ភាគទី​11• ណាត់ពិសេស 😗

2.6K 199 0
                                    


​    { 𝐶𝑜𝑛𝑑𝑜 𝐽𝐼𝑀𝐼𝑁 }

     បានឃេីញថា​យ៉ុងហ្គី​ បានមកដល់​ខុនដូ​ផ្ទាល់ខ្លួន​របស់​ជីមីន​ដេីម្បី​សួរនាំឲ្យដឹងរឿង​ ។ តែចូលមកដល់ក្នុងបន្ទប់មិនបានឃេីញ​ជីមីន​នៅនោះទេតេីគេទៅណាទាំងយប់បែបនេះ? យ៉ុងហ្គី​ក៏មកសួរ​ បុគ្គលិក​នៅខាងក្រោមវិញ

​    "​ ម្ចាស់​បន្ទប់​ 133ទៅណា! ? "​ យ៉ុងហ្គី​ ស្រែក​សួរ​បុគ្គិលិក​ស្រីម្នាក់យ៉ាងគំហគធ្វេីឲ្យនាងខ្លាច​រអា​ភ្លាម

​   "​ ចេញ..ទៅក្រៅ​ហេីយ..ច៎ាស! "​ នាងឆ្លើយ​រដិបរដុប​ព្រោះ​មុខ​យ៉ុងហ្គី​ពេលនេះ​ដូចជា​សាតានមិនខុសទេ​ ។

​   "​ ពុទ្ធោ​! ! ហ៊េីយ​ គេទៅណាទៅ? "​ យ៉ុងហ្គី​ មិនអាចធ្វេីអ្វីបាន​សូម្បី​តែកន្លែងដែល​ជីមីន​ចូលចិត្ត​ទៅគេនៅមិនដឹងផងឲ្យទៅរកឯណា?

​    ៚ថ្ងៃបន្ទាប់~~

     រាងតូច​ថេយ៍​យ៉ុង​កំពុងតែដេីរចូលសាលារៀនដូចរាល់ដងហេីយក៏ប្រទាក់ភ្នែកនឹង​សិស្ស​ប្រុស​ម្នាក់
រាងតូច​ធ្វេីជាមិនខ្វល់ដេីរចេញយ៉ាង​រំភេីយតែ​សិស្ស​ម្នាក់នោះបានស្រែកហៅ​

​  "​ ថេយ៍​ឈប់សិន​ "​ អ្នកកម្លោះស្រែកហៅ​ថេយ៍រួចក៏រត់មកក្បែរ​ ព្រោះ​ឃេីញថា​រាងតូចកំពុងឈប់អាក់ដំណេីរដូចគ្នា

​  "​ ដុងរ៉ាក់​ ឯងមានការអ្វី?  "​ ថេយ៍​សួរទាំងទឹកមុខធម្មតា​ ព្រោះ​មនុស្ស​ប្រុស​ម្នាក់នេះគេមិនចង់នឹងជ្រលក់មាត់ជាមួយផង​   ព្រោះ​អ្វី​? ? គួរបញ្ជាក់ផងថា​បុរសម្នាក់​នេះ​ហេីយដែល​ថេយ៍​និង​ជុងហ្គុក​ជួបហេីយ​ថេយ៍​ធ្វេីជា​ស្និតស្នាល​នឹង​ជុងហ្គុក​ពេលនោះ។

​  "​ អាម្សៀរថ្ងៃមុនជាអ្នកណា? "​ ដុងរ៉ាក់​

​  "​ មានអ្វីទាក់ទងនឹងឯង? ជាស្អីក៏បានដែរ"​ ថេយ៍​ក្ដៅចិត្តភ្លាមកាលដែលលឺថា​ម្នាក់នេះចង់សួរ​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ ដូចដែលដឹងស្រាប់ហេីយថា​ថេយ៍​មិនចូលចិត្តឲ្យនរណាមក​សួរ​នាំរឿងផ្ទាល់ខ្លួនច្រេីនទេ​ វាគួរឲ្យធុញ​..

​  "​ ថេយ៍​គ្រាន់យកវាជាឈ្នាន់​បញ្ឈឺ​ខ្ញុំមែនទេ? ខ្ញុំនឹងមិនឈប់ត្រឹមនេះទេ​ ខ្ញុំនឹងយក​ថេយ៍​ឲ្យបាន"​ ដុងរ៉ាក់​

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now