​ក៏ញញឹម​សួស្ដី​ទៅ
កាន់គាត់វិញ​

"​ មកចំពេលល្អណាស់​ "​ សុីន​ឌី​ ចូលមកអង្គុយក្បែរ​ជីមីន​ហេីយស្នាមញញឹមដ៏ស្រស់ស្អាតក៏បង្ហាញឡេីង​ គាត់ជា
មនុស្សផ្ទៃមុខរក្សាបានស្នាមញញឹមជាប់ល្អណាស់​ តែមិន
មែនថាគាត់​បែបនេះរហូតទេ?! ? ?

"​ មានអ្វីចង់បង្ហាញខ្ញុំទៀតហេីយមែនទេ? "​ ជីមីន​ហាក់​
ដឹងជាមុន​ថាគាត់​ប្រាកដជាមានអ្វីចង់អួត​បង្ហាញ​ខ្លួន​ មក
លេីកណា​មិនដែលថា​គ្មានរបស់ល្អទេ....ឆ្ងាញ់មាត់ទៀត
ហេីយ​ ខិខិខិ​ ..(•̀ᴗ•́)

*****************.**

​ • 𝙈𝙤𝙧𝙣𝙞𝙣𝙜 •

​ ពេលព្រឹក​ក៏ចាប់ផ្ដេីមមកដល់ម្ដងទៀតក្នុងថ្ងៃថ្មី​ ពេល
វេលា​ថ្មី​ ហេីយក៏ត្រូវចាប់ផ្ដេីមធ្វេីអ្វីដែលថ្មីៗ​ ក្រឡែកមក
មេីល​នៅក្នុង​ភូមិគ្រឹះ​មួយនៃ​ត្រកូល​ គីម
ដែលមានតែ​កម្លោះ​សង្ហារ​ពីរអ្នក​អង្គុយ​ឱបដៃសម្លក់មុខគ្នា​
នៅតុញ៊ាំបាយ​ គ្មានអ្នកណាហ៊ាន​ទម្លាក់​ភ្នែកសោះ

"​ អ្នកប្រុស​តូច​ អ្នកប្រុស​ធំ​ ឆាប់ញ៊ាំបាយទៅនឹងអាលទៅ
សាលា​ "​ អ៊ុំចាន់ជាម៉ែដោះ​ឃេីញ​អង្គុយ​សម្លក់គ្នាយូរពេក​
ក៏តឿនក្រែង​យឺតយ៉ាវ​

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now