ភាគទី​ 22​• ស្វែករក​ឃាតក​រ💀

2K 152 3
                                    

   𝗣𝗮𝗿𝘁𝟮𝟮

    ជុងហ្គុក​និង​ថេយ៍យ៉ុង​ក៏បានមកដល់ផ្ទះ​ ដោយ​ថេយ៍​ជួយកាន់របស់របរ​មកជាមួយផង​ គឺកាន់តែ​តុក្កតា​ទេចំណែក​សម្ភារៈ​ផ្សេងៗ​ទៀត​ជុងហ្គុក​ជាអ្នកកាន់ទាំងអស់​ ។

​      𝗜𝗻 𝗥𝗼𝗼𝗺 *កាត់ទៀតហេីយ*🙏🏻

     ជុងហ្គុក​និង​ថេយ៍យ៉ុង​ក៏នាំគ្នាមកក្នុង​បន្ទប់​ដេីម្បី​និយាយ​គ្នា​នៅរឿងដែលពួកគេឆ្ងល់​ ។ ថេយ៍​មកដល់​បន្ទប់​ភ្លាមគេ​ទុកថង់​តុក្កតា​មួយឡែកហេីយដេីរទៅ​ទម្លាក់​ខ្លួនលេីពូក​ ត្រដាងដៃ។

​    "​ ប្រាប់បងឲ្យអស់ហាម​កុហក​  "​ ជុងហ្គុក​ឈរច្រត់​ចង្កេះ​សម្លឹងទៅ​ថេយ៍​ ហេីយនិយាយដាក់កំហិត​រាងតូច​

​    "​ ចង់សួរអ្វី​ក៏សួរមក​ "​ ថេយ៍​និយាយទាំងបិទ​ភ្នែក​ដដែល​

​    "​ ហេតុអ្វី​ក៏​ស្គាល់​អា​ ជីហ៊ុន​? ថេយ៍​ធ្លាប់ជួបវាមែនទេហេីយ..ថេយ៍​និងវាធ្លាប់មាន​ទំនាក់ទំនង​អ្វី​ឬអត់? "
ជុងហ្គុក​ ដាក់ខ្លួន​អង្គុយ​លេីពូកក្បែរ​ថេយ៍​ ។ ថេយ៍​គ្រាន់តែ​ឮ​សំណួរភ្លាម​ក៏បេីកភ្នែកងាកមក​សម្លឹងមុខ​ ជុងហ្គុក​បន្ទិចរួចក្រោក​អង្គុយ​ធម្មតា​វិញ​ ហេីយក៏កំពុងតែគិតថាឲ្យឆ្លេីយពីណា​ ទៅណាមុនទៅ​។

​    "​ សុំគិតមេីលសិន​ "​ ថេយ៍​

​     "​ គិតរកពាក្យ​កុហក​មែនទេ? មិនបាច់គិតទេឆ្លេីយការពិតជាមួយបង​ មិន​អញ្ចឹង​បងខឹង​"​ ជុងហ្គុក​ធ្វេីទឹកមមុខ​មាំ​ដាក់​ថេយ៍​ មិនដឹងយ៉ាងម៉េចដឹងត្រឹមថាពេលនេះ​ គេចង់ដឹងរឿងនេះខ្លាំងណាស់​ បេីថេយ៍មិននិយាយ​គេ​ច្បាស់​ជា​ ឆ្កួត​ស្លាប់មិនខានទេ

​     "​ រឿងនោះវា..កេីតឡេីង1ឆ្នាំមុន​..ពេលនោះ.."​

​     (Those Scene~) 1y ago

​    នៅក្នុងហាង​កាហ្វេ​មួយនៅ​ ចំកណ្ដាល​ទីក្រុង​ ហេីយក៏មាន​មនុស្ស​បួននាក់កំពុងនិយាយ​គ្នា​យ៉ាងតឹង​សរសៃ​ក​ ដូចជា​ប្រកែករឿងអ្វីមួយចឹង។

​    "​ អូន​ថេយ៍​ចាញ់ហេីយ​ គួេធ្វេីតាម​សន្យាដែលព្រមព្រៀងផង​ "​ ជីហ៊ុន​ញញឹម​កំណាច​និយាយជាមួយ​ថេយ៍​ ដែលកំពុងតែ​ប្រេីកែវភ្នែក​សម្លកជីហ៊ុនវិញដូចគ្នា​  ។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now