ភាគទី​17•𝑇𝑎𝑒𝑘𝑜𝑜𝑘 𝐹𝑜𝑟𝑒𝑣𝑒𝑟 💜💚

2.2K 171 0
                                    

Part 17!
"​ មិន..ម៉េចនឹងអាចទៅ​ "​ ជែន​ ក្ដាប់ដៃ​ទន្រ្ទាំជេីងទាំងហួសចិត្តអីផង​ នេះកុំប្រាប់ថា​ជុងហ្គុក​ជា​ ហ្គេយ៍​? ចប់មិនខានទេនាង​ក្រាស់​ចំ​ហ្គេយ៍​ ថែមទាំងជា​សង្សារ​របស់សត្រូវទៀត? ! !

ជុងហ្គុក​ដែលត្រូវគេអូសដៃមកចូលក្នុងថ្នាក់នោះញញឹមបិទមាត់មិនជិតសោះព្រោះនឹកឃេីញកាយវិការ​ប្រច័ណ្ឌ​ហួងហែង​របស់​រាងតូច​អម្បាញ់មិញ​នេះ​ មិនគិតសោះថា​ថេយ៍​អាចនឹង​បញ្ចេញ​វាមកព្រោះដូចដឹងស្រាប់ហេីយថា​ ថេយ៍​ចូលចិត្ដ​លាក់​អារម្មណ៍​ខ្លាំង​កម្រិត​ណា។

​ "​ ប្រច័ណ្ឌ​ខ្ញុំមែនទេ? "​ គ្រាន់តែ​មកដល់តុភ្លាម​ជុងហ្គុក​ក៏សួរញ៉ោះភ្លែត​ បូករួម​ទាំងស្នាមញញឹមតិចៗនៅលេីផ្ទៃមុខ​

​ "​ ខ្ញុំនឹង​ប្រច័ណ្ឌ​ឯង​ ស្រម៉ៃ​ទាំងថ្ងៃហេីយ"
ថេយ៍​នៅតែ​ប្រកែកមិនទទួលស្គាល់ការពិត​ លេីកដៃ​ចង្អុល​មុខខ្លួនឯងធ្វេីទឹកមុខលក្ខណៈហួសចិត្ត​

​ "​ ចឹង​មុននេះ​ ធ្វេីដេីម្បីអី? ឬគ្រាន់តែនិយាយថាធ្វេី​ដេីម្បី​ចង់ឈ្នះនាង​ "​ ជុងហ្គុក​សួរទាំង​សម្លេង​ធម្មតា​ទៅកាន់​រាងតូច​ រាងក្រាស់​ក៏ដឹងខ្លះៗដែរថា​រាងតូច​និង​ ជែនមិនដែលត្រូវគ្នានោះ​ បេីគ្រាន់តែធ្វេី​ដេីម្បី​ឌឺគ្នាមែននោះ​ ថេយ៍យ៉ុង​ចាត់ទុក​គេជាអ្វី?

​ "​ គឺ..ខ្ញុំមិនចង់ឲ្យឯងទៅទាក់ទងនឹងនាង​ ខ្ញុំមិនចូលចិត្តនាង​ ចឹងឯងក៏មិនចាំបាច់នៅក្បែរនាងដែរ​ "​ ស្អីគេ!
មានចឹងទៀតរឿងខ្លួនឯងសោះ​ ចាំបាច់អី​ពាក់ព័ន្ធ​នឹង​ជុងហ្គុក​ដែល​នេះហាមប្រាមដល់ថ្នាក់នឹងផងហេ៎ស?
តេីគួរតែជឿឬអត់

​ "​ តែនេះជារឿងផ្ទាល់ខ្លួនខ្ញុំទេ​ បេី​ប្រច័ណ្ឌ​ក៏ថា​ប្រច័ណ្ឌ​ទៅ​ ចាំបាច់មាត់រឹងធ្វេីអី​ "​ ជុងហ្គុក​និយាយចុះនិយាយឡេីងនៅតែចូលសាច់រឿង​ប្រច័ណ្ឌ​នឹងទៀតធ្វេីឲ្យ​ថេយ៍​ ខឹងផងអៀនផងឡេីង​ក្រហមខឹងត្រចៀកហេីយ​ បុិនឹងប្រហែលចង់ដេកពេទ្យមែនទែនហេីយ

​ "​ ខ្ញុំមិនបានមាត់រឹងទេ​ "​ ថេយ៍​មុខក្រញ៉ូវ​ តសម្ដីទៅវិញកុំឲ្យចាញ់ព្រោះ​ ក្នុង​វចនានុក្រម​ គីម​ ថេយ៍យ៉ុង​គ្មានឡេីយពាក្យថាចាញ់​ គេត្រូវតែប្រកែកទាល់តែឈ្នះហ៎

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now