ភាគទី​32• មនុស្ស​ថ្មី​

Start from the beginning
                                    

​    "​ ប៉ា​! ខ្ញុំចង់​សម្លាប់វា​ ប៉ាកុំមកឃាត់ខ្ញុំ​ "​ ផាត់​ បម្រុង​នឹង​ចូលទៅ​ម្ដងទៀត​ តែ​គ្រីទីល​ចាប់ទាន់🙃

​    "​ ហ៊ូសុក​ យក​ផាត់​ទៅវិញ​ "​ គាត់​បញ្ជា​ជំនិត​ ហេីយ​ហ៊ូសុក​ក៏​ចូលមក​ចាប់អ្នកនាងអូសចេញទៅក្រៅ​ ។
​   ភ្លាម​ៗនោះ​ដោយមិនដឹងជា​ធ្វេីយ៉ាងម៉េច​គ្រីទីល​ លេីកយក​ស៊ឺរាំងមកចាក់ចំស្មា​ថេយ៍​ដេីម្បីឲ្យ​រាងតូច​សន្លប់
សភាព​ថេយ៍​យ៉ាប់យ៉ឺន​ដល់ថ្នាក់នេះ​បេី​ ជុងហ្គុក​មកឃេីញវាមិនល្អឡេីយ​ គាត់បានយក​ក្រណាត់​ធំមួយមកគ្របពីលេីរាងតូចទៀត🌝
​    
​      "​ លោកម្ចាស់​ខ្ញុំចាត់ការបានសម្រេចហេីយទាន​​ "គ្រីទីល​ចុច​ទូរស័ព្ទ​ខលទៅ​ ម្ចាស់​របស់​គេមួយ​ស្របក់ក្រោយមក​ក៏ចុចបិទវិញទាំងទឹកមុខតានតឹង...ស្មានមិនត្រូវ។

​    សូម​និយាយ​ពី​ ផាត់​បន្ទិច
​  +ដូចដែលបាន​ដឹង​មកហេីយថានាមាន​ចិត្ត​គំនិត​ឃោរឃៅ​តាំងតែពីក្មេង​ មិនអាចកែឬ​ពត់​ចរឹក​បានឡេីយ។ បន្ទាប់​ពី​ហេតុការណ៍​ធ្វេី​បាប​ថេយ៍​ពេលនោះហេីយ​ មិន​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នាងក៏ភ្លាត់ដៃ​សម្លាប់មនុស្សម្នាក់ទៀត​ តែវាជាការ​សម្លាប់ដោយ​ចេតនា​។ លោក​ គ្រីទីល​ដោយ​ហេតុថា​ស្រឡាញ់​កូនពេកទេីប​ យក​ភី(សង្សារ​ចាស់​ជុងហ្គុក​)​ មកធ្វេីជាឈ្នាន់​ឲ្យ​ទទួល​កំហុស​ជំនួស​កូនស្រីគាត់​ បន្ទាប់មកគាត់ក៏​បញ្ជូន​នាងមករស់នៅ​ ឡុងដុង​នេះ​ ដោយមក​ព្យាបាល​ជំងឺ​នាងផង​ គឺនាង​ ជាមនុស្ស​ វិកលចរិត​ កាចសាហាវ..។​

​     ផាំង!  ផាំង...​
​  យ៉ុនហ្គី​​ដេីរមកទាំង​តម្រង់​កាំភ្លើង​មកកាន់​គ្រីទីល​ ហេីយថែមទាំងមានកូនចៅ​ដេីរ​តាម​ពីក្រោយមិនតិចជាង២០នាក់ឡេីយ..,។  ជុងហ្គុក​គី​ក៏ចូលមក​ដូចគ្នា​ តែដេីរលបៗ​សសៀរ​ខ្លួនទៅក្បែរ​ថេយ៍​ដោយមិនឲ្យនរណាឃេីញ...

