ភាគទី​27• សត្រូវ​បេះដូង​🙂

1.8K 142 2
                                    

Part 27

     បន្ទាប់ពី​ខែល៍​ចាប់ពពួកមនុស្សឈ្លានពានចូលមកទឹកដី​ចម្ការ​របស់​ជុងហ្គុក​យ៉ាងព្រហេីនហេីយ​ នាយក៏ខលផ្ដល់ដំណឹងឲ្យ​ជុងហ្គុក​បានដឹង​ ។ រួចក៏​ចាប់ផ្ដេីមចូលទៅផ្ទះស្នាក់ដែល​សាណៃ​បានរៀបចំឲ្យសម្រាប់គេ​ សម្រាក​។​ តែ​សូមប្រាប់​ផងចុះថា​ខែល៍​ក៏បានលួចស្រឡាញ់​ សាណៃ​ព្រោះ​តែនាង​សុភាព​រាបសា​ រួសរាយ​ថែមទាំងគួរឲ្យស្រឡាញ់ទៀត​ ស្រឡាញ់តាំងពីបានជួបដំបូងប្រហែលជា២ឆ្នាំមុន​ ដែល​ជុងហ្គុក​នាំមកមេីលការងារនៅទីនេះ។

​     ............

​      Morning

​    រាងតូច​ ថេយ៍យ៉ុង​មិនទាន់​ភ្ញាក់​ពីគេងនេះថ្ងៃ​ក៏រះខ្ពស់ដូចគ្នា​ បេីនិយាយពី​ទម្លាប់រាល់ព្រឹកមិនដែលមាន​ប្រវត្តិ​ដេក​ទ្រមក់​បែបនេះឡេីយ​ តែលេីកនេះមកពីមាន​ខ្នោយសាច់ឱបទេីបចេះតែ​សង្ងំគេងផ្ដេកក្បាលលេីទ្រូងគេទៅ។ ជុងហ្គុក​ ភ្ញាក់​មុន​ថេយ៍​តែមិនចង់រំខានដំណេក​ថេយ៍​ ម្យ៉ាងទៀត​ចង់នៅគេង​បន្តឱប​ថេយ៍​ឲ្យបាន​យូរៗទេីប​គេង​បន្តឱប​ចង្កេះ​រាងតូច​ជាប់​ និងណែនជាងមុន។ វាពិតជា​កក់ក្ដៅ​ណាស់​🥰

​      "​ ហឹម..."​ ទីបំផុត​ថេយ៍​ចាប់ផ្ដេីម​ក្រហឹម​ដេីមក​ភ្ញាក់​ពីដំណេក​ ។ បេីភ្នែក​ឡេីងអ្វីដែលឃេីញមុនគេនោះ​គឺ​ផ្ទៃមុខ​សង្ហារ​ៗរបស់​ជុងហ្គុក​ ។ រាងតូច​លេីកដៃទៅ​អង្អែល​មុខរាងក្រាស់ភ្ជាប់ដោយស្នាមញញឹម​ រួចថេីបមាត់​ជុងហ្គុក​ថេីរៗមុននឹងក្រោកចេញទៅ​បន្ទប់ទឹក។

​     "​ ហ៊ឹស​ ..ហ៊ានលួចថេីបផងហេស៎​ "​ ក្រោយពេល​ថេយ៍​ចេញផុត​ ជុងហ្គុក​បេីភ្នែក​អស់​សំណើច​នឹង​ថេយ៍​។ ពិតណាស់​អម្បាញ់មិញ​នាយមិនបាន​គេងលក់នោះឡេីយ​ ដែលមិនក្រោកនេះគ្រាន់តែចង់ដឹងថា​ ថេយ៍​នឹងធ្វេីអ្វីមកកាន់គេខ្លះ?

​          ........

​     ជីមីន​និងក្រុម​របស់ខ្លួនក៏​ធ្វេីដំណេីរមកកាន់​ហ៊ាង​សម្លៀកបំពាក់​របស់​យ៉ុនហ្គី​ តាមការណាត់។

​    "​ ត្រៀមហេីយមែនទេ? "​ យ៉ុនហ្គី

​    "​ បាទ/ចាស៎​ "​ ពួកគេឆ្លេីយ​ព្រមគ្នា។
​     អាចថា​ក្រុម​នេះសំណាងណាស់ដែល​បាន​យ៉ុនហ្គី​ចុះមក​បង្រៀន​ដោយផ្ទាល់​ យ៉ុនហ្គី​គឺជា​សិស្ស​ច្បង​ គឺជាអ្នក​ដេីរលេីផ្លូវទាំងនេះមុន​ដូច្នេះ​គាត់ក៏ប្រហែលមាន​បទពិសោធន៍​ច្រើន​មិនខាន​ ។ ការងារ​ក៏ចាប់ផ្ដេីម​ ពួកគេទាំងអស់គ្នា​សហការ​ច្នៃម៉ូដ​សម្លៀកបំពាក់​ចេញមក​ ម្នាក់ៗខ្នះខ្នែង​ ហេីយដឹងពី​តួនាទី​របស់ខ្លួន​ទីបំផុត​ក៏រួចរាល់​ ជោគជ័យ​ដោយរលូន។

​    "​ ជីមីន​យេីង​សុំទៅមុនហេីយ​ "​ បន្ទាប់ពី​ការងារ​ចប់​សព្វគ្រប់​ហេីយពួកគេ​ក៏ចេញទៅផ្ទះ​រៀងខ្លួន​ រងចាំតែពេលវេលា​យក​សមិទ្ធផល​ដែលធ្វេីនេះទៅដាក់​ប្រកួត​តែ​ប៉ុណ្ណោះ​។

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now