ភាគទី​30• អស្ចារ្យ​ណាស់​💆‍♂️✨

2K 139 4
                                    

Part30 

​     បន្ទាប់​ចេញពី​សាលា.

     "​ បងនាំអូនទៅណា? នេះមិនមែនផ្លូវទៅផ្ទះទេ? "
ថេយ៍​រៀង​ចម្លែក​ចិត្ត​ព្រោះ​ជុងហ្គុក​កំពុងបេីកខុសផ្លូវហេីយ​( ខ្លាចគេវង្វេងផ្លូវ🤦🏻‍♂️)

​     "​ aww ក្រែងល្ងាចនេះអូនទៅ​ កម្មពិធី​មែនទេ​ "​
ជុងហ្គុក​និយាយតែផ្ដោតទៅលេីការបេីកបរ​ដដែល​

​     "​ ហឹម..មែនហេីយ​ "​ ថេយ៍​ងក់ក្បាល​ តែនៅតែមិនយល់ពីអ្វីដែលរាងក្រាស់កំពុងតែធ្វេីវាមានអ្វីទាក់ទងនឹងទៅកម្មពិធី?

​    "​ នៅឲ្យ​ស្ងៀម​  ទៅដល់អូននឹងដឹង​ "​ ជុងហ្គុក​

​      ប្រមាណ​ជា​ ២០នាទី​ក្រោយ​មក​ជុងហ្គុក​ក៏បាន​នាំ​ថេយ៍​ចូលមក​ ហ៊ាង​ YML ដែលជា​ហ៊ាង​សម្លៀកបំពាក់​ធំនិងល្បីជាងគេនៅ​ក្នុង​ទីក្រុង​នេះ​ ហេីយវាជាហ៊ាងរបស់​ អ្នក​កម្លោះ​មីន​ យ៉ុនហ្គី​នឹងឯងតែកម្លោះតូច​ថេយ៍យ៉ុង​របស់​យេីងមិនបានដឹងឡេីយ​ ។ (ស៊េរី​ជីមីន​ ឡេឡឺ​ៗ)🤭😂

​     "​ បងនាំអូនមកធ្វេីអ្វី​ នៅទីនេះ​? "​ ថេយ៍​ដេីរ​តាម​កម្លាំង​អូសរបស់អ្នកខាងមុខតែនៅឆ្លៀត​សួរទៀត

​    "​ មកហ៊ាង​សម្លៀកបំពាក់​ គិតថានាំអូនមក​ធ្វេី​អ្វី​? ម៉ោះ​កុំនិយាយច្រេីន​ ឆាប់ចូលទៅ​ "​ ជុងហ្គុក​នៅតែបន្ត​អូសដៃ​ថេយ៍យ៉ុង​ចូលមកខាងក្នុង។ មាន​បុគ្គលិក​ទទួល​ស្វាគមន៍​ពួកគេ​

​     "​ អូនមាន​ហេីយ​ មិនចាំបាច់ទិញក៏បាន​ "​ ថេយ៍​អេះ​អុញមិនចង់រេីស​ ការពិត​គេក៏មាន​សម្លៀកបំពាក់​ទេីបមិនចង់បាន​ ..

​     "​ ជួយយក​ម៉ូដ​ណាដែល​ ស្អាតដាច់គេហេីយថ្លៃថ្នូរបំផុត ឲ្យ​១០-២០🌚ឈុតមក​យកឲ្យត្រូវនឹងរូបរាង​ គេម្នាក់នេះ​ "​ ជុងហ្គុក​មិនបាន​អេីពេី​នឹង​សម្ដី​ថេយ៍​ឡេីយ​ សំខាន់​ពេលនេះនាយចង់ធ្វេី​ គ្មាននរណាឃាត់បានឡេីយ..

​    "​ យ៉ាក!  ចន​ ជុងហ្គុក​មិនស្ដាប់អូននិយាយទេឬ? "
ថេយ៍​ មុខ​ក្រម៉ូវ​កាលដែល​ជុងហ្គុក​ នៅតែផ្គេីន

​    "​បងស្ដាប់តេី​ តែខ្ជិល​ធ្វេីតាម​ "​ ជុងហ្គុក​ឆ្លេីយហីៗឌឺជាមួយរាងតូច​

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜حيث تعيش القصص. اكتشف الآن