​     បន្ទិចក្រោយមក​ ហ៊ូសុក​និង​កូនចៅ​ជាច្រើន​បានចូលមក​ដេីម្បី​ជួយ​ចៅហ្វាយ​របស់​គេ​ តេី​ខាង​យ៉ុនហ្គី​និង​ឈ្នះបានយ៉ាងម៉េចបេី​មនុស្ស​របស់​អា​កញ្ចាស់​ គ្រីទីល​វាច្រេីនដល់ម្លឹង។

​     "​ សម្លាប់វា​ទៅ​ ! "​ លោក​គ្រីទីល​សេីច​សមចិត្ត​បែបនេះមាន​ប្រៀបជាង​ ឌឺមកកាន់​យ៉ុនហ្គី​ គាត់កំពុងតែគិតថាខ្លួនឯងមានអំណាចខ្លាំងណាស់​ នេះ​ប្រហែល​ជា​កូន​ចៅ​លោក​ម្ចាស់​គេបញ្ជូនមកជួយគេហេីយ..។                                      ហេីយស្របពេល​ ភាព​វឹកវរ​កំពុងតែ​កេីតឡេីងនេះ​ជុងហ្គុក​ក៏អាចយក​ថេយ៍​ចេញពីកន្លែងនេះ​ដូចគ្នា​ គ្រាន់តែ​ជុងហ្គុក​ឃេីញ​សភាព​ថេយ៍​ពេលនេះធ្វេីឲ្យ​សាច់មួយដុំខាងឆ្វេងទ្រូងចាប់ផ្សាពឺតៗ​ មនុស្ស​របស់​គេ​ គេថ្នាក់ថ្នមណាស់​ តែមេីលពេលនេះចុះ...មិនអាច​រង់ចាំយូរ​ជុងហ្គុក​បីកាយតូចចេញឡានសម្ដៅទៅកាន់​មន្ទីរពេទ្យ​  រាងតូច​សន្លប់​ស្ដូកស្ដឹង​ ហេីយថែមមាត់មានបែ​ពពុះ​ស្គុល...ធ្វេីឲ្យ​ជុងហ្គុក​កាន់តែ​ង៉េមង៉ាម​ភ័យមួយកម្រិចទៀត​ ឈាមក៏កាន់តែហូរចេញពីក្បាល..ពុទ្ធោ​! ! ហ៊េីយ​ វាមានអ្វីកេីតឡេីងខ្លះទៅ.! !
     "ជុង..ហឹកៗ​ "  ថេហ្យុងបេីកភ្នែកព្រឹមៗ​ លេីកដៃទៅក្រសោបមុខរបស់ជុងហ្គុក​
​     "បងនៅទីនេះហេីយណា​ កុំបារម្ភអូននឹងមិនកេីតអ្វីទេ​ "​ Jungkookឱបលួងលោម​ ម្នាក់ៗសុទ្ធតែទឹកភ្នែក​ ចង្កា​រJKឈ្ងោកទៅប៉ះពាល់ផ្ទៃមុខរបស់ថេហ្យុង​ បណ្ដាលឲ្យឈាមប្រឡាក់នាយតែគេមិនខ្វល់​
​     "អូន..ខ្លាចណាស់​ ហឹក​ បងកុំទៅណាចោលអូនណា៎​ អូនខ្លាច​  អូនឈឺក្បាលណាស់ហឹកៗ​ Jungkook~  "សម្លេងកាន់តែខ្សោយទៅៗ​
​     "អូនកុំប្រឹងនិយាយអី​ បងនាំអូនទៅពេទ្យ​ "​ រាងក្រាស់ឱបផ្ដេកក្បាលថេហ្យុងមកកេីយទ្រូង​ នាយអង្អែលសក់ក្បាលរាងតូច​ គេយំខ្លាំងណាស់​
​     "ចឹងអូនគេងហេីយណា​ ចាំដាស់អូនផងមិនថាមានរឿងអ្វីអូនស្រឡាញ់បង​ ស្រឡាញ់ខ្លាំងណាស់.អឹក​ បេីអូនមិននៅ​ "
     "អូនឈប់និយាយទៅ​ តែកុំបិទភ្នែក​ត្រូវមេីលមុខបង​ បងកំពុងនៅទីនេះជាមួយអូន​ "
      "បាទ​ "  ថេហ្យុងញញឹម​ ប៉ុន្តែ​ភ្នែករបស់គេពិតជាពិបាកនឹងបេីក​ គេពិតជាងងុយ​ ទីបំផុតគេក៏សន្លប់ 

       𝙼𝚢  𝚙𝚊𝚛𝚝𝚗𝚎𝚛𝚜✨💜Where stories live. Discover now