ភាគទី​15•នៅតែគិត..🥀

2.3K 165 2
                                    

      
𝑃𝑎𝑟𝑡 15

     𝑁𝐸𝑊 𝐷𝐴𝑌𝑌𝑌✨

​    ព្រះអាទិត្យ​ជះពន្លឺម្ដងទៀតនៅពេលព្រឹមព្រលឹមនៅក្នុងបន្ទប់ធំទូលាយមួយក៏កំពុងតែមាន​មនុស្ស​ប្រុស​ពីរនាក់គេងឱបគ្នាស្អិតរមួត​ក្នុង​សម្លៀកបំពាក់​ធម្មតា​ព្រោះ​មិនបានប្ដូរទេ​ ហេីយយប់មិញនេះក៏មិនបានងូតទឹកដូចគ្នា។ តែអ្នកណាទៅដឹងទៅក្លិនកាយ​ថេយ៍​ម្នាក់នេះ​នៅតែក្រអូប​ទោះជាមិនងូតទឹកមួយយប់ក៏ដោយទេីបធ្វេីឲ្យ​ជុងហ្គុក​មិនងាយនឹងចង់ក្រោកទេីប​សង្ងំគេងឱបចង្កេះ​រាងតូច​និង​ជ្រុបមុខនឹង​កញ្ជឹងក​ គេ។

​    ជាព្រឹកដែលរីករាយបំផុត​ជាងព្រឹកណាៗទាំងអស់​ អ្នកណាមិន​ស្រស់​ស្រាយ​នោះបេីព្រឹកឡេីងបេីកភ្នែកមកមុនគេនោះឃេីញមនុស្សជា​ទីស្រលាញ់​គេឱបខ្លួនបែបនេះ? ថេយ៍​បេីកភ្នែក​ញញឹម​ស្រស់​ទៅកាន់អ្នកដែលកំពុងតែគេងឱបខ្លួននោះ​ រួចយកដៃទៅក្រសោបមុខគេ​អង្អែល​លេងតិចៗព្រោះមិនចង់រំខានដំណេកគេ។ ទេីប​ថេយ៍​សម្រេច​ចិត្ត​ថានឹងបន្តគេងបែបនេះតែម្ដងព្រោះឃេីញថា​រាងក្រាស់​ដូចជា​កំពុង​តែលង់លក់​ស្កប់ស្កល់​ណាស់

​      "​ អ្ហឹម.."​ ជុងហ្គុក​រេីបម្រាស់ខ្លួនតិចៗ​នឹងក្រហឹមដេីមកតាមដែលអ្នកទេីបតែភ្ញាក់ពីគេង​

​      "​ ក្រោក​ហេីយឬ? "​ ថេយ៍​ធ្វេីជាសួរក្នុងទឹកមុខមាំព្រោះមិនចង់ឲ្យ​រាងក្រាស់​ដឹង​អារម្មណ៍​ពិតខ្លួន​ ធ្វេីដូចមិនដឹង​ថេយ៍​មិនចង់ឲ្យ​នរណា​មកយល់ពីខ្លួនច្រេីននោះទេ...លាក់​អារម្មណ៍​

​    "​ អុ៎ះ​!  ថេយ៍​..អារុណសួស្ដី​ "​ ជុងហ្គុក​ភ្ញាក់​ក្រញ៉ាង​នូវពេលឮសម្លេងនិងបានឃេីញមុខ​ថេយ៍​ផ្ទាល់​ៗបែបនេះ​ នឹងប្រញ៉ាប់ដកដៃចេញព្រមទាំង​រក្សា​គម្លាត​ព្រោះ​ខ្លាចថា​ថេយ៍​នឹងខឹងគេ​ នាយយកដៃ​អេះកញ្ជឹងកក្នុងលក្ខណៈ​ អៀនៗសេីចមិនសូវសម

​    "អរគុណ​ "​ ថេយ៍​ឃេីញកាយវិការគេបែបនេះក៏កាត់សេចក្ដីដឹងភ្លាម​ ទេីប​ប្រញ៉ាប់​ញញឹម​អរគុណ​ទៅកាន់​រាងក្រាស់​ខ្លាចក្រែង​ល៍​ រាងក្រាស់​នឹងយល់​ច្រឡំថាខ្លួនបន្ទោសគេ

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Onde as histórias ganham vida. Descobre agora