ភាគទី​21• ដោះស្រាយ​រឿង​ផ្ទាល់​ខ្លួន​🙂

2K 142 5
                                    

  𝑃𝑎𝑟𝑡21

      បន្ទាប់ពី​ញ៊ាំ​អាហារ​ពេលព្រឹក​រួចរាល់ហេីយ​ នៅព្រឹក​នេះ​ដែ់ល​ជុងហ្គុក​ក៏​ស្ម័គ្រចិត្ត​ចិត្ត​ជូន​ថេយ៍​ទៅ​ដេីរមេីល​ទេសភាព​នៅក្នុងភូមិ​នេះ​ ។ ពួកគេទាំងពីរអ្នក​ជិះកង់មួយម្នាក់​ ដោយ​ជុងហ្គុក​ជិះទន្ទឹមនឹងថេយ៍​ជាប់រហូត​ នៅតាមផ្លូវមានដេីមឈេីអមសងខាង​ ហេីយនៅក្រោម​ដេីមឈេី​និមួយៗ​ក៏ដាក់​ប៉ង់អង្គុយលេង។
មកស្រុកកំណេីតលេីកនេះ​ ជុងហ្គុក​ក៏ធ្វេីជា​ហ្កាយ៍របស់​ថេយ៍​រាលថ្ងៃ​ ព្រោះ​ក្មេង​ម្នាក់នេះ​ចង់ដឹង​ ចង់ឃេីញអ្វីដែលប្លែកនៅទីនេះ។ ហេីយត្រូវទៅផ្សារដេីម្បីទិញរបស់មួយចំនួន។

​     "​ បងជុង​ ចាំជូណាផង​ "​ ស្របពេល​កំពុងតែ​ជិះកង់សាសងគ្នាតាមផ្លូវនោះ​ ក៏មានសម្លេងក្មេងស្រីស្រួយស្រឹបស្រែក​ ។ ពួកគេទាំងពីរអ្នក​ក៏ក្រឡេកក្រោយឃេីញថា​ ជាក្មេងស្រី​ពិតមែន​នាងកំពុងតែពួយកង់កាន់តែលឿនដេីម្បីឆាប់ដល់​ជុងហ្គុក​។ ជុងហ្គុក​ប្រាកដ​ជាស្គាល់នាងហេីយ​ គឺជា​ ជូណា​នឹងឯង។

​    "​ ជូណា​ មកយ៉ាងម៉េចនេះ​ "​ ជុងហ្គុក​ឈប់កង់ចាំនាងហេីយ​ ក៏សួរឡេីងបន្ទាប់ពី​ជូណា​មកដល់ក្បែរ

​   "​ ជូណា​ជិះពីក្រោយ​បងរហូត​ ហ៊ឹស​ៗឥឡូវទាន់ហេីយ​ បងមកម៉េចមិនប្រាប់​ជូណា​ អេ៎ហេីយនេះជាមិត្តបងជុងមែនទេ? "​ ជូណា​ លាយឡំ​នឹង​សភាព​ហត់​ និងអារម្មណ៍អាក់អន់ចិត្ត​ ហេីយក្រឡេកទៅឃេីញ​រាងតូច​ក៏ងាកមកសួរ​ជុងហ្គុក​បន្ថែម​ទៀត​។
​     ថេយ៍​ក៏សម្លឹងមេីលមុខ​ជុងហ្គុក​ទាំងមិនមាត់ក​ ព្រោះ​ចង់ដឹងថា​ជុងហ្គុក​នឹងឆ្លេីយយ៉ាងម៉េច​ ?

​     " នេះ​ ថេយ៍យ៉ុង​ជាមិត្ត​បង​ "​ ជុងហ្គុក​ឆ្គងពាក្យ​សម្ដីសេីចមិនសូវសម​ ព្រោះ​ខ្លួនកំពុងនិយាយកុហកហេីយ​ រាងក្រាស់​មិនប្រាប់​ទៅ​ជូណា​នៅការពិតព្រោះខ្លាចនាងទៅរករឿង​ថេយ៍​ ។ ជូណា​មាន​ចរឹក​ឆ្មេីងឆ្មៃកោងកាចខ្លាំងណាស់​ តែក៏ធ្វេីឲ្យគួរស្រឡាញ់ពេលនៅជាមួយ​ជុងហ្គុក​  សម្រាប់​តែ​ជុងហ្គុក​ម្នាក់គត់​។
​     !  ក្ដុក​ !   ថេយ៍​យ៉ុង​ឈរស្ដាប់ហេីយ​ស្ទេីរតែ​ធ្លាក់ថ្លេីមដល់ដីទាំងដុំៗ​ *មិត្តភ័ក្ដិ​ហេ៎ស​ ? ល្អ​ *  ថេយ៍​គិតទាំងហួសចិត្ត​ ត្រឹមជាមិត្តមែនទេ​ ?

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